ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការងារ Freelance ល្អ​ទេ​សម្រាប់​អ្នក?

4 ឆ្នាំ មុន

ខណៈ​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​បុគ្គលិក​ដែល​មានបទពិសោធន៍​ច្រើន និង​ជំនាញ​ខ្ពស់ ។ ដោយហេតុ​ដូចនេះ អាជីវកម្ម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ស្វែងរក​បុគ្គលិក​ធ្វើការ Freelance ដើម្បី​បំពេញការងារ​តាម​តម្រូវការ…

ខណៈ​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​បុគ្គលិក​ដែល​មានបទពិសោធន៍​ច្រើន និង​ជំនាញ​ខ្ពស់ ។ ដោយហេតុ​ដូចនេះ អាជីវកម្ម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ស្វែងរក​បុគ្គលិក​ធ្វើការ Freelance ដើម្បី​បំពេញការងារ​តាម​តម្រូវការ ។

ប្រាកដ​ណាស់ ការ​ធ្វើការ Freelance អនុញ្ញាត​ឲ្យ​អ្នកមាន​សេរីភាព​ច្រើន ។ ប្រសិនបើ​អ្នក​ជាប់​ធុរៈ​ផ្ទាល់​ខ្លួ​នៅ​ពេល​ព្រឹក និង​ថ្ងៃ អ្នក​អាច​ធ្វើការ​ពេល​យប់​បាន ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ថែម​ទាំង​អាច​មាន​ពេល​ក្នុង​ការ​មើលថែ​កូន​ៗ ឬ​ធ្វើ​កិច្ច​ការងារ​ផ្ទះ​ជាដើម​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​ធ្វើការ Freelance អាច​សន្សំ​សំចៃ​ការ​ចាយវាយ​លើ​ការ​ធ្វើ​ដំណើរ​និង​អាហារ​បាន​ច្រើន​ផង​ដែរ​ព្រោះ​ពួក​គេ​អាច​ជ្រើសរើស​កន្លែងធ្វើការ​នៅ​ជិត​លំនៅ​ដ្ឋា​ន ឬ​នៅ​លំនៅ​ដ្ឋា​ន​ខ្លួន​តែ​ម្តង ។ ប៉ុន្តែ​ការងារ​ណា​ក៏​មាន​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ដែរ ។ ដូច្នេះ​មុន​ពេល​សម្រេចចិត្ត​ជ្រើសរើស​អាជីព​នេះ អ្នក​គួរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​នូវ​ចំណុច​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. កត្តា​ស្ត្រេ​ស​៖
ប្រាក់​ចំណូល​របស់​អ្នកធ្វើការ Freelance គឺ​ពឹងផ្អែក​ទៅ​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​លក់​ខ្លួនឯង និង​បង្កើត​បាន​លទ្ធផល​ល្អ​ដែល​អតិថិជន​ចង់​មក​រក​អ្នក​ម្តងទៀត ។ ការ​មាន​ប្រាក់​ចំណូល​មិន​ទៀងទាត់​នេះ​អាច​ផ្តល់​សម្ពាធ​ដល់​អ្នក និង​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង ។ ក្រៅពី​នេះ​ហើយ មាន​ករណី​ខ្លះ​អ្នក​ត្រូវ​ទទួល​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​ផង​ដែរ ដូច្នេះ​ទោះ​វា​មាន​សេរីភាព​យ៉ាងណា អ្នក​មិន​អាច​គ្រប់គ្រង​ចំនូ​ន​ការងារ​ដែល​អ្នកមាន​ជា​រៀង​រាល់ពេល​ទេ ។

២. ធ្វើការ​នៅ​ក្រៅ​ការិយាល័យ​ត្រូវការ​វិន័យ​៖
អ្នក​ដែល​ធ្វើការ Freelance ជួប​ប្រទះ​នឹង​ភាព​ខ្ជិលច្រអូស ឬ​ការ​ទុក​ការងារ​រហូត​ដល់​ជិត​ថ្ងៃ​កំណត់​ជាដើម ។ ក្រៅពី​នេះ​ហើយ ការ​ធ្វើការ​នៅ​ក្រៅ​ការិយាល័យ​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​កត្តា​រំខាន​ផ្សេង​ៗ​ដូច​ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​, ធុរៈ​ផ្សេង​ៗ ឬ​មនុស្ស​ស្គាល់គ្នា​ជាដើម​ដែល​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក ។

៣. អ្នក​ប្រហែលជា​ត្រូវការ​ការងារ​ក្រៅ​ម៉ោង​៖
ប្រសិនបើ​អ្នក​មិន​មាន​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ឬ​មិន​ជឿជាក់​ថា​ប្រាក់​ចំណូល​របស់​អ្នក​គ្រប់គ្រាន់​សម្រាប់​ជីវភាព​ធូរធារ​ហើយ​ទេ​នោះ​អ្នក​មិន​មាន​បញ្ហា​ច្រើន​ឡើយ ។ ប៉ុន្តែ​សម្រាប់​អ្នកធ្វើការ Freelance ទូទៅ​វិញ ពួក​គេ​ភាគច្រើន​ត្រូវការ​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ដើម្បី​កាត់​បន្ថយ​សម្ពាធ និង​រក​ប្រភព​ចំណូល​មក​ផ្គត់ផ្គង់​ការ​ចាយវាយ​ផ្សេង​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ