ខេត្តមណ្ឌលគិរី ៖ ទីតាំងស្តុកឈើជាច្រើនកន្លែងនៅស្រុកពេជ្រាដា ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប ក្នុងនោះ ក៏មានរោងសិប្បកម្មកែច្នៃឈើពុំមានច្បាប់អនុញ្ញាតជាច្រើនទីតាំងផងដែរ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ តុលា ដោយសមត្ថកិច្ចរកឃើញឈើគ្រប់ប្រភេទជាច្រើនកំណាត់ ។
លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសខាងលើឲ្យដឹងថា ក្រុមសមត្ថកិច្ចនិងមន្ត្រីជំនាញ និងធ្វើការត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើទាំងអស់ ដែលមានទីតាំងនៅស្រុកពេជ្រដា ដោយពិនិត្យមើលមានច្បាប់អនុញ្ញាតប៉ុន្មានទីតាំង និងពុំមានច្បាប់អនុញ្ញាតប៉ុន្មាន ចំពោះចំណាត់ការត្រូវតែបង្ក្រាបចំពោះបទល្មើសជាក់
ស្ដែង ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បានឲ្យដឹងដែរថា រយៈពេលពីរថ្ងៃ គិតពីថ្ងៃទី០៧ តុលា ដល់ ០៩ តុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយស្ថាប័នតុលាការ បានធ្វើការបង្ក្រាបបានចំនួន៣ទីតាំង ។ ក្នុងនោះនៅស្រុកកែវសីមា១កន្លែង និងស្រុកពេជ្រាដាចំនួន២កន្លែង និងបន្តធ្វើទាំងអស់ទូទាំងខេត្តមណ្ឌលគិរី ។
លោកបញ្ជាក់ថា រោងសិប្បកម្មដែលមានច្បាប់អនុញ្ញាតអោយកែច្នៃឈើក្នុងខេត្តមណ្ឌលគិរី មានចំនួនមិនច្រើនទេ តែចំពោះសិប្បកម្មខ្នាតតូចរបៀបលួចលាក់មានច្រើនត្រូវតែបង្ក្រាបទាំងអស់ ។ យោងតាមប្រភពដែលអាចទុកចិត្តបាន នៅស្រុកពេជ្រាដា ពិសេសនៅចំណុច ភូមិដេអេ ឃុំពូជ្រៃ កើតមានរោងសិប្បកម្មជាច្រើនកន្លែងយ៉ាងអានាធិប្បតេយ្យជាយូរឆ្នាំមកហើយ ដោយគេមិនដែលឃើញមានការបង្ក្រាបនោះទេ ហើយទីតាំងទាំងនោះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែព ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ដែលមានលោក ប៉ែត ភក្ត្រា ជានាយកដែនជម្រសត្វព្រៃផងដែរ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើការរិះគន់ដល់មន្ត្រីជំនាញដែលគ្រប់គ្រងនៅទីនោះថា បានបណ្តែតបណ្ដោយឲ្យកើតមានបទល្មើសឈើខុសច្បាប់ ព្រមទាំងបណ្ដែតបណ្ដោយឲ្យកើតមានរោងសិប្បកម្មរាប់សិបកន្លែង ដោយពុំមានការបង្ក្រាបក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ពួកគាត់បានដាក់ការសង្ស័យថា ក្រុមមន្ត្រីជំនាញ ពិសេសលោក ប៉ែត ភក្ត្រា ជានាយកដែនជម្រកខាងលើ អាចជាប់ពាក់ព័ន្ធនិងការទទួលសំណូកច្រើនសំបើមណាស់ហើយមើលទៅ ទើបរោងសិប្បកម្មច្នៃឈើទាំងនោះដំណើរការបានយ៉ាងរលូនបែបនេះ ។
ប្រទេសអាល្លឺម៉ង់-រុស្ស៊ី ៖ កាលពីថ្ងៃទី៤ធ្នូប្រទេសអាល្លឺម៉ង់ បានបណ្ដេញអ្នកការទូត២នាក់នៃស្ថានទូតរុស្ស៊ី ដែលអនុវត្តភ្លាមៗដោយចោទប្រកាន់ក្រុងមួស្គូថា...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីថ្ងៃទី៤ធ្នូប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងថា ការចរចាពាណិជ្ជកម្មជាមួយចិនប្រព្រឹត្តទៅយ៉ាងល្អបំផុត។ លោកត្រាំហាក់ប្រកាន់...
ពេលខ្លះអ្នកប្រហែលជាច្រណែននឹងមនុស្សមួយចំនួនដែលឆ្លងកាត់រដូវរងារដោយមិនជួយប្រទះបញ្ហាសុខភាពអ្វីបន្តិចសោះសូម្បីតែផ្ដាសាយ។ នោះក៏ព្រោះតែពួកគេមានប្រព័ន្ធ...
ហាង Stefano Ricci ជាហាងលក់សម្លៀកបំពាក់បុរសមួយដែលមានទីតាំងនៅ Beverly Hills នៃរដ្ឋ California ក្នុងសហរដ្ឋអាមេរិក និងជាហាងសម្រាប់បុរសៗដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ។...
ទោះជាប្រព័ន្ធសង្គមបានជួយផ្តល់ភាពងាយស្រួលដល់មនុស្សម្នាក់ៗក្នុងការប្រាស្រ័យទាក់ទងគ្នាពិតមែនក្តី ភាពឯកកោនៅតែជាបញ្ហាមួយដែលមនុស្សពេញវ័យភាគច្រើនតែងជួប...
យោងតាមដំបូន្មានរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះបន្ទូលអំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើ ឬហៅថាទម្លាប់ប្រក្រតីប្រចាំថ្ងៃ ដែលជាទម្លាប់ពិបាកនឹងកែ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មីៗនេះ បន្ទាប់ពីស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជា ថ្មីនេះត្រូវ...
រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា «ការសិក្សាគ្មានដែនកំណត់ គ្មានទីបញ្ចប់ គឺជាការសិក្សាមួយជីវិត» ដូច្នេះអាយុគ្រាន់តែជាតួលេខដែលមិនអាចបញ្ឈប់ដូនជីមួយរូបវ័យដល់...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង១០០នាក់ ដែលអះអាងថា បានចាញ់បោកមេតុងទីនរបស់ខ្លួនក្នុងម្នាក់ៗអស់ប្រាក់រាប់សិបលានរៀល បានលើកគ្នាមកដល់ខាងមុខ...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរស៣នាក់ត្រូវជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយកាំបិតបានសម្រុកទៅកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ពេលកំពុងនាំគ្នា...
រាជធានីភ្នំពេញ ៖ សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំងហៅកាត់ AIMF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយ ដោយបានប្រកាសគាំទ្រដល់សមាជិក...
មុននេះកំពូលគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃសុក្រ ទី៦ ធ្នូនេះ លោកអ្នក ដែលកើតឆ្នាំទាំង៥ ខាល រោង មមី វក ច មានសំណាងធំ មានលាភ មានលុយ មាសប្រាក់ ទ្រព្យសម្បត្តិ ឡើងឋានៈ...
ខេត្តកំពង់ចាម ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់រហូតដល់អ្នកខ្លះត្រូវក្រោកពីងងឹត ដើម្បីអាំងភ្នក់ភ្លើងឱ្យមានភាពកក់ក្តៅ ។ ជាមួយគ្នានោះដែរ...
ខេត្តមណ្ឌលគិរី ៖ ម៉ូតូកែច្នៃចំនួន១០គ្រឿងដែលក្រុមជួញដូរឈើខុសច្បាប់ប្រើសម្រាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប...
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បន្ទាយមានជ័យ បានឃាត់រថយន្ត១...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Luka Modric ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ នៅពេលដែលទាំងកីឡាករ Cristiano Ronaldo និង Lionel Messi មិនបានចូលរួមកម្មវិធីបានធ្វើឱ្យពួកគេចុកឈាម តែ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង២និង២៧នាទីរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងជាន់ទី១...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះបានជំរុញឱ្យ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា ជើងខ្លាំង Lionel Messi ជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ បើទោះបីជាលទ្ធផលចេញមកហើយក៏ដោយ...
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួនដោយដាក់ខ្នោះដៃក្រោយរងបណ្តឹងក្នុងករណី «សេពសន្ថវៈលើក្មេងអនីតិជន» យ៉ាងរ៉ាំរ៉ៃ...