ប្រកាសប្រ​តិទិន​​ថ្ងៃ​ឈប់​សម្រាក​នៅ​ក្នុង​ឆ្នាំ​២០២០


រាជធានី​ភ្នំ​េ​ព​ញ ៖ ក្រសួង​ការងារ ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​អំពី​ប្រ​តិទិន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ​និ​យោជិត​ក្នុង​វិស័យ​ការងារ​នៅ​ក្នុង​ឆ្នាំ​២០២០ ។ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​ចេញ​សេចក្តី​ប្រកាស​ចេញផ្សាយ​កាលពីថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​មាន​ចែង​ក្នុង​មាត្រា​១​នៃ​ច្បាប់​ស្តី​ពី​ការងារ បាន​ឈប់​សម្រាក ការងារ​ដោយ​មាន​ប្រាក់​ឈ្នួល តាម​ប្រតិទិន​ដូច​ខាងក្រោម ៖

-​ថ្ងៃ​ទី​១ ខែមករា ទិវា​ចូល​ឆ្នាំ​សកល សម្រាក១​ថ្ងៃ
-​ថ្ងៃ​ទី​៧ ខែមករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​៨ ខែមីនា ទិវា​អន្តរជាតិ​នារី សម្រាក ១​ថ្ងៃ
-​ថ្ងៃ​ទី​១៣-១៤-១៥-១៦ ខែមេសា ពិធីបុណ្យ

ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំជូត ទោស័ក សម្រាក ៤​ថ្ងៃ
-​ថ្ងៃ​ទី​១ ខែឧសភា ទិវា​ពលកម្ម​អន្តរជាតិ សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​៦ ខែឧសភា ពិធីបុណ្យ​វិសាខបូជា សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​១០ ខែឧសភា ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​១៤ ខែឧសភា ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះ​ជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថនរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​១៨ ខែមិថុនា ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះ​ជន្ម សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​១៦-១៧-១៨ ខែកញ្ញា ពិធីបុណ្យ​ភ្ជុំបិណ្ឌ សម្រាក​៣​ថ្ងៃ
-​ថ្ងៃ​ទី​២៤ ខែកញ្ញា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​១៥ ខែតុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ«​ព្រះ​បរម​រតន​កោដ្ឋ​» សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​២៩ ខែតុលា ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោ​ត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាក​១​ថ្ងៃ
-​ថ្ងៃ​ទី​៣០-៣១ ខែតុលា និង​១ ខែវិច្ឆិកា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាក៣​ថ្ងៃ
-​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ពិធីបុណ្យ​ឯករាជ្យ​ជាតិ សម្រាក​១​ថ្ងៃ ។

ចំពោះ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាំងឡាយ​ណា​ដែល​ត្រូវ​ចំ​លើ​ថ្ងៃអាទិត្យ នោះ​កម្មករនិយោជិត​នឹង​ត្រូវ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​បន្ត​ទៀត​។​ជាមួយ​គ្នា​នេះ ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិត​លក្ខណៈ​សកល​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ​នៃ​កម្មករនិយោជិត​ទាំងអស់​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​នាំ​ឱ្យ​ខូចប្រយោជន៍​ដល់​សាធា​រណជន ឬ​ក៏​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​របស់​សហគ្រាស​គ្រឹះស្ថាន​នោះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃ​បុណ្យ​នីមួយ​ៗ​ដោយ​ផ្លាស់​ប្តូរ​គ្នា ​។

ប្រភព​ដដែល​បន្ត​ថា ករណី​មានការ​ព្រម ព្រៀង​គ្នា​រវាង​កម្មករនិយោជិត​សាមី និង​និ​យោជក ឬ​មាន​ចែង​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​សហគ្រាស គ្រឹះស្ថាន ឬ​អនុសញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករនិយោជិត អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេង​ទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ដូច​មាន​កំណត់​នៅ​ក្នុង​ប្រកាស​នេះ ។

ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​នីមួយ​ៗ ហើយ​រក្សា​ទុកជា​ប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ​។ក្នុង​​កំឡុង​ពេល​នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់​ប្តូរ​គ្នា​នេះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន អាច​ប្រើ​ប្រាស់​កម្មករនិយោជិត​ផ្សេង​ជា​បណ្តោះអាសន្ន​មក​ជំនួស​កម្មករនិយោជិត​ដែល​បាន​ឈប់​សម្រាក ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ