ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ចាប់ខ្លួន​អ្នក​យក​ផែនការ​ទណ្ឌិត សម រ​ង្ស៊ី មក​អនុវត្ត​មិនមែន​ជា​ការ​គំរាម​កំ ហែង​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​អ្នក​ដែល​យក​ផែនការ​ទណ្ឌិត សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​អ្នក​ដែល​យក​ផែនការ​ទណ្ឌិត សម រ​ង្ស៊ី មក​អនុវត្តន៍​នៅ​កម្ពុជា​មិនមែន​ជា​ការ​គំរាមកំហែង​នោះ​ទេ ។ ការ​បញ្ជាក់​ថា សម្តេច ស ខេ​ង បន្ទាប់​តុលាការ​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន​បាន​ចេញ​ដីកាចាប់ខ្លួន និង​ផ្តន្ទាទោស​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ដែល​យក​ផែនការ​របស់​ទណ្ឌិត សម រ​ង្ស៊ី មក​អនុវត្ត​នៅ​កម្ពុជា ដើម្បី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រាជរដ្ឋាភិបាល​។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៩ ខែតុលា សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​ហ្នឹង​វា​ធម្មតា​ទេ មតិ​ខុស​គ្នា ប៉ុន្តែ​គ្រាន់​ថា សំខាន់​អី​ញ្ចែ​ក បើ​គាត់​ធ្វើ​សកម្មភាព​គាំទ្រ​អ្វី​ដែល សម រ​ង្ស៊ី បាន​សម្រេច និង​ប្រ​កូក​ប្រកាស​នោះ អាហ្នឹង​ជា​ការ​ខុស ច្បាប់ ។ អាហ្នឹង​បាន​ដើរ​ហួត​បន្ទាត់​ក្រហម ដូច្នេះ​វា​មិនមែន​ជា​ការ​គំរាមកំហែង​ទៅ​លើ​សិទ្ធិ​បញ្ចេញមតិ ឬអ្វី​ទេ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​អះអាង​អ្វី​ដែល​ទណ្ឌិត​សម រ​ង្ស៊ី​ធ្វើ​នោះ គឺ​ហួស​បន្ទាត់​ក្រហម ហើយ ដូច្នេះ​សមត្ថកិច្ច​មាន​តួនាទី​ចាប់​វិធាន​ការណ៍​ភ្លាម​ៗ ។ ចំពោះ​វត្តមាន​ទណ្ឌិត សម រ​ង្ស៊ី ដែល​អះអាង​មក​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ​គឺជា​តួនាទី​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជា តិ ។ ក្រោយ​ពី​ទណ្ឌិត សម រ​ង្ស៊ី អនុវត្ត​ផែន​ពី​ក្រៅប្រទេស​ភ្លាម​គេ​សង្កេត​ឃើញ​សកម្មជន​គាំទ្រ ដែល​ទទួលយក​ផែនការ​នោះ​មក​អនុវត្ត​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។

យ៉ាងណា​ក្តី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ផែនការ​ក្បត់ជាតិ​របស់​ទ​ណ្ឌិ សម រ​ង្ស៊ី បើ​មិន​ដូច្នេះ​ទេ និង​ទទួលទោស​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ