ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត Free-Kick មួយ​គ្រាប់​យ៉ាង​ឡូយ Messi បំបែក​កំណត់​ត្រា​វ៉ា​ដាច់ Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​រក​គ្រាប់​បាល់ Free-Kick មួយ​គ្រាប់​នៅ La Liga កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​រក​គ្រាប់​បាល់ Free-Kick មួយ​គ្រាប់​នៅ La Liga កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ជែង​ផុត​គ្រាប់​បាល់​របស់​ជើង​ខ្លាំង​ក្លិប​សេះបង្កង់ Cristiano Ronaldo ។

Messi បាន​ក្លាយទៅជា​កីឡាករ​ដំបូង​គេ​បំផុត​នៅ​ក្នុង​សតវត្ស​ទី​២១ ដែល​រកបាន​គ្រាប់​១៦​គ្រាប់​ជាប់​ៗ​គ្នា​សម្រាប់​ក្រប​ខណ្ឌ La Liga ជាមួយ​គ្នា​នេះ​ដែរ Messi បាន​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ឡូយ​ពេល​ដែល​ទាត់ Free-Kick ក្នុង​ការ​ប្រកួត​ជាមួយនឹង Sevilla ដែល​ធ្វើ​ឱ្យ​គ្រាប់​បាល់​របស់​គេ​នា​ពេល​នេះ​លើស​ចំនួន​គ្រាប់​បាល់​របស់ Ronaldo ។

សារព័ត៌មាន CNN បាន​ផ្សាយ​ថា Messi នៅ​ពេល​នេះ​បាន​រក​គ្រាប់​បាល់​ចំនួន​៤២០​គ្រាប់​ហើយ ក្នុង​លី​គ​កំពូល​ទាំង​ប្រាំ បើ​ទោះបីជា​គ្រាប់​បាល់​ទាំង​អស់នោះ​មិន​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត La Liga តែ​មួយ​ក៏​ដោយ ។ ចំណែកឯ Ronaldo បាន​៤១៩​គ្រាប់ ក្នុង​ការ​ប្រកួត​ឱ្យ​ក្លិប​ល្បី​ៗ​នៅ​អឹ​រ៉ុ​ប​ទាំង​៥ ។ គេ​មិន​បាន​រាប់​បញ្ចូល​នូវ​គ្រាប់​បាល់​ដែល​រកបាន​នៅ Sporting Lisbon នោះ​ទេ ព្រោះតែ​វា​មិនមែន​ជា​ក្លិប​ធំ​ៗ​ទាំង​៥​នៅ​អឺរ៉ុប ៕

https://www.youtube.com/watch?v=owQzEuLSvlU

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ