ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡាប្រដាល់​សាកល​និង​ក្បាច់​បុរាណ​ខ្មែរ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​សាកល​និង​ក្បាច់​បុរាណ​ខ្មែរ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ ដែល​មាន​រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១១ ខែតុលា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដោយ​បានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ឧត្តម​សេនីយ៍ តែម…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​សាកល​និង​ក្បាច់​បុរាណ​ខ្មែរ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ ដែល​មាន​រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​១១ ខែតុលា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដោយ​បានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ឧត្តម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។

លោក រាជ សុ​ផែន អគ្គលេខាធិការ​រង​សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​ដឹង​ថា ផ្នែក​កីឡា​ប្រដាល់​គុន​ខ្មែរ​មាន​១៥​សមាគម​រាជធានី​-​ខេត្តនិង៣​ក្រសួង គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ និង​ក្រសួងការពារជាតិ ដែល​មាន​កីឡាករ​ចូលរួម​ចំនួន​៨៣​នាក់ ។ រីឯ​ប្រដាល់​សាកល
ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល ឱ្យ​ដឹង​ថា មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន​៨០​នាក់ មក​ពី​៩​រាជធានី​-​ខេត្ត និង​៣​ក្រសួង គឺ​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។

ក្នុង​ការ​ប្រកួត​នេះ ផ្នែក​ប្រដាល់​សាកល​ចែក​ចេញ​ជា​៨​ប្រភេទ​ទម្ងន់ ទីកន្លែង​ប្រកួត​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចំណែក​ប្រដាល់​សាកល​ចែក​ចេញ​ជា​៩​ប្រភេទ​ទម្ងន់ ទីកន្លែង​ប្រកួត​ធ្វើ​នៅ​កីឡ​ដ្ឋាន​ស្តា​ត​ចាស់ ។

លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​ការ​ហូប​ចុក​ស្នាក់​នៅ​របស់​កីឡាករ ត្រូវ​បាន​ផ្ដល់​ជា​សាច់ប្រាក់​សុទ្ធ​ដល់​កីឡាករ​ម្នាក់​ៗ​តែ​ម្ដង ដែល​ថវិកា​នេះ​មាន​ចំនួន​តាម​គោល​ការ​របស់រ​ដ្ធ ដែល​មាន​ចំនួន​ច្រើន​គួ​សម ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ជៀសវាង​ការ​ផ្ទុះ​បាតុភាព​ផ្សេង​ៗ ហើយ​រាល់​ការ​ចំណាយ​ជា​គម្រោង​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ក៏​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត ត្រូវ​តែ​មានការ​យកចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​បាន​ល្អ ។ ម្យ៉ាង វិញ​ទៀត តាម​បណ្ដា​សមាគម​-​ក្លិប ត្រូវ​មានការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អប់រំ​ណែនាំ​ទៅ​ដល់​កីឡាករ​កីឡាការិនី ធ្វើ​យ៉ាងណា​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព និង​គោរព​ឱ្យ​បាន​នូវ​ក្រមសីលធម៌ និង​សេច​ក្ដី​ថ្លៃថ្នូរ ក្នុង​នាម​ជា​ម្ចាស់​ក្បាច់គុន​បុរាណ​ខ្មែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ