ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តភ្លើងខុសច្ចេកទេសឆក់យកជីវិត​បុរស​ម្នាក់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច ខណៈ​ពេល​ជន​រង​គ្រោះ​ត​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច ខណៈ​ពេល​ជន​រង​គ្រោះ​ត​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បានដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យ៉ា​ន ភារ​ម្យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ត​ជាមួយនឹង​អំ​ពូ​ល​ភ្លើង ដោយ​ប្រើ​ស្កុ​តរុំ​ពី​ក្រៅ លុះ​ត​រួច​ហើយ​ក៏​បាន​យក​ឌុ​យ​ទៅ​ដោត​នឹង​ព្រី​ភ្លើង ប៉ុន្តែ​អំ​ពូ​ល​ភ្លើង​មិន​ភ្លឺ ពេល​នោះ​ជន​រង​គ្រោះ​ទៅ​កាន់​អំ​ពូ​ល​ភ្លើង​រង្កៀក​ចុះឡើង​ៗ ក៏​ស្រាប់តែ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យវិច័យ​ហើយ​បានដឹង​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​ប្រាកដ​មែន និង​បាន​ប្រគល់​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ