ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​នឹង​ផាកពិន័យ​អ្នក​ចោល​សំរាម​រាយ​ប៉ាយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទោះបី​ក្រុង​ស្ទឹង​ត្រែង​មាន​ទីតាំង និង​ការ​សម្អាត​កាក​សំណល់​ស្រប​ការ​អប់រំ​ណែនាំ​យ៉ាងណា​ក្តី តែ​បុគ្គល​មួយ​ចំនួន​នៅ តែ​បន្ត​ការ​បោះចោល​នូវ​កាក​សំណល់​ពាស​វាល​ពាស​កាល​រាយ​ប៉ាយ​ជា​ច្រើន​កន្លែង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​។ ទន្ទឹម​ការ​អប់រំ​ឥត​ឈប់​ឈរ​នេះ​ដែរ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ដាក់​វិធានការ​ឲ្យ​មន្ត្រី​សាលាក្រុង​បង្កើន​ការ​អនុវត្ត​ច្បាប់ ហើយ​ផាកពិន័យ​ចំពោះ​អ្នក​ចោល​សំរាម​រាយ​ប៉ាយ​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​ឲ្យ​អ្នក​ចោល​សំរាម​រាយ​ប៉ាយ​ទាំងនោះ​ភ្ញាក់រលឹក​ចូលរួម​សំអាត​បរិស្ថាន​ជួយ​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​ក្នុង​ពេល​ដែល​ខេត្ត​កំពុង​សាងសង់​ផ្លូវ​បេតុង​នៅ…

ខេត្តស្ទឹងត្រែង ៖ ទោះបី​ក្រុង​ស្ទឹង​ត្រែង​មាន​ទីតាំង និង​ការ​សម្អាត​កាក​សំណល់​ស្រប​ការ​អប់រំ​ណែនាំ​យ៉ាងណា​ក្តី តែ​បុគ្គល​មួយ​ចំនួន​នៅ តែ​បន្ត​ការ​បោះចោល​នូវ​កាក​សំណល់​ពាស​វាល​ពាស​កាល​រាយ​ប៉ាយ​ជា​ច្រើន​កន្លែង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​។

ទន្ទឹម​ការ​អប់រំ​ឥត​ឈប់​ឈរ​នេះ​ដែរ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ដាក់​វិធានការ​ឲ្យ​មន្ត្រី​សាលាក្រុង​បង្កើន​ការ​អនុវត្ត​ច្បាប់ ហើយ​ផាកពិន័យ​ចំពោះ​អ្នក​ចោល​សំរាម​រាយ​ប៉ាយ​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​ឲ្យ​អ្នក​ចោល​សំរាម​រាយ​ប៉ាយ​ទាំងនោះ​ភ្ញាក់រលឹក​ចូលរួម​សំអាត​បរិស្ថាន​ជួយ​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​ក្នុង​ពេល​ដែល​ខេត្ត​កំពុង​សាងសង់​ផ្លូវ​បេតុង​នៅ មុខ​សួនច្បា​ត្រី​ប៉ា​សេ​អុី​។

ក្នុង​យុទ្ធនាការ​សំអាត​បរិស្ថាន​ពិ​ភ​បលោក​លើក​ទី​៤០​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​៩ តុលា នេះ​លោក ម៉ុម សា​រឿ​ន អភិបាលខេត្ត​មានបាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ចង់​ឲ្យ​ទីក្រុង​របស់​យើង​ស្អាត​មាន​សោ​ភ័​ណ្ឌ​ភាព​ហើយ​អាជ្ញាធរ ក៏​មិន​ចង់​ធ្វើ​រឿង​ដដែល​ៗ​នោះ​ទេ​ចំពោះ​បញ្ហា​ដើរ​រើស​សំរាម​នេះ​។

លោក​បន្ត​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ក្នុង​ក្រុង​ត្រូវ​បង្កើន​ការ​អនុវត្ត​ច្បាប់ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​បន្ថែម​នៅ​តាម​ផ្ទះ​ឲ្យ​វេច​ខ្ជាប់​សំរាម​ទុកដាក់​ទៅ​តាម​ទីកន្លែង​កំណត់​ដើម្បី​ធ្វើ​ឲ្យ​ភូមិ​ស្អាត ទី​សាធារណៈ​ល្អ ក្រុងមាន​សោ​ភ័​ណ្ឌ​ភាព​ដើម្បី​ជា​ការ​ទាក់ទាញ​។

លោក​សាយ កុសល អភិបាល ក្រុង​ស្ទឹង​ត្រែង​បាន​ទទួលស្គាល់​ថា ភាព​ស្អាត​ពិតជា​អាច​ធ្វើ​យើង​ទទួល​បានការ​លើក​សរសើរ​ពី​ភ្ញៀវ ដូច្នេះ​យើង​ត្រូវ​តែ​ចូលរួម​សំអាត​បរិស្ថាន​កុំ​ចាំបាច់​អាជ្ញាធរ​ណែនាំ​។ លោក​បញ្ជាក់​ថា ឆ្នាំ​នេះ​សាលាក្រុង​បាន​រៀបចំ​រួច​ហើយ​ទាំង​កំលាំង​ចុះ​អប់រំ​ទាំង​សមត្ថកិច្ច​ដើម្បី​ឃាត់​និង​ផាកពិន័យ​ដោយ​អនុវត្ត​ទៅ​តាម​អនុ​ក្រិ​ត្យ​លេខ​១១៣​របស់​រាជរដ្ឋាភិបាល​ដើម្បី​យើង​រៀបចំ​ចូលរួម​ប្រកួត​ប្រ​ជេ​ង​ទីក្រុង​ស្អាត​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​បន្ត​ទៀត​។

លោក​អ៊​ន់ ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេស​ចេ​ណ៍​ខេត្ត បាន​បញ្ជក់​ថា កាលណា​ប្រជាពលរដ្ឋ​អនុវត្ត​បាន​ល្អ វា​ជា​ការ​រួមចំណែក​មួយ​ជួយ​ឲ្យ​ទីក្រុង​មាន​បរិស្ថាន​ស្អាត ការ​រស់នៅ​ក៏​មាន​សុខភាព​ល្អ ម្យ៉ាងទៀត​ដើម្បី​សុខភាព​សាធារណៈ​ដោយ​យើង​កាត់​បន្ថយ​បាន​ពី​ការ​កើត​ជម្ងឺ​ផ្សេង​ៗ​ដូច​ជា​ការ​ចំលង​មេរោគ​ពី​សត្វ​រុយ​មក​ជាដើម​។

កញ្ញា​ឈុ​ន វ​ត្តី សិក្សា​នៅ​សាលា​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​ក្រុង​ស្ទឹង​ត្រែង​បាន​ចូលរួម​លើក​ឡើង​ថា រាល់​បញ្ហា​ខាងលើ​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ជា​ញឹកញាប់​រួច​មក​ហើយ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​សកម្មភាព​ដើរ​រើស​សំរាម​នេះ​ផង​ដែរ​ដើម្បី​ចង់​ដាស់តឿន​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចេះ​សំអាត​បរិស្ថាន​។

គួរ​បញ្ជាក់​ថា នៅ​២​ឆ្នាំ​ទៀត​គណៈកម្មាធិការ​ថ្នាក់​ជាតិ​រៀបចំ​ប្រលងប្រណាំង​ទីក្រុង​ស្អាត​នឹង​ចុះ​មក​វាយតំលៃ​ពី​ទីក្រុង​ស្អា​តទៅ​តាម​ខេត្ត​នីមួយ​ៗ ដើម្បី​រៀបចំ​ដាក់​ពិន្ទុ​នឹង​ត្រៀម​ទទួលយក​ស្លាក​សញ្ញា​ផ្ការំដួល​ចាប់ពី​១​ទង​ទៅ​ដល់​៣​ទង ចំពោះ​ទីក្រុង​ណា​មាន​សោ​ភ័​ណ្ឌ​ភាព​បៃតង​ល្អ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ