ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ ចង់​ទិញ​យន្តហោះ ​SU-57​ រុស្ស៊ី

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទស្សនាវដ្ដី​យោធា​អា​មេ​រិ​ក​MILITARY WATCH​ទើប​រាយការណ៍​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​តែ​ចាប់អារម្មណ៍​ខ្លាំង​លើ​យន្តហោះ​រុ​ស្ស៊ី​ជំនាន់​ទី​៥ ធុន​SU-57​ ខណៈ​ប្រទេស​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ទំនើប ដល់​កងទ័ពអាកាស​របស់​ខ្លួន ហើយ​មាន​បំណង​ទិញ​បណ្ដា​យន្តហោះ​ប្រដេញ​ធុន​ធ្ងន់​។ ទស្សនាវដ្ដី​នេះ​រំលឹក​ថា​មី​យ៉ា​ន់​ម៉ា​បាន​ចុះហត្ថលេខា​រួច​ហើយ​លើ​កុងត្រា​មួយ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទស្សនាវដ្ដី​យោធា​អា​មេ​រិ​ក​MILITARY WATCH​ទើប​រាយការណ៍​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​តែ​ចាប់អារម្មណ៍​ខ្លាំង​លើ​យន្តហោះ​រុ​ស្ស៊ី​ជំនាន់​ទី​៥ ធុន​SU-57​ ខណៈ​ប្រទេស​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ទំនើប ដល់​កងទ័ពអាកាស​របស់​ខ្លួន ហើយ​មាន​បំណង​ទិញ​បណ្ដា​យន្តហោះ​ប្រដេញ​ធុន​ធ្ងន់​។

ទស្សនាវដ្ដី​នេះ​រំលឹក​ថា​មី​យ៉ា​ន់​ម៉ា​បាន​ចុះហត្ថលេខា​រួច​ហើយ​លើ​កុងត្រា​មួយ ជាមួយ​រុ​ស្ស៊ី​កាលពី​ឆ្នាំ​២០១៨​ផ្ដោត​លើ​ការ​ទិញ​យន្តហោះ​ប្រដេញ​ធុន​SU-30​ចំនួន​៦​គ្រឿង​។ ប៉ុន្តែ​យោង​តាម​MILITARY WATCH​ថា យន្តហោះ​ទាំងនោះ​ជា​យន្តហោះ​ជំនាន់​ទី​៤​មិន​គ្រប់គ្រាន់ សម្រាប់​ប្រជែង​ជាមួយ​បណ្ដា​សត្រូវ​ដែល​មាន​សក្ដានុពល​ក្នុង​អាកាស​ឡើយ​ខណៈ​យន្តហោះ​ធុន​SU-57​មាន​សុ​ក្រិត​ភាព​ខ្ពស់​។

យន្តហោះ​ទាំងនេះ​ជា​ពិសេស​អាច​វាយប្រហារ បណ្ដា​គោលដៅ​ក្នុង​សមុទ្រ ក្នុង​ចម្ងាយ​ឆ្ងាយ ហើយ​មាន​បំពាក់អាវុធ​ទំនើប​ៗ ក្នុង​នោះ​មាន​មី​សី​ុ​ល​អាកាស​-​អាកាស​ធុន​R-37​។

នា​ពេល​បច្ចុប្បន្ន​កង​យន្តហោះ​របស់​មី​យ៉ា​ន់​ម៉ា មាន​ជា​ពិសេស​បណ្ដា​យន្តហោះ​ប្រដេញ​ធុន​ស្រាល​​រុ​ស្សុី​MIG-29​។ ដោយសារ​ថវិកា​យោធា​របស់​ប្រទេស​កើន​ដល់​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ មី​យ៉ា​ន់​ម៉ា​អាច​មាន​លទ្ធភាព​បញ្ជា​ទិញ​យន្តហោះ​ធុន​SU-57​បាន​ច្រើន​គ្រឿង​ដូច​ឥណ្ឌា​ឬ​តួ​ក​គី៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ