ឈរ​យំ​សំពះ​ស្រែក​«​ជួយ​ផង​»…​គេ​យក​ដី​គាត់​លក់​ឱ្យ​ឧកញ៉ា​ម្នាក់


ខេត្តប៉ៃលិន ៖​ អ្នករស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ខាង​ជើង បាន​នាំ​គ្នា​ហួសចិត្ត​នឹក​អាណិតអាសូរ​​​អ្នក​មីង​ជា​ស្ត្រី​មេ​ម៉ាយ​ក្រខ្សត់​ម្នាក់ ស្ទើរ​ខ្លោចផ្សារ​ក្នុង​ចិត្ត ខណ​:​ដី​ជាង​១​ហិ​កតា ដែល​គាត់​ខំ​កាប់​ឆ្ការ​ព្រៃ​ជាមួយ​ប្តី​រហូត​ស្រឡះ​ល្អ បែរជា​ត្រូវ​ក្រុម​ឈ្មួញ​យក​ទៅ​លក់​ឱ្យ​អ្នកមាន​លុយ​(​ឧកញ៉ា​) បាន​ប្រាក់​រាប់​សែន​ដុល្លារ តែ​មិន​ចេញថ្លៃ​សំណង​ឱ្យ​គាត់​ សូ​ម្បី​តែ​១០០​រៀល​នោះ​ឡើយ​ ។ ពេល​នេះ គាត់​មាន​តែ​ឈរ​យំ​លើកដៃ​សំពះ​ស្រែក​ប្រាប់​លោកា និង​សុំ​អង្វរ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​ស្ត្រី​មេម៉ាយ​ក្រខ្សត់​ម្នាក់ឈរ​យំ​នៅ​ក្បែរ​ដី ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​ផលបាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​៨ ​តុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ស្ត្រី​មេម៉ាយ​ដែលត្រូវ​​ក្រុម​ឈ្មួញ​យក​ដី​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​(​ឧកញ៉ា​)នោះ មាន​ឈ្មោះ ឡុ​ង នឿ​ន អាយុ​៥៥​ឆ្នាំ ជា​ស្រី្ត​មេម៉ាយ​ក្រខ្សត់ មាន​និង​ជំងឺប្រចាំ​កាយ ហើយត្រូវ​ប្តី​ស្លាប់​ចោល​កាលពី​៨​ឆ្នាំ​មុន មានកូន​៦​នាក់ ប្រុស​៣ ស្រី​៣ រស់​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​។

បច្ចុប្បន្ន គាត់​ទុក​ផ្ទះ​ខ្ទម​ដ៏​តូច​កំសត់​មួយ​ខ្នង​នេះឱ្យ​កូន​ៗ​ស្នាក់​នៅ រីឯ​ខ្លួន​គាត់​សុខចិត្ត​ទៅ​សុំ​វត្ត​ព្រះសង្ឃ
(​វត្ត​សារ​វណ្ណ​)ក្បែរ​នោះ ដើម្បី​ស្នាក់​អាស្រ័យ​បណ្តោះអាសន្ន ទម្រាំ​តែ​អស់​ជីវិត​នៅ​លើ​ផែនដី ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​មេម៉ាយ​ទុ​រ​គត​ខាងលើ បាន​និយាយ​ទាំង​អួល​ដើម​ក និង​ហូរ​ទឹកភ្នែក​ហូរ​រហាម រៀប​រាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា មាន​ឈ្មួញកណ្តាល​រកស៊ី​ដី​១​ក្រុម ដែល​គាត់​ស្គាល់​បុរស​ម្នាក់ ឈ្មោះ ឈី​វ វ៉ា​ន់​សែត រស់​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នកមាន​អំណាច​ក្នុង​ខេត្ត​ប៉ៃលិន មួយ​ចំនួន លួច​ធ្វើ​ប្លង់​ដី​របស់​គាត់ រួច​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន (​ឧកញ៉ា​ម្នាក់ឈ្មោះ ហេង ហាក់​ម៉ុង​) រស់នៅ​រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ ដោយ​បន្ទាប់​ពី​ទ ទួល​បាន​ប្រាក់​មក ពួក​គេ​មិន​បាន​ចេញថ្លៃ​សំណង​ឱ្យ​គាត់ សូ​ម្បី​តែ​មួយ​រយ​រៀល​នោះ​ឡើយ​។

អ្នក​មីង​បន្ថែម​ថា តាំងពី​គេ​យក​ដី​គាត់​លក់ គាត់​មិន​បាន​បន្ត​ទៅ​ដាំ​ដុះ​នៅ​កន្លែង​នោះ​ទៀត​ទេ ព្រោះ​ត្រូវ​បាន​គេ​ហាមឃាត់ ហើយ​គាត់​និង​កូន​ៗ មាន​តែ​ដើរ​ធ្វើ​កម្មករ ស៊ីឈ្នួល​គេ ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ ។ អ្នក​មីង​ក៏​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត គឺ​ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន លោក​ជំទាវ បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជូន​គាត់​ផង ព្រោះ​ដី​ខាងលើ​នេះ គាត់​បាន​កាន់កាប់​ជិត​ជាង​១០​ឆ្នាំ​មក​ហើយ​។

ម្យ៉ាងវិញទៀត ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក​វេទនា ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​មិន​អាច​ធ្វើការ​ធ្ងន់​អ្វី​បាន​នោះ​ទេ​ ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ប៉ា​ង គឹ​ម​អេ​ង ជំទប់​ទី​១ ឃុំ​ស្ទឹង​កាច់ លោក ព្រាប សា​រុន មេ​ភូមិ​ផ្សារ​ព្រំ​ជើង បានឱ្យ​ដឹង​ដូច​ៗ គ្នា​ថា ដី​ខាងលើ ពិតជា​ដី​របស់​ស្ត្រី ឈ្មោះ ឡុ​ង នឿ​ន កាន់កាប់ ពី​មុន​ប្រាកដ​មែន ព្រោះ​គាត់​បាន​ឆ្ការ​ព្រៃ និង​អាស្រ័យ​ផល តាំងពី​យូរណាស់​មក​ហើយ តែ​ដល់​ពេល​ដី​ឡើងថ្លៃ មានការ​លក់ដូរ ប្រហែលជា​គាត់​ធ្វើការ​ដោះ​ដូរ​ជាមួយ​ឈ្មួញ​យ៉ាងណា​នោះ ខាង​លោក​ក៏​មិនសូវ​បានដឹង​ច្បាស់​នោះ​ដែរ​។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិ​ភាព ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ