ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផ្លែ​គី​វី​» ជូរអែម​ឆ្ងាញ់ ​ហើយ​​ទប់ស្កាត់​បញ្ហា​​​ជា​ច្រើន សូ​ម្បីតែ​​បេះដូង

4 ឆ្នាំ មុន

«គី​វី» ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរអែម ហើយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ល្អ​ប្រសើរ​។​បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់ និង​ធ្លាប់​ទទួលទាន​ផ្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិនបាច់​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​នៃ​ផ្លែ​គី​វី​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​គី​វី​ជា​ប្រចាំ ៖ ១….

«គី​វី» ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ជូរអែម ហើយ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ល្អ​ប្រសើរ​។​បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់ និង​ធ្លាប់​ទទួលទាន​ផ្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិនបាច់​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​នៃ​ផ្លែ​គី​វី​ចំពោះ​សុខភាព​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេង​ៗ​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh
នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​គី​វី​ជា​ប្រចាំ ៖

១. មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​គី​វី​មាន​ផ្ទុក​វីតាមីន C ខ្ពស់​ជាង​ក្រូច​ផ្សេង​ៗ​និង​ក្រូចឆ្មារ​ស្ទើ​តែ​ពីរ​ដង​ឯណោះ? វីតាមីន C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ការ​រលាក​ក្នុង​រាង​កាយ ឬ​ជំងឺមហារីក​។ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ក​រោគ​គ្រោះថ្នាក់​ផង​ដែរ​។

២. សុខភាព​ភ្នែក ៖ ផ្លែ​គី​វី​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ phytochemical lutein ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ងងឹតភ្នែក​ទាក់ទង​នឹង​កត្តា​អាយុ​។ វា​ក៏​ជួយ​ការពារ​ភ្នែក​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៣. បញ្ចុះ​សម្ពាធ​ឈាម ៖ គី​វី ជា​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​កាត់​បន្ថយឥទ្ធិពល​នៃ​ជាតិ​សូ​ដ្យូ​ម​ក្នុង​រាង​កាយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​សម្ពាធ​ឈាម​ប្រក្រតី​នឹង​ធ្វើ​ឱ្យ​អ្នក​ជៀស​ផុត​ពី​បញ្ហា​នៃ​ជំងឺ​បេះដូង​, ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ព្រមទាំង​ជំងឺលើសឈាម​។

៤. សុខភាព​បេះដូង ៖ ក្រៅពី​ជាតិ​ប៉ូ​តា​ស្យូ​ម ផ្លែ​គី​វី​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ដែល​ជួយ​រក្សា​ពង្រឹង​សុខភាព​បេះដូង​តាម​រយៈ​ការ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​ទាក់ទង​នឹង​បេះដូង ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​គី​វី​ឱ្យ​បាន​ទៀងទាត់​។

៥. ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ៖ នោះ​ក៏​ព្រោះតែ​គី​វី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate ដែល​ជួយ​រក្សាគភ៌​អោយ​មាន​សុខភាព​ល្អ​។​សារធាតុ folate ក៏​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ការ​រក្សា​បាន​នូវ​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ត្រឹមត្រូវ​ផង​ដែរ​។

៦. ទប់ស្កាត់​អាកា​រៈ​ទល់លាមក ៖ ផ្លែ​គី​វី​មិន​ត្រឹមតែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ អង់ស៊ីម​មួយ​ឈ្មោះ​ថា Actinidain ដែល​ជួយ​ផ្តល់​ភាព​វិជ្ជមាន​ដល់​ចលនា​ពោះវៀន និង​ទម្លាប់​នៃ​ការ​បន្ទោ​របង់​ទៀងទាត់ ព្រមទាំង​បង្កើន​ភាព​ជ្រាយ​នៃ​លាមក​គួរ​ឱ្យ​កត់សម្គាល់​។

៧. ទប់ស្កាត់​ជំងឺហឺត ៖ បរិមាណ​ខ្ពស់​នៃ​វីតាមីន C ក្នុង​ផ្លែ​គី​វី​ក៏​មាន​ប្រសិទ្ធិ​ភាព​សម្រួល​ដល់​ផ្លូវដង្ហើម​ដែល​ប្រសើរ​សម្រាប់​អ្នក​ជំងឺហឺត​ដែល​ពិបាក​ដកដង្ហើម​ផង​ដែរ​។

៨. បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ៖ មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គី​វី​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ dietary ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម (ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ