ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​មរ​នាម​ពិតជា​ល្អ​ប្រពៃ​លើក​សម្រស់​ជីវិត (​តួអក្សរននៅ​មាន​ត​…)

4 ឆ្នាំ មុន

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។ និរោធ​- មនុស្ស​ដែល​មាន​អាថ៌​កំបាំង​ក្នុង​ជីវិត អ្នកមាន​អារម្មណ៍​តែ​ក្នុង​ព្រះធម៌…

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ​ជា​ពាក្យ​ខ្មែរ​មាន​សំនៀងពីរោះ​និង​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់ បណ្ឌិត​អ្នកប្រាជ្ញ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ទាំងឡាយ​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុខសាន្ត ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

និរោធ​- មនុស្ស​ដែល​មាន​អាថ៌​កំបាំង​ក្នុង​ជីវិត អ្នកមាន​អារម្មណ៍​តែ​ក្នុង​ព្រះធម៌ ប្រព្រឹត្ត​ល្អជា​និច្ច ។

និល​- ជា​ឈ្មោះ​កូនប្រុស​ស្រី​ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម ស្បែក​មាន​ពណ៌​រលើបរលោង​គួរ​ឱ្យ​គយគន់ មាន​ចរិយា​ល្អ ។

និលពិសី​- ជា​មនុស្ស​មាន​សុខភាព​ល្អ មិន​មាន​រោគាព្យាធិ​នៅ​ក្នុង​ខ្លួន ។

និលរ័ត្ន​- ត្បូង​កណ្តៀង កែវ​ដែល​មាន​ពណ៌​ខៀវ ជា​មនុស្ស​សម្បូរ​ទ្រព្យសម្បត្តិ ។

និវត្ត​- អ្នក​ជាប់ចិត្ត​តែ​ក្នុង​រឿង​អតីតកាល ទោះជា​ទៅ​ដល់​ទីណា​ក៏​តែង​ត្រឡប់​មក​វិញ​ជា​និច្ច ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ