ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ផង​! បើក​ចូល​ក្រុង​មុន​ម៉ោង​កំណត់​…​ដល់​ទៅ​៦​គ្រឿង​ធំ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់​យក​រថយន្ត​ធុន​ធំ​ចំនួន​៦​គ្រឿង ទៅ​ណែនាំ​និង​ផាកពិន័យ​តាម​ផ្លូវច្បាប់ ដោយសារ​តែ​រថយន្ត​ធុន​ធំ​ខាងលើ​នេះ បើក​ចូល​ក្រុងភ្នំពេញ​មុន​ម៉ោង​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៩ ខែតុលា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់​យក​រថយន្ត​ធុន​ធំ​ចំនួន​៦​គ្រឿង ទៅ​ណែនាំ​និង​ផាកពិន័យ​តាម​ផ្លូវច្បាប់ ដោយសារ​តែ​រថយន្ត​ធុន​ធំ​ខាងលើ​នេះ បើក​ចូល​ក្រុងភ្នំពេញ​មុន​ម៉ោង​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​កំណត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៩ ខែតុលា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​ពី​លោក​ឃួ​ង ស្រេង
អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​លោក​អភិបាល​តាម​បណ្តា​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ​អុ​នវ​ត្តន៍​ច្បាប់​ចាប់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​បើក​ចេញចូល​ក្នុង​ក្រុងភ្នំពេញ​ទាំង រំលោភច្បាប់​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ចែង​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ចេញចូល ក្នុង​ក្រុងភ្នំពេញ​ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ច​រា ចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​នៅ​ក្នុង​ក្រុងភ្នំពេញ ។

ជា​លទ្ធផល​នៅ​ក្នុង​ខណ្ឌដូនពេញ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​រថយន្ត​ធុន​ធំ​ដែល​មិន​គោរព ច្បាប់​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ចំនួន​៦​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ប្រភេទ​ស្ទូច និង
ប្រភេទ​រថយន្ត​ដឹក​ដែក ដឹក​ឥដ្ឋ ។

រថយន្ត​ធុន​ធំ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុកជា​បណ្តោះអាសន្ន​នៅ​ផ្លូវ​ហាណូយ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ដើម្បី​រង់ចាំ​ធ្វើការ​ការ​ផាក់ពិន័យ និង​ណែនាំ​ឲ្យ​គោរព​ច្បាប់​មិន​ត្រូវ​បើក​ចេញចូល​ក្រុង​មុន​ម៉ោង​កំណត់​ជា​ដាច់ខាត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ