សាលា​បឋម​សិក្សា​ប្រផាត់ ស្ថិត​ក្នុង​ខេត្ត​​ត្បូងឃ្មុំ​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​​ក្រុម​ហ៊ុន​​អុី​ន​ធើ​រ​ណេ​ត TODAY Communication


កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែតុលា ថ្មី​ៗ​នេះ ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication បាន​ចុះ​ធ្វើការ​ចែក​ជូន​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​សាលា​បឋម សិក្សា​​ប្រផាត់ ដែល​ស្ថិត​នៅ​ភូមិ​ប្រផាត់ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

ការ​ចុះ​ចែក​ជូន​សម្ភារៈ​សិក្សា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រាយការណ៍​ជូន​ពី​ភាព​ខ្វះខាត​របស់​សាលា​នេះ​ពី​សំណាក់​សាធារណជន​មក​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​ដែល​មានឈ្មោះ​ថា TODAY ISP​។

នេះ​ជា​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​មួយ​របស់​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication ដែល​ជា​រឿយ​ៗ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ការ​តបស្នង​ទៅ​កាន់​សង្គម ជាតិ​វិញ តាម​រយៈ​សកម្មភាព​របស់​ខ្លួន​នានា​ដូច​បាន​ធ្វើ​កន្លង​មក​ដូច​ជា ការ​ផ្តល់​ជូន​អ៊ី​ន​ធើ​រ​ណេ​ត ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ដល់​បណ្តាល​សាលារៀន​រដ្ឋ សកម្មភាព​កីឡា និង​ការ​ចូលរួម សកម្ម​ភាព​សប្បុរសធម៌​នានា​។

លោក រឿង វុ​ទ្ធី ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​តាម​តំបន់​របស់​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​រីករាយ និង​សប្បាយ ចិត្ត​មែនទែន ដែល​ក្រុមហ៊ុន​បាន​បង្កើត​សកម្មភាព​សប្បុរសធម៌​នេះ​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សង្គម​របស់​យើង​ទាំងអស់​គ្នា ហើយ​ខ្ញុំ​ក៏​ជឿជាក់​ដែល​ថា អតិថិជន​របស់​យើង​ទាំងអស់​ក៏​នឹង​រីករាយ​សាទរ​ចំពោះ​សកម្មភាព​នេះ​ទាំងអស់​គ្នា​ដែរ ព្រោះ​ពួក​គាត់​ក៏​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ​»​។

អ្នកស្រី ណាំ ឆវី នាយិកា​នៃ​សាលា​បឋម​សិក្សា​ប្រផាត់​បាន​មាន​ប្រសាសន៍​ថា «​សូម​អរគុណ ដល់​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY ដែល​បាន​ចុះ​មក​ចែក​ជូន​សម្ភារៈ​សិក្សា​នេះ ហើយ​ក៏​សូម​ជូនពរ​ដល់​ក្រុមហ៊ុន​អោយ​មាន​អតិថិជន​កាន់តែ​ច្រើន​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ទុកជា​មុន ប្រសិនបើ​មាន​សប្បុរសជន​ណា​ចង់​មក​ចុះ​ជួយ​ដល់​សាលា​បន្ថែម​ទៀត​»​។

ជា​រៀង​រាល់ ២​ខែ​ម្តង​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត TODAY Communication នឹង​ធ្វើការ​ប្រកាស​អោយ​សាធារណជន​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​សាលារៀន​ដែល​មាន​ភាព​ខ្វះខាត​នានា​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា TODAY ISP​។ បន្ទាប់​ពី​ដល់​ថ្ងៃ​កំណត់​នៃ​ការ​ឈប់ ទទួល​សារ​ពី​សាធារណជន​ប្រចាំខែ ក្រុមការងារ​របស់​ក្រុមហ៊ុន​នឹង​ធ្វើការ​ជ្រើសរើស​សាលារៀន​មួយ​ក្នុង​ចំណោម​សាលារៀន​ផ្សេង​ៗ​ដែល​សាធារណៈ​ផ្តល់​ដំណឹង​មក ដើម្បី​ចុះ​ទៅ​ចែក​ជូន​សម្ភារៈ​សិក្សា​ដល់ទី​តាំង​ផ្ទាល់​តែ​ម្តង​។

សូម​សាធារណជន​តាមដាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន និង​ចូលរួម​ទាំងអស់​គ្នា សម្រាប់​សកម្មភាព​សប្បុរសធម៌​នេះ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ ៖ 070215577 ឬ​តាម​រយៈ Facebook Messenger “TODAY ISP” ឬ​គេហរ​ទំព័រ www.today.com.kh​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ