Barcelona ប្រជែង Real Madrid យកកីឡាករឆ្នើមវ័យក្មេង១រូបមកស្នង Messi
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា Barcelona បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ចាញ់ Real Madrid ក្នុងការដណ្តើមយកកីឡាករ…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា Barcelona បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ចាញ់ Real Madrid ក្នុងការដណ្តើមយកកីឡាករ…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា Barcelona បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ចាញ់ Real Madrid ក្នុងការដណ្តើមយកកីឡាករ Jadon Sancho របស់ក្លិប Borussia Dortmund ចេញពីការតាមប្រមាញ់របស់ក្លិបអធិរាជស Real Madrid ។
សារព័ត៌មាន Don Balon បានផ្សាយថា Borussia Dortmund បានដាក់តម្លៃ ១២០លានអឺរ៉ូ សម្រាប់កីឡាករអាយុ១៩ឆ្នាំ ដែលជាគោលដៅចម្បងរបស់ក្លិបបិសាចក្រហម Manchester United និងមេឃខៀវ Manchester City ។
កាលពីសប្តាហ៍មុន នាយកផ្នែកកីឡាកររបស់ Borussia Dortmund លោក Michael Zorc បានអះអាងថា គ្មានការសម្រេចចិត្តណាមួយទេសម្រាប់អនាគតរបស់ Sancho បើទោះបីជាមានក្លិបជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍មកលើកីឡាកររូបនេះក៏ដោយនៅរដូវកាលក្រោយ ។
លោក Zorc បានប្រាប់ថា ៖«គេត្រូវបានក្លិបយើងទទួលយកហើយបានទទួលការអភិវឌ្ឍន៍ខ្លួនយ៉ាងល្អនៅ Dortmund ។ ខ្ញុំគិតថា គេអាចនឹងទៅលេងឱ្យក្លិបកំពូលនៅអឺរ៉ុប ។ ពួកយើងជឿជាក់ទៅលើកីឡាកររបស់យើងហើយយើងមិនខ្លាចនឹងឱ្យពួកគេលេងនោះទេ»។
សារព័ត៌មាន Don Balon បានអះអាងទៀតថា Barcelona នៅពេលនេះប្រជែងជាមួយនឹង Real Madrid ដើម្បីទទួលបានកីឡាករ Sancho ទៅលេងនៅក្លិបរបស់ខ្លួននៅរដូវកាលក្រោយ ។
គោលបំណងក្នុងការទិញនេះគឺដើម្បីពង្រឹងខាងផ្នែកប្រយុទ្ធនៅក្នុងក្លិប ។ ម្យ៉ាងទៀត គេចង់យកកីឡាករនេះទៅ ព្រោះតែត្រៀមដាក់ជំនួសកីឡាករ Messi ពេលដែល Messi ចូលនិវត្តន៍ទៅ ៕
ប្រភព ៖ foxsportsasia , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ