ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំពុង​សហការ​លើក​វិស័យ​អគ្គិសនី​ជាមួយ​កម្ពុជា​កាន់តែ​ជិត​ស្និទ្ធ និង​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សារ​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THAILAND បាន​អះអាង​ភាគី​ថៃ​បាន​កំពុង​ធ្វើ​កិច្ចសហការ​លើ​វិស័យ​អគ្គិសនី​ជាមួយ​កម្ពុជា​កាន់តែ​ជិត​ស្និទ្ធ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សារ​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THAILAND បាន​អះអាង​ភាគី​ថៃ​បាន​កំពុង​ធ្វើ​កិច្ចសហការ​លើ​វិស័យ​អគ្គិសនី​ជាមួយ​កម្ពុជា​កាន់តែ​ជិត​ស្និទ្ធ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ កាលពី​ថ្ងៃ​ទី​៨ ខែតុលា បាន​ឲ្យ​ដឹ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ​លោក Markus Lorenzini អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THAILAND បាន​ឲ្យ​ដឹង​ថា​កន្លង​មកនេះ​លោក​បាន​ធ្វើការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ហើយ​លោក​គិត​ថា ប្រទេស​កម្ពុជា​នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់ ជា​ពិសេស​ក្នុង​ការ​បន្ត​ធ្វើការ​រួម​គ្នា​ដោយ​គាត់​គិត​ថា កម្ពុជា​នឹង​មានដំណើរ​ទៅ​មុខ​នឹង​ក្លាយទៅជា​ប្រទេស​ក្នុង​លំដាប់​ឈានមុខ​ក្នុង​អាស៊ី​បូព៌ា និង​នៅ​ក្នុង​អាស៊ាន ។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​បាន​សហការ និង​ផ្ដល់​នូវ​ទឹកចិត្ត​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ជា​ពិសេស​បច្ចុប្បន្ន​មានការ​ពិភាក្សា​ជា​ច្រើន​លើ​វិស័យ​ថាមពល​តែ​ម្ដង ។ លោក​បាន​ចាត់​ទុក​ថា អ្វី​ដែល​សំខាន់ គឺ​ការ​បន្ត​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​អគ្គិសនី​មាន​ស្ថិរភាព និង​គ្រប់គ្រាន់ ដើម្បី​ជា​ការ​អូស​ទាញ​ការ​វិនិយោគ​ផ្សេង​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​អរគុណ​ដល់​លោក Markus Lorenzini ជា​ពិសេស​ក្រុមហ៊ុន​របស់​លោក​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អរគុណ​ក្រុមហ៊ុន​នេះ​ដែល​បាន​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​វិស័យ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​រ៉ែ និង​ថាមពល ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​សហការ​ជាមួយ​អា​ល្លឺ​ម៉​ង់​ផង​ដែរ​ទៅ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ជា​ពិសេស​សម្ដេច​ចង់​ឃើញ​ក្រុមហ៊ុន​របស់​លោក​បន្ត​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទៅ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ។ សម្តេច​បន្ត​ថា កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដូច្នេះ​កម្ពុជា​យើង​ត្រូវ​តែ​បន្ត​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​ជា​បន្តបន្ទាប់​ទៀត ។

សម្តេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ ក៏​ប៉ុន្តែ​ក្រោយ​ពី​ប្រទេស​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព គឺ​យើង​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។ នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ប្រើប្រាស់​រហូត​ដល់​ទៅ​ជាង​៧៣% ឯណោះ​នៃ​អគ្គិសនី​ហើយ ៩២% នៃ​ជនបទ គឺ​មាន​អគ្គិសនី​ប្រើប្រាស់ ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ​មានការ​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​ទិញ​ម៉ាស៊ីនភ្លើង និង​ប្រភព​អគ្គិសនី​ជាដើម ។ សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​យកចិត្តទុកដាក់​ចំពោះ​វិ ស័​យ​ថាមពល​នេះ ហើយ​មិន​ត្រឹមតែ​អគ្គិសនី​ទេ ជា​ពិសេស​ទៅ​លើ​គម្រោង​ថាមពល​នៃ​បរិស្ថាន​ផង​ដែរ តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ។ សម្តេច​តេ​ជោ​ក៏​បាន​គាំទ្រ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​សហការ​ជាមួយ​ក្រុមហ៊ុន​នេះ​ជា​បន្ត​ទៀត ជា​ពិសេស​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ទៅ​លើ​វិស័យ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ លោក Markus Lorenzini ក៏​បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​របស លោក​មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​យ៉ាងណា​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ និង​ចូលរួម​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ