ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេល សាឡា​ត់ ស្រី​ឡា​ង បង្ហើប​​ពី​តម្លៃ​ខ្លួន​ថត​ភាពយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង សាឡា​ត់ ស្រី​ឡា​ង បាន​បង្ហាញ​ពី​តម្លៃ​ខ្លួន​ពី​ការ​ថត​ខ្សែ​ភាព​យន្ត​ម្តង​មាន​តម្លៃលើស​ពី​តួ​ដទៃ ដែល​បញ្ហា​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពី​មហាជន ក្នុង​ពេល​ដែល​នាង​គ្រាន់​ជា​តួ​ជើង​ថ្មី​មួយ​រូប​ប៉ុណ្ណោះ ។ បើ​ទោះបីជា​តារា​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង សាឡា​ត់ ស្រី​ឡា​ង បាន​បង្ហាញ​ពី​តម្លៃ​ខ្លួន​ពី​ការ​ថត​ខ្សែ​ភាព​យន្ត​ម្តង​មាន​តម្លៃលើស​ពី​តួ​ដទៃ ដែល​បញ្ហា​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពី​មហាជន ក្នុង​ពេល​ដែល​នាង​គ្រាន់​ជា​តួ​ជើង​ថ្មី​មួយ​រូប​ប៉ុណ្ណោះ ។

បើ​ទោះបីជា​តារា​រូប​នេះ មិន​បាន​បញ្ចេញ​នូវ​ទិន្នន័យ​ពិតប្រាកដ​ដែល​នាង​បាន​ទទួល​ពី​ការ​ថត​ខ្សែភាពយន្ត​ក៏​ដោយ ប៉ុន្តែ សាឡា​ត់ ស្រី​ឡា​ង ទទួលស្គាល់​ថា នាង​មាន​តម្លៃ​ខ្លួន​លើសគេ ។
បើ​យោង​តាម​ការ​បង្ហោះ​សារ​ពី សាឡា​ត់ ស្រី​ឡា​ង តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា «​គ្មាន​អ្នក​ណា​គេ​ហៅ​ខ្ញុំ​ថត​ទេ ព្រោះ​អ្វី​…. ខ្ញុំ​គ្មាន​ពេល​សូមជ្រាប ខ្ញុំ​មាន​មាយា​ទ​ក្នុង​ការ​ធ្វើការ​…. ខ្ញុំ​កម្រ​នឹង​អោយ​ក្រុមការងារ​ធ្វើការ​ជាមួយ​ខ្ញុំ គាត់​ក្ដៅក្រហាយ គាត់​ឈឺក្បាល​ដោយសារ​ខ្ញុំ​ណាស់ ។ ខ្ញុំ​មិន​ចាំបាច់​និយាយ​អ្នកធ្វើការ​ជាមួយ គឺ​ដឹង​មាយា​ទ​ខ្ញុំ​អត់​អន់​ទេ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ទទួល​លុយ​គេ ខ្ញុំ​ក៏​ត្រូវ​ធ្វើការ​អោយ​ល្អ​ដែរ​… ខ្ញុំ​ទទួលស្គាល់​ថា ខ្ញុំ​ថត​មួយ​ៗ​រឿង​តម្លៃ​គឺ​វា​លើសគេ​ច្រើន ប៉ុន្តែ​ពេលវេលា គឺ​ខ្ញុំ​អោយទៅ​គ្រប់​តែ​ម្ដង ។ ដោយសារ​តែ​គ្មាន​ពេល​គ្រប់គ្រាន់ ទើប​ផ្អាក​បន្តិច​សិន​… ហើយ​ណាមួយ​ខ្ញុំ​ធុញ​នឹង​ធ្វើការ​ជាមួយ​តួ​ខ្លះ​ណាស់ និយាយ​ត្រង់​លើកខ្លួន​ស្មើ​មេឃ ថត​ចប់​មួយ​ៗ​ខ្ញុំ​យក​លុយ​មក​ទិញ​ថ្នាំ​ព្យាបាល​ផ្លូវចិត្ត​មិន​គ្រប់​ផង ។ សរុប​មក​ខ្ញុំ​នៅ​ជំពាក់​គេ 2 រឿង​ហើយ គឺ​ត្រូវ​នៅ​បញ្ចប់​ដោយសារ​រឿង​នឹង​ត​ភាគ​…. តែបើ​សួរ​ថា ចូល​ថត​វិញ ឬ​អត់ គឺ​ភាគរយ​ច្រើន​អត់​» ។

ជា​ការ​កត់​សម្គាល់ការ​អះអាង​ពី​តារា​សម្តែង សាឡា​ត់ ស្រី​ឡា​ង ខាងលើ​នេះ គឺ​បង្ហាញ​ថា នាង​ជាតា​រា​មួយ​រូប​ដែល​អាច​ស៊ីថ្លៃ​ដូច​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត បើ​ទោះបីជា​នាង​ជា​តួ​ថ្មី​ក៏​ដោយ ។
យ៉ាងណា​ក៏​ដោយ មួយ​រយៈ​ចុង​ក្រោយ​នេះ សាឡា​ត់ ស្រី​ឡា​ង ហាក់​មិនសូវ​បាន​បង្ហាញ​វត្តមាន​សម្តែង​បន្ត​ទៀត​ឡើយ បន្ទាប់​ពី​មរណភាព​បងប្រុស​របស់​នាង ។ តារា​សម្តែង​ដែល​ឈោង​ចាប់​ភាព​ល្បីល្បាញ​តាម​រយៈ​រឿង «​ក្រមុំ​បាយ​ឆា​» មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​បាន​ព្យាយាម​លើក​ទឹកចិត្ត​ខ្លួនឯង និង​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​កម្លាំងចិត្ត​ដល់​នារី​ដទៃ​ទៀត កុំអោយ​មាន​ការ​អស់សង្ឃឹម​ក្នុង​ជីវិត ទោះ​មាន​អ្វី​កើតឡើង​ក៏​ដោយ ។

យ៉ាងណា​បន្ទាប់​ពី​អ្វី​ៗ​វិល​មក​រក​ភាព​ប្រក្រតី​ច្រើន​វិញ​ក៏​ដោយ ប៉ុន្តែ សាឡា​ត់ ស្រី​ឡា​ង នៅ​មិន​ទាន់​លេច​វត្តមាន​សម្តែង​ថ្មី​បន្ត​ទៀត​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ ។ ក្រៅពី​ចូលរួម​ការងារ​សង្គម​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា តារា​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ