ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក ! កូនបំណុល​វាយ​ម្ចាស់បំណុល​ទ្រោម​ខ្លួន ព្រោះតែ​លុយ​១​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់បំណុល​ម្នាក់​ត្រូវ​បាន​ថៅកែ​ហាង យីហោ​«​យី​អ៊ូ រីករាយ​» វាយ​ធាត់​ទ្រោម​ខ្លួន នៅ​ចំពោះ​មុខ​នគរបាល​មូលដ្ឋាន ខណៈ​ពេល​ដែល​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ទារប្រាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់បំណុល​ម្នាក់​ត្រូវ​បាន​ថៅកែ​ហាង យីហោ​«​យី​អ៊ូ រីករាយ​» វាយ​ធាត់​ទ្រោម​ខ្លួន នៅ​ចំពោះ​មុខ​នគរបាល​មូលដ្ឋាន ខណៈ​ពេល​ដែល​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ទារប្រាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​០៩ ខែតុលា​នេះ នៅ​ចំណុច​ហាង​បាយ និង​គុយទាវ មួយ​កន្លែង​យីហោ «​យី​អ៊ូ រីករាយ​» ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ ជាប់​វត្ត​អង្គ​ក្រពើ ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។

ម្ចាស់បំណុល

ជន​ដៃដល់​ដែល​ប្រើ​ហិង្សា​នោះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ឈ្មោះ លី លី អាយុប្រមាណ​ជាង​៤០​ឆ្នាំ ជា​ថៅកែ​ហាង ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ (​ជា​កូនបំណុល​) ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ធា វី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់ ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ជា​ម្ចាស់បំណុល ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ទៅ​ទារប្រាក់​ពី​ថៅកែ​ហាង ដែល​បាន​ជំពាក់​១​ពាន់​ដុល្លារ​មិន​សង ។ ខណៈនោះ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី​គ្នា ហើយ​ត្រូវ​បាន​ស្ត្រី​ជា​ថៅកែ​ហាង​ដេញ​ចេញ និង​បាន​ទាញ​កំប៉ុង​ដាក់​ស្លាបព្រា សម និង​ចង្កឹះ គប់​ទៅ​លើ​ម្ចាស់បំណុល និង​បាន​យក​ទឹក​ជះ ព្រមទាំង​វាយ​ទៅ​លើ​នារី​ជា​ម្ចាស់បំណុល​ទ្រម​ខ្លួន នៅ​ចំពោះ​មុខ​នគរបាល​ប៉ុស្តិ៍ និង​អ្នក​ព័ត៌មាន​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន ករណី​ចរាចរណ៍ ហើយ​បាន​ចូល​ហូប​បាយ​ក្នុង​ហាង​នោះ ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព​ប្រើ​ហិង្សា​នគរបាល​ប៉ុស្តិ៍​ម្នាក់​ក៏​បាន​ទៅ​ឃាត់ តែ​ថៅកែ​ហាង​រូប​នោះ​នៅ​តែ​បន្ត​ប្រើ​ហិង្សា ដោយ​វាយ​ទៅ​លើ​ម្ចាស់បំណុល និង​ចាប់​បោក​ដួល​បោច​សក់​ទាញ ទាត់​ធាក់​ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ ។

កូនបំណុល

តាម​ស្ត្រី​ជា​កូនបំណុល បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខឹង​លុយ​១​ពាន់​ដុល្លារ​សោះ តាម​ទារ​រហូត ។ ប្រាក់​នោះ​នាង​សង តែ​មិន​ទាន់​មាន ព្រោះ​គេ​ជំពាក់​នាង​ដែរ ។

តាម​ស្ត្រី​ជា​ម្ចាស់បំណុល បាន​ឲ្យ​ដឹង​ថា ឈ្មោះ លី លី បាន​ខ្ចីប្រាក់​ចងការ​ចំនួន​១​ពាន់​ដុល្លារ តាំងពី​ថ្ងៃ​ទី​៤ ខែ​មិ​នា ឆ្នាំ​២០១៩ ដោយ​១០០ ការ​៥​ដុល្លារ ។ បន្ទាប់​ពី​ខ្ចី​ការ​ក៏​មិន​ឲ្យ ដើម​ក៏​មិ​ឲ្យ ហើយ​ចេះ​តែ​សន្យា​ណាត់​ថ្ងៃនេះ​ថ្ងៃ​នោះ ហើយ​គេច​រហូត ។ ស្ត្រី​រូប​នោះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ដែល​ជា​ថ្ងៃ​ណាត់​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទារប្រាក់​ត្រូវ​បានកូន​បំណុល​ប្រើ​ហិង្សា​មក​លើ​នាង​តែ​ម្តង ។ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នារី​រង​គ្រោះ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍ ដោយ​ទារជំងឺចិត្ត​៥​ពាន់​ដុល្លារ ។

ដោយឡែក​ម្ចាស់​ហាង​ក៏​ត្រូវ​បាន​នគរបាល​ហៅ ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​ដែរ ។ បន្ទាប់​ពី​សម្របសម្រួល​មិន​ត្រូវ​គ្នា​នគរបាល​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ