ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​ចុះ មើល​មុខ​ឡើង ឌឺដង​លិច​កើត ចាក់​ផ្អើល​ការដ្ឋាន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​មួយ​កើត​ឡើង បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​ជា​កម្មករ​សំណង់​រង​របួសធ្ងន់ ដោយសារ​តែ​មើល​មុខ​គ្នា ហើយ​ឌឺ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​០៩ ខែតុលា…

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​មួយ​កើត​ឡើង បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​ជា​កម្មករ​សំណង់​រង​របួសធ្ងន់ ដោយសារ​តែ​មើល​មុខ​គ្នា ហើយ​ឌឺ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ការដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​០៥ សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នេះ ១-​ឈ្មោះ ប៊ុ​ន ណៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្ម​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ២-​ឈ្មោះ ថន ទុង​លេង អាយុ​៣២​ឆ្នាំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ដូច​គ្នា ស្នាក់​នៅ​កន្លែង​កើតហេតុ ស្ថិត​នៅ​ភូមិ​០៥ សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន អង្គុយ​ស៊ី​ផឹក​ជាមួយ​មិត្តភក្តិ​ធម្មតា និង​មាន​កម្មករ​សំណង់​មួយ​ក្រុម​ទៀត​ក៏​ផឹកស៊ី​នៅ​ជិត​គ្នា​នោះ​ដែរ ក្រោយ​មក​បាន​មើល​មុខ​គ្នា និង​ឌឺ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​បែប​នេះ​តែ​ម្តង ក្រោយមក​បង្ក​ហិង្សា​ហើយ ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​បាត់​ទៅ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​អន្តរាគមន៍​តាម​ចាប់​ជន​សង្ស័យ ដើម្បី​នាំ​មក​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​មិត្តភក្តិ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ