ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! ម៉ូតូក៏ខ្ទេច មនុស្ស​ក៏ស្លា.ប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​​ជ្រុលទៅ​​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសស្រាល​ម្នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ជី​សាក់…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​​ជ្រុលទៅ​​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសស្រាល​ម្នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ខាងលើ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១P-៥៩១២ បើកបរ​ដោយ​ឈ្មោះ ម៉​ន អេ​ង​ទី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ស្រឹង ឃុំ​ភ្នៅ​ទី​១ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សំ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​រង​របួសស្រាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​វ៉ា​ជែង​ម៉ូតូ​និង​រថយន្ត​ផ្សេង​ទៀត​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ទីតាំង​ផ្លូវ​ខាងលើ​ងងឹត ហើយ​នៅ​ជិត​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី ចំណែក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ខាងលើ​ត្រូវ​ខាង​ការ​រ​ដ្ឋា​ន​រំកិល​មក​ចំហៀង​ចិញ្ចើម​ផ្លូវ ដោយ​មិន​មាន​ដាក់​ចំណាំងផ្លាត និង​មិន​មាន​ដាក់​អំ​ពូ​ល​បំភ្លឺ​ថា​ជា​កន្លែង​ការដ្ឋាន​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រួម​ដំណើរ​ដែល​រង​របួសស្រាល​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​ទើប​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ លុះ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​ក្មួយ​របស់​គាត់​បើក​លឿន មិន​បាន​មើល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ម្យ៉ាង​ទីតាំង​ផ្លូវ​ខាងលើ​ងងឹត​ផង​នោះ ទើប​បានជា​បុក​របាំង​ថ្ម​ទ្រូង​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​នៅ​ស្រុក​កំណើត ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​ខណ្ឌ រង់ចាំ​ក្រុម​គ្រួសារ​យក​ឯកសារ​មក​បញ្ជាក់ នឹង​ប្រគល់​ជូន​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ