ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! «​គ្រាប់​ប៉េងប៉ោះ​» មាន​ប្រយោជន៍​អស្ចារ្យ​យ៉ាងនេះ​​ផង!!!

4 ឆ្នាំ មុន

តើ​អ្នក​តែងតែ​បោះ​គ្រាប់​ប៉េង​បោះចោល​នៅ​ពេល​រៀន​ចំ​ចម្អិន​មែន​ទេ? ឈប់​ធ្វើ​បែប​នេះ​ទៀត​!​នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ខាងក្រោម​វេ​ប សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ប៉េង​បោះ​ទាំង​គ្រាប់ ៖ ១….

តើ​អ្នក​តែងតែ​បោះ​គ្រាប់​ប៉េង​បោះចោល​នៅ​ពេល​រៀន​ចំ​ចម្អិន​មែន​ទេ? ឈប់​ធ្វើ​បែប​នេះ​ទៀត​!​នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ខាងក្រោម​វេ​ប
សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ប៉េង​បោះ​ទាំង​គ្រាប់ ៖

១. បញ្ចុះ​សម្ពាធ​ឈាម ៖ នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​រក្សា​សម្ពាធ​ឈាម​ល្អ​ប្រសើរ​។ ប៉ូ​តា​ស្យូ​ម​ជួយ​ទប់ស្កាត់​ជំងឺ​លើស​សម្ពាធ​ឈាម​តាម​រយៈ​ការ​ធ្វើ​អោយ​ជញ្ជាំង​ស​សៃ​មាន​ភាព​ធូរស្រាល​។

២. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ គ្រាប់​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​ផង​ដែរ​។ ហើយ​ការ​រួម​បញ្ចូល​អាហារ​ជាតិ​ស​សៃ​អាច​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​អោយ​កត់សម្គាល់​។

៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖ គ្រាប់​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​ពង្រា​វ​ឈាម​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​កកឈាម​រារាំង​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​ខួរក្បាល​។

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ក៏​ដូច​ទៅ​នឹង​សាច់​ប៉េង​បោះ​ដែរ គ្រាប់​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុចិញ្ចឹម​សំខាន់​បំផុត​មួយ​ជួយ​រក្សា​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​។

៥. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ៖ គ្រាប់​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ដែល​មាន​លក្ខណៈ សម្បត្តិ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​គួរ​អោយ​កត់សម្គាល់​។ ទោះជា​យ៉ាងណា​កុំ​ភ្លេច​ចម្អិន​ប៉េងប៉ោះ ឬ​គ្រាប់​ប៉េង​បោះ​ជា​មុន​សិន​ដើម្បី​ទទួល​បាន​សារធាតុ lycopene ពេញលេញ​។

៦. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ៖ គ្រាប់​ប៉េង​បោះ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់​ស្យូម ប៉ូ​តា​ស្យូ​ម និង​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​ចៀស​ផុត​បញ្ហា​ពុក​ឆ្អឹង​ផង​ដែរ​។

សម្គាល់ ៖ ទោះជា​យ៉ាងណា​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​មិន​គួរ​ទទួលទាន​គ្រាប់​ប៉េង​បោះ​ច្រើន​ពេក​ឡើយ​ដោយសារ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ oxalates (ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ