ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ពី​គេង​ភ្លាម ​ញ៉ាំ​ទឹក​1​កែវ​ដំបូង មាន​ប្រយោជន៍​ដែល​អ្នក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

រឿង​នេះ​ហាក់បីដូចជា​រឿង​ល្អ​មួយ​ដែល​អ្នក​ត្រូវធ្វើ​ព្រោះ ការ​ញ៉ាំ​ទឹក​ព្រឹក​ឡើង​ដំបូង​គេ​នេះ​អាច​ជួយ​ផ្តល់​សំណើម​ដល់​មាត់ និង​បំពង់ក​បាន​យ៉ាង​ល្អ ដូច្នេះ​អ្នក​ក៏​មិន​អាច​ក្អក​បាន​ដោយសារ​តែ​ការ​ខ្សោះ​ជាតិ​ទឹក​ដែរ​។ ​តាម​ពិត​នោះ​គឺថា មនុស្ស​យើង​តែង​ភ្លេច​ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ខ្លួនឯង តែ​បែរជា​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​កាហ្វេ​អ៊ី​ន​ច្រើន​ទៅ​វិញ​។ មាន​ជំងឺ​ច្រើន​ណាស់​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​នៅ​ពេល​អ្នកជំងឺ​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ ការ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ…

រឿង​នេះ​ហាក់បីដូចជា​រឿង​ល្អ​មួយ​ដែល​អ្នក​ត្រូវធ្វើ​ព្រោះ ការ​ញ៉ាំ​ទឹក​ព្រឹក​ឡើង​ដំបូង​គេ​នេះ​អាច​ជួយ​ផ្តល់​សំណើម​ដល់​មាត់ និង​បំពង់ក​បាន​យ៉ាង​ល្អ ដូច្នេះ​អ្នក​ក៏​មិន​អាច​ក្អក​បាន​ដោយសារ​តែ​ការ​ខ្សោះ​ជាតិ​ទឹក​ដែរ​។ ​តាម​ពិត​នោះ​គឺថា មនុស្ស​យើង​តែង​ភ្លេច​ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ខ្លួនឯង តែ​បែរជា​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​កាហ្វេ​អ៊ី​ន​ច្រើន​ទៅ​វិញ​។

មាន​ជំងឺ​ច្រើន​ណាស់​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​នៅ​ពេល​អ្នកជំងឺ​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ ការ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ ៨​កែវ​ស្តាប់​មើលទៅ​ដូច​ជា​តិច​ណាស់​សម្រាប់​មនុស្ស​មួយ​ចំនួន​។ មួយវិញទៀត អ្នក​ក៏​គិត​ឡើង​វិញ​ទៅ​លើ​អ្វី​ដែល​អ្នក​ញ៉ាំ ការ​គេង និង​ទម្លាប់​នៃ​ការ​ញ៉ាំ​ទឹក​របស់​អ្នកផង​។

យ៉ាងណាមិញ របប​អាហារ​ដែល​មាន​តុល្យភាព​គឺជា​រឿង​សំខាន់ ហើយ​វា​ច្រើន​តែ​ត្រូវ​បាន​គេ​មើល​រំលង និង​ភ្លេច​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​នឹង​ផ្លូវចិត្ត​។

អ្វី​ដែល​គួរ​ចង​ចាំ

១-ការ​ញ៉ាំ​ទឹក​ដំបូង​គេ​នៅ​ព្រឹក​ឡើង​គឺជា​រឿង​សំខាន់ ហើយ​ក៏​គួរតែ​ធ្វើ​ដំបូង​គេ​ដែរ​មុន​ពេល​នោម​ព្រឹក​ឡើង​ដែរ​។ រឿង​នេះ​នឹង​ជួយ​ផ្តល់​ជា​ជាតិ​ទឹក​ដល់​រាង​កាយ​ដើម្បី​ជំរុញ​ដល់​ការ​ផលិត​ឈាម​ថ្មី ព្រមទាំង​អុក​ស៊ី​សែន​កាន់តែ​ច្រើន​ដើម្បី​ទ្រទ្រង់​រាង​កាយ​ទាំងមូល​។

២-ជំរុញ​ដល់​ការ​ប្រុង​ប្រយ័ត្ន និង​ប្រព័ន្ធ​ភាពស៊ាំ​។ ឱកាស​នៃ​ការ​កើត​ជំងឺ​នឹង​ថយ​ចុះ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ព្រមទាំង​មាន​អារម្មណ៍ល្អ​ថែម​ទៀត​នៅ​ពេល​អ្នក​ញ៉ាំ​ទឹក​នៅ​ព្រឹក​ឡើង​។

៣-ចូរ​ចាំ​ថា​មិន​ត្រូវ​ភ្លេច​នូវ​អារម្មណ៍​ស្រេកទឹក​ឡើយ និង​តែងតែ​យល់​ជា​និច្ច​ថា បើសិនជា​អ្នក​ញ៉ាំ​ទឹក​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​គ្រប់គ្រាន់ អ្នក​នឹង​មាន​សុខភាព​ល្អ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ