ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចម្រៀង សុ​ន ស្រី​ព​ជ្រ មានកូន​មួយ​ហើយ​​ទើប​សម្រេចចិត្ត​រៀប​ការ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ​ដែល​អ្នកចម្រៀង សុ​ន ស្រី​ពេជ្រ មាន​ម្ចាស់​ស្នេហ៍​ថ្មី ក្រោយ​ពី​បែកបាក់​ស្នេហា​ទី​១ ។ បន្ទាប់​ពី​រកបាន​បុរស​ដែល​ជា​គូស្នេហ៍​ពិត​រួច​មក អ្នក​ទាំង​ពីរ​ថែម​ទាំង​ទទួល​បានកូន​ស្រី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​ទុកជា​ចំណងដៃ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ជា​យូរ​មក​ហើយ​ដែល​អ្នកចម្រៀង សុ​ន ស្រី​ពេជ្រ មាន​ម្ចាស់​ស្នេហ៍​ថ្មី ក្រោយ​ពី​បែកបាក់​ស្នេហា​ទី​១ ។ បន្ទាប់​ពី​រកបាន​បុរស​ដែល​ជា​គូស្នេហ៍​ពិត​រួច​មក អ្នក​ទាំង​ពីរ​ថែម​ទាំង​ទទួល​បានកូន​ស្រី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​ទុកជា​ចំណងដៃ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ អ្នកចម្រៀង​អ្នក​នាង សុ​ន ស្រី​ពេជ្រ គ្រោង​នឹង​ចូល​រោងការ​តាម​ប្រពៃណី​ដើម្បី​កុំ​ឲ្យ​គេ​ថា នាង​មានកូន​ដោយ​មិន​បាន​រៀប​ការ ។ ក្រោយ​ពេល​សម្រាល​បានកូន​ស្រី​ម្នាក់ រួច​មក​ឃើញ​ថា នាង​បែក​សាច់ បែក​ឈាម​ឡើង​ទ្រលុក​តែ​ម្តង ដែល​មើលទៅ​ពិតជា​ប្លែក​ជាង​ពី​មុន​ឆ្ងាយ​ណាស់ ។

ស្រី​ពេជ្រ ត្រូវ​បាន​អ្នកសិល្បៈ​លើក​ឡើង​ថា នាង​មានសំណាង ព្រោះ​ស្វាមី​របស់​នាង​មាន​អាយុ​ក្មេង​ជាង ហើយ​រូបសម្បត្តិ​ក៏​មិន​អន់​ដែរ ។ អ្វី​ដែល​សំខាន់​នោះ ស្វាមី​នាង​ចេះ​ថ្នាក់ថ្នម និង​ថែរក្សា​ចំណង​ស្នេហ៍​យ៉ាង​រឹង​មាំ ហើយ​ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ នាង​បាន​បង្ហាញ​ថតរូប Pre Wedding ដែល​ថត​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វាមី និង​កូនស្រី​ជាទី​ស្រឡាញ់​របស់​នាង​ថែម​ទៀត​ផង សម្រាប់​ត្រៀម​ចូល​ការ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ទន្ទឹម​នឹង​ការ​បង្ហាញ​រូបភាព​ដ៏​មាន​សុភមង្គល​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាំ​គ្នា​អបអរ​ដល់​នាង​គ្រប់​គ្នា នៅ​ពេល​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​ស្វាមី ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកចម្រៀង​ស្រី​រូប​នេះ​នៅ​តែ​មិន​ទាន់​បង្ហើប​ពី​ថ្ងៃ​រៀប​ការ​ច្បាស់លាស់​នៅឡើយ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ