ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ដល់​សមាជិក​អាស៊ាន​រួម​គ្នា​ដោះ ស្រាយ​ការ​ហូរ​​កាក​សំណល់​ប្លា​ស្ទិ​ក​ឆ្លង​ដែន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រទេស​អាស៊ាន រួម​គ្នា​ដោះស្រាយ​លំហូរ​កាកសំណល់​ប្លា​ស្ទិ​ក​ឆ្លង​ដែន ។ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ…

ខេត្តសៀមរាប ៖ កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រទេស​អាស៊ាន រួម​គ្នា​ដោះស្រាយ​លំហូរ​កាកសំណល់​ប្លា​ស្ទិ​ក​ឆ្លង​ដែន ។ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​ធ្វើការ​អំពាវនាវ​បែប​នេះ នៅ​ក្នុងកិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និងកិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩​ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ ។ បញ្ហា​កាក​សំណល់​បា​ស្ទិ​ក​នេះ ក្រៅពីកម្ពុជា​ក៏​មាន​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី ។

លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា ការ​បើក​កិច្ចប្រជុំ​លើក​ទី​១៥​រដ្ឋមន្ត្រី​បរិស្ថាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នា​ពេល​នេះ ក្នុង​ខណៈ​ដែល​យើង​អាច​និយាយ​បាន​ថា បញ្ហា​បរិស្ថាន​ជា​ប្រធានបទ​ស្នូលមួយ​នៃ​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ ។ ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ ការ​ជំរុញ​ទៅ​មុខ​និង​ការ​ប្រកាន់ខ្ជាប់​ទៅ​នឹង​ក្រប​ខណ្ឌ​តំបន់​និយម​និង​ពហុភាគី​និយម គឺជា​គោលការណ៍​ដ៏ សំខាន់​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​គ្រប់​វិស័យ ជា​ពិសេស​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ដែល​កើត​ចេញពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​បញ្ហា​ពាក់ព័ន្ធ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ក៏​ជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​អាស៊ាន និង​ដៃគូ​ក្នុង​ការ​ពិនិត្យ​វឌ្ឍនភាព ក៏​ដូច​ជា​ដាក់​ចេញ​នូវ​ទិស​ដៅ​យុទ្ធ​សាស្ត្រ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បរិស្ថាន សម្រាប់​តំបន់​របស់​យើង​និង​ពិភពលោក ។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះ​មហន្តរាយ​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​ជុំវិញ​ពិភពលោក បណ្តាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​រេចរឹល​នៃ​បរិស្ថាន គឺ​កាន់តែ​មាន​ប្រពល​ភាព​កាន់តែ​ញឹកញាប់​និង​កាន់តែ​មាន​ភាព​ស្មុគស្មាញ​ជាង​មុន ។

ជា​រួមផល​ប៉ះពាល់​ទាំងនោះ​គឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​លើស​ពី​អ្វី​ដែល​ពិភពលោក​យើង​ធ្លាប់​បាន​ជួប​ប្រទះ​កន្លង​មក ។ លោក​បញ្ជាក់បន្ថែម​ថា ក្នុង​រយៈពេល​វែង ការ​ប្រែប្រួល​អាកាសធាតុ​និង​បញ្ហា​បរិស្ថាន នឹង​
បង្ក​ផលវិបាក ព្រមទាំង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទៅ​លើសេដ្ឋកិច្ច​-​សង្គម និង​សន្តិសុខ​ក្នុង​តំបន់​និង​ពិភព​លោក ។ ដោយ​ផ្អែក ​លើ​របាយការណ៍​របស់ UNESCAP ក្នុង​ឆ្នាំ​២០១៩ ក្នុង​មួយ​ឆ្នាំ​ៗ​ការ​ខាតបង់​​សេដ្ឋ​កិច្ច​សម្រាប់​អាស៊ី​និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​គឺ​មាន​ទំហំ​៦៧៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ប្រមាណ​២,៤% ន ៃ​ផ​.​ស​.​ស ក្នុង​តំបន់ ។

លោក​ឧបនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថាបញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន គឺជាបាតុភូត​មួយ​មាន​ចរិតលក្ខណៈ​ជា​អន្តរ​វិស័យដែល​ត្រូវ​ដោះស្រាយ​ក្នុង​របៀប​រួម​មួយ​ប្រកបដោយ​ភាព​ប្រទាក់ក្រឡា​គ្នា​គ្រប់​ជ្រុងជ្រោយ​និង​ថ្លឹងថ្លែង​គ្រប់​ទិដ្ឋភាព ពោល​គឺ​ការ​ធ្វើ​សមាហ​រណកម្ម​ការ​អភិវឌ្ឍ​ដោយ​គិតគូរ​ពី​សង្គម សេដ្ឋ
កិច្ច​និង​បរិស្ថាន ។ អាស៊ាន​ចាំបាច់​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ជំរុញ​ភាព​ជា​ដៃគូ ដើម្បី​ធានា​ចីរភាព​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​សម្រាប់​អាស៊ាន ខណៈ​ដែល​តំបន់​អាស៊ី​អាគ្នេយ៍​និង​តំបន់​ផ្សេង​ៗ​ទៀត​លើ​ពិភពលោក កំពុង​ទទួល​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ជា​បន្ទាន់ ក្នុង​ការ​ដោះ​ស្រាយ​លំហូរ​កាក​សំណល់​ឆ្លង​ដែន​ខុសច្បាប់ ដែល​បាន​ប៉ះពាល់​ដល់​ប្រទេសជា​ច្រើន​នៅ​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ជា​ពិសេស​កាក​សំណល់​ប្លា​ស្ទិ​ក ។

នេះ​ជា​ការ​គំរាម​គំ​ហែង​លើ​ប្រព័ន្ធ​អេកូឡូស៊ី​សុខភាព សុខុមាលភាព​របស់​ប្រជាជន​យើង ក៏​ដូច​ជា​ភាព​ទាក់ទាញ​ទេសចរ​របស់​ប្រទេស​យើង​។ លោក​ថ្លែង​សង្កត់ធ្ងន់​ថា អ្វី​ជា​សំខាន់​នោះ​គឺ​យើង​ត្រូវ​រៀបចំ​ឱ្យ​មានការ​ចែករំលែក​ព័ត៌មាន ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ចំណោម​ស្ថាប័ន​អនុវត្ត​ផ្ទាល់ និង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ដែល​ជា​ប្រភព​ដើម​នៃ​កាក​សំណល់ ដើម្បី​បញ្ឈប់​លំហូរ​ខុសច្បាប់​នេះ​ចេញពី​ប្រទេស​
ដើម ៕

អត្ថបទសរសេរ ដោយ