ប្រទេសអង់គ្លេស ៖ នៅប្រទេសអង់គ្លេសអាជ្ញាធរកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ បានចាប់ខ្លួនមនុស្ស១៣នាក់ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតមួយ លើបណ្ដាញរត់ពន្ធគ្រឿងញៀនដ៏ធំបំផុត ពុំធ្លាប់រកឃើញក្នុងប្រទេសនេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារអង់គ្លេសតស៊ូប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង។
ក្នុងសេចក្ដីប្រកាសមួយទីភ្នាក់ងារនោះបញ្ជាក់ថា ពួកជនសង្ស័យមានអាយុពី២៤ទៅ៥៩ឆ្នាំ ជាមនុស្សស្ថិតនៅក្នុងសាខាក្រុមឧក្រិដ្ឋអន្តរជាតិមួយ ដែលនាំចូលពីប្រទេសហូឡង់នូវគ្រឿងញៀនដល់ទៅជាង៥០តោន មានតម្លៃច្រើនពាន់លានផោនដោយប្រើបណ្ដាក្រុមហ៊ុនខិលខូចហូឡង់និងអង់គ្លេស។
ការរត់ពន្ធគ្រឿងញៀនដ៏ធំនោះត្រូវបានបង្ក្រាប បន្ទាប់ពីការចាប់បានកាលពីខែកញ្ញា ឆ្នាំ2019 កូកាអ៊ីន៣៥១គីឡូក្រាម ហេរ៉ូអ៊ីន៩២គីឡូក្រាម កញ្ឆា២៥០គីឡូក្រាមនិងHASCHISCH១៨៥០តោន មានតម្លៃសរុប៣៨លានផោនបើលក់ទៅវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ