ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​អាក្រក់​របស់​បុរស… អ្នក​មិន​គួរ​បន្ត​នៅ​ជាមួយ​ឡើយ

4 ឆ្នាំ មុន

ប្រសិនជា​បុរស​មិន​កែប្រែ​រឿង​៣​នេះ​ទេ អ្នក​គួរតែ​ចាក​ចេញពី​គេ​ទោះ​អ្នក​ស្រឡាញ់​ប៉ុណ្ណា​ក៏​ដោយ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​បុរស​ម្នាក់​នៅ​ជាមួយ​អ្នក មិន​មាន​គោលដៅ និង​មិន​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ជីវិត អ្នក​គួរតែ​កុំ​បន្ត​នៅ​ជាមួយ​គេ​ឲ្យ​សោះ ព្រោះ​នៅ​ចុង​ក្រោយ អ្នក​នឹង​មិន​អាច​ទទួល​បាន​អ្វី​ទាំងអស់ ក្រៅពី​ពាក្យ​មួយ​ម៉ាត់…

ប្រសិនជា​បុរស​មិន​កែប្រែ​រឿង​៣​នេះ​ទេ អ្នក​គួរតែ​ចាក​ចេញពី​គេ​ទោះ​អ្នក​ស្រឡាញ់​ប៉ុណ្ណា​ក៏​ដោយ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​បុរស​ម្នាក់​នៅ​ជាមួយ​អ្នក មិន​មាន​គោលដៅ និង​មិន​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ជីវិត អ្នក​គួរតែ​កុំ​បន្ត​នៅ​ជាមួយ​គេ​ឲ្យ​សោះ ព្រោះ​នៅ​ចុង​ក្រោយ អ្នក​នឹង​មិន​អាច​ទទួល​បាន​អ្វី​ទាំងអស់ ក្រៅពី​ពាក្យ​មួយ​ម៉ាត់ គឺ​ស្តាយក្រោយ​។ ដូចនេះ អ្នក​មិន​គួរ​លះបង់​ពេលវេលា​នៅ​ជាមួយ​គេ​ដោយ​មិនដឹង​ពី​ទិស​ដៅ​នោះ​ឡើយ​។

២-នៅ​ពេល​ដែល​បុរស​ម្នាក់​បាន​តែ​មាត់ ដោយ​មិន​បញ្ចេញ​ជា​សកម្មភាព ក៏​អ្នក​មិន​គួរ​នៅ​ជាមួយ​គេ​ដែរ ព្រោះ​មនុស្ស​ប្រុស​បែប​នេះ គេ​បាន​តែ​និយាយ​លួងលោម​អ្នក​ឲ្យ​សប្បាយចិត្ត និង​មាន​សង្ឃឹមលើ​គេ​ប៉ុណ្ណោះ​។ តាម​ពិត​ទៅ គេ​គ្មាន​ធ្វើ​អ្វី​ឲ្យ​អ្នក​បាន​ឡើយ ចុង​ក្រោយ គេ​នឹង​ធ្វើ​មិន​បាន​ចេញ​ជា​លទ្ធផល​អ្វី​នោះ​ទេ​។

៣-បុរស​ដែល​ខ្លាច​បរាជ័យ ក៏​អ្នក​គួរតែ​ដើរ​ចេញ​ដែរ ទោះបីជា​អ្នក​ស្រឡាញ់​គេ​យ៉ាងណា​ក៏​ដោយ ព្រោះ​បើ​អ្នក​នៅ​ជាមួយ​គេ នោះ​អ្នក​នឹង​អាច​ពិបាកចិត្ត​ច្រើន​ជាង​សប្បាយចិត្ត​។ នៅ​ពេល​ដែល​គេ​ជួបនឹង​ឧបសគ្គ គេ​នឹង​រត់គេច​ជា​និច្ច ដោយ​មិន​ហ៊ាន​ប្រឈម​មុខ​ឡើយ​។ ដូចនេះ បើ​អ្នក​បន្ត​នៅ​ជាមួយ​គេ អ្នក​នឹង​ហត់​ចិត្តខ្លាំង​ណាស់​។ ដូចនេះ បើ​បុរស​ដែល​អ្នក​ស្រឡាញ់ មិន​កែ​ទម្លាប់​៣​នេះ​ចោល​ទេ អ្នក​មិន​គួរ​នៅ​ជាមួយ​គេ​ទៀត​ទេ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ