សម្តេច​តេ ជោ ៖ ឥស្សរជន​៤​រូប​ដែល​បាន​គូសវាស​ក្រដាសប្រាក់


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា មាន​តែ​ប្រទេស​កម្ពុជា​នៅ​ចុង​សតវត្ស​ទី​២០ ហើយ​គ្មាន​ការ​ចាយវាយ​ក្រដាសប្រាក់ គ្មាន​ការ​ដោះ​ដូរ​ទំនិញ ដែល​ស្ថិត​ក្នុង​ការ​លំបាក ហើយ​មាន​តែ​ឥស្សរជន​៤​រូប ដែល​បាន​គូស​ក្រដាសប្រាក់ ដើម្បី​បោះ​ពុ​ម្ព ។ ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​ចតុមុខ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា​នេះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​«​សូម​បញ្ជាក់​ថា រាល់​បណ្តា​ប្រទេស​លើក​សកលលោក​មិន​មាន​ប្រទេស​ណា​ត្រូវ​បំផ្លាញ​រូបិយ​វត្ថុ​នោះ​ទេ គឺ​មាន​តែ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​រូបិយ​វត្ថុ​» ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា មក​ដល់​ចុង​នៅ​សតវត្ស​ទី​២០ ហើយ​នោះ​ត្រូវ​បាន​លុប​រូបិយ​វត្ថុ​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណាមួយ​នៅ​ចុង​សតវត្ស​ទី​២០ បែរជា​ប្រទេស​គ្មាន​ទីក្រុង ផ្សារ សាលារៀន និង​អ្វី​ៗ​ទាំងអស់ ។​ត្រង់​ចំណុច​នេះ រយៈពេល​៤០​ឆ្នាំ​ក្រោយ យើង​កាន់តែ​មាន​មើលឃើញ​អំពី​មោ​គ​ភាព​របស់​យើង​ដែល​យើង​ប្រឹងប្រែង​ក្រោកឈរ​ឡើង​ពី​គំនរ​ផេះ ដើម្បី​ការ​រស់រាន​មានជីវិត​របស់​ជាតិ ។

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​នៅ​ចង​ចាំ​បាន​ថា ថ្ងៃនេះ​ជា​ការ​គួរ​ឲ្យ​សោកស្តាយ​ដែល​ខ្ញុំ​មិន​អាច​នាំ​មក​នូវ​សៀវភៅ​របស់ខ្ញុំ ដែល​ក្នុង​នោះ​បាន​គូសវាស​អំពី​ក្រដាសប្រាក់ ។ ថ្ងៃ​នោះ​ខ្ញុំ​នៅ​ចាំ​បាន​ថា​មាន​ឥស្សរជន​៤​នាក់​បាន​ជួប​គ្នា មាន​សម្តេច ហេង សំ​រិ​ន ,សម្តេច ជា​ស៊ី​ម , ប៉ែន សុវណ្ណ និង​រូប​ខ្ញុំ ក្នុង​អំឡុង​ប្រហែល​ខែសីហា ឬ​កញ្ញា ឆ្នាំ​១៩៧៦ ដើម្បី​ពិភាក្សា​ថា រូបភាព​លុយ​នោះ​ត្រូវធ្វើ​រូប​របៀប​ម៉េច? គឺ​នៅ​មាន​ក្នុង​សៀវភៅ​ខ្ញុំ​នៅឡើយ​» ។

សម្តេច​បន្ថែម បន្ទាប់​ពី​ការ​ជួបជុំ​គ្នា​ហើយ គឺ​ខ្ញុំ​បាន​អញ្ជើញលោក​ចាយ រៀង ដើម្បី​ឲ្យមក​ទទួល​ទស្ស​ទាន​ស្តី​ពី​ក្រដាសប្រាក់ ។ ក្រដាស​១​រៀល​មាន​រូប​អ្វីខ្លះ ហើយ​ម្ខាង​ទៀត គឺ​មាន​គូស​នៅ​ក្នុង​នឹង ។ អី​ញ្ចឹ​ង​ចោល​សំណួរ​ថា នៅ​លើ​ពិភពលោក​នៅ​ចុង​សតវត្ស​ទី​២០​ហើយ​នោះ តើ​មាន​ប្រទេស​ណាមួយ​ដែល​មាន​ស្ថានភាព​ដូច​កម្ពុជា ។ គ្មាន​ការ​ចាយវាយ​ប្រាក់​គ្មាន​ផ្លាស់​ប្តូរ​ទំនិញ​គ្មាន​ទីផ្សា​បែប​កម្ពុជា​ទេ ។ សម្តេច​បន្ត​ថា ត្រង់​ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​យល់​ថា ប្រជាជន​កម្ពុជា​គ្រប់​រូប​ដែល​នៅ​ទី​នេះ​ក៏​ដូច​ជា អ្នក​ដែល​បាន​ចូលរួម​ចំណែក​កាន់តែ​មោ​គ​ភាព ព្រោះ យើង​មិន​បាន​ទទួល​មរ​ត​អ្វី​ដែល​អតីត​បាន​បន្សល់​ទុក​ទេ ។ ខុស​គ្នា​ពី​ស្ថានភាព​ដែល​សម្តេចព្រះ​នរោត្តម​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​បាន​ទទួល​តំណ បើ​ទោះបី​ពេល​នោះ​ធនាគា​ឥណ្ឌូចិន​ដែល​ប្រើប្រាស់​នូវ​ប្រាក់​សម្រាប់​ប្រើ​សម្រាប់​កម្ពុជា -​វៀតណាម និង​ឡាវ ប៉ុន្តែ​ប្រាក់​នោះ​ត្រូវ​បាន​ប្តូរ​បន្ទាប់​ពី​កម្ពុជា​បាន​បោះពុម្ព​នៅ​ឆ្នាំ​១៩៥៥ ។

ប្រាក់​ដែល​បោះ​នៅ​ក្នុង​សម័យ​សង្គមនិយម​ក៏​ត្រូវ​បាន​បន្ត​ប្រើប្រាស់​នៅ​សម័យ​លន់ នុ​ល ហើយ​ត្រូវ​បាន​បំផ្លាញ​ចោល ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល​ពិបាក​នោះ គឺ​យើង​មាន​ក្រដាសប្រាក់​ហើយ ប៉ុន្តែ​អត់​មាន​អ្វី​បោះ​ពុ​ម្ព​រហូត​ទៅ​បោះ​នៅទីក្រុង​មូ​ស្គូ​ល​អតីត​សហភាព​សូ​វៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ