បាត់ដំបង​ថ្ងៃនេះ​…​អស់​ពីង​ងិ​ត​ធ្លាក់​ភ្លៀង​យ៉ាង​គំហុក


ខេត្តបាត់ដំបង ៖ ​ក្រោយពី​មេឃ​បានគ្របដណ្តប់​ដោយពពកខ្មៅ​ងងិត​​ទូទាំង​ខេត្ត​ហើយនោះ ​មេឃចាប់​ផ្តើម​​​ធ្លាក់ភ្លៀង​យ៉ាងគំហុក នាព្រឹកថ្ងៃទី១០​ តុលា នេះ ​​​ដែល​​​សឹងតែ​មើល​​​គ្នា​ពុំ​ឃើញ ។

ប្រភពបន្តថា នៅ​ខេត្តបាត់ដំបង​ថ្ងៃនេះ មេឃមានសភាព​អួរអាប់និង​ងងឹត​តាំងព​ីព្រលឹមអុរ​ម្លេ៉ះ ដែល​រក​កល​ធ្លាក់​ភ្លៀង ។​ ហើយបើគិត​តាំងពីព្រឹក មកទល់​ម៉ោង០៩ និង៣០នាទីព្រឹក គឺធ្លាក់​​​ភ្លៀង​រហូត​មាន​រយៈ​ជិត​២ម៉ោងហើយ ​ក្រោយ​ពី​ខាន​ភ្លៀង​តាំងពី​មុន​ភ្ជុំ មក​ទល់ថ្ងៃនេះ​ ។

ដូច្នេះ សូមបងប្អូន​​​​ដែលកំពុង​ធ្វើ​ដំណើរទ និង​កំពុង​ស្ថិតនៅកន្លែងណា ទីណាក៏ដោយ ​សូម​មាន​ការប្រុង​ប្រយ័ត្នចំពោះ​សុវត្ថិភាព​របស់ខ្លួនជានិច្ច កុំឱ្យ​កើត​​មានគ្រោះថ្នាក់​ដោយ​​យថហេតុ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ