ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​លី​កា មិន​ទារ​សំណង​សូ​ម្បី​មួយ​រៀល ពេល​​ក្មេង​ប្រុស​បើក​បុក​ឡាន​របស់​នាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ស៊េរី​ទំនើប​ម៉ាក Range Rover ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ស តម្លៃ​១៥​ម៉ឺន​ដុល្លារ ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​តារាចម្រៀង​ផលិតកម្ម Rock…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ស៊េរី​ទំនើប​ម៉ាក Range Rover ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ស តម្លៃ​១៥​ម៉ឺន​ដុល្លារ ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​តារាចម្រៀង​ផលិតកម្ម Rock ម៉ូ​លី​កា នោះ ត្រូវ​បាន​ក្មេង​ប្រុស​វ័យ​១៣​ឆ្នាំ​ម្នាក់ បើក​រ៉ឺ​ម៉ក់​ម៉ូតូ​សម្រាប់​ដឹក​លៀស​ហាល​លក់ មក​បុក​នៅ​ចំ​ពី​ចំហៀង​ខាងស្ដាំ​រថយន្ត​​របស់​នាង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ តារាចម្រៀង​នាង ម៉ូ​លី​កា មិន​បាន​ទាមទារ​ប្រាក់​សំណង​ពី​ក្មេង​ប្រុស​ដែល​​មិន​ទាន់​គ្រប់​អាយុ ហើយ​បើកបរ​រ៉ឺ​ម៉ក់​ម៉ូតូ​នោះ​សូ​ម្បី​តែ​១​រៀល​ឡើយ ដោយ​នាង​គ្រាន់តែ​ឲ្យ​ក្មេង​នោះ​សុំ​ទោស​ជា​សាធារណៈ ហើយ​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដែល​បើក​លឿន​វ៉ា​ខាងស្ដាំ ធ្វើ​ឲ្យ​បុក​រថយន្ដ​របស់​នាងរង​ការ​ខូចខាត​យ៉ាងដំណំ​នោះ​ប៉ុណ្ណោះ ។

តារាចម្រៀង ម៉ូ​លី​កា បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា រថយន្ដ Range Rover ពណ៌​ស​ពាក់​ស្លាក​លេខ 2BF-3777 នោះ​ជា​របស់​នាង​មែន តែ​នៅ​ថ្ងៃ​កើតហេតុ​នោះ គឺ​បងប្រុស​របស់​នាង​ជា​អ្នកបើកបរ​ជូន​បុគ្គលិក​ដើរ​លេង ហើយដោយ​សារ​តែ​ផ្លូវ​នោះ​ស្ទះ​ទៀត អ៊ីចឹង​ហើយ​គាត់​បើក​យឺត​ៗ​ប៉ុណ្ណោះ តែ​ចៃដន្យ​អី​ក្មេង​ប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​នេះ បើក​លឿន ហើយ​វ៉ា​ស្ដាំ​ទៀត និង​កៀរ​ឡាន​របស់​នាង បណ្ដាល​ឲ្យ​ខ្ទេច​មួយ​ចំហៀង​ខាងស្ដាំ​តែ​ម្ដង ។

ចំណែក​នាង​វិញ បាន​ជិះ​រថយន្ដ​ផ្សេង​មួយទៀត ហើយ​គ្រាន់តែ​ចុះ​ពីលើ​រថយន្ដ​ឃើញ​អ្នកបើកបរ​តូច ហើយ​ជិះ​ម៉ូតូ​ដឹក​លៀស​អ៊ីចឹង នាង​មិនដឹង​ថា​ទារ​សំណង​អី​បាន​ទេ គឺ​មាន​តែ​ការ​អនុគ្រោះ​ដល់​ក្មេង​ប្រុស​រូប​នោះ​ដោយ​គ្មាន​សំណង​១​រៀល​ឡើយ ។ ប៉ុន្ដែ​មូលហេតុ​ដែល​នាង​តម្រូវ​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​សុំ​ទោស​នាង ដោយសារ​តែ​ក្មេង​ប្រុស​នេះ​បើក​បុក​ឡាន​របស់​នាង​ធ្វើ​ឱ្យ​ខូច​ខ្ទេច​ម៉ា​ចំហៀង​ខាងស្ដាំ​ទៅ​ហើយ បែរជា​ធ្វើ​សម្ភាសន៍​ឲ្យ​ខាង​ទូរទស្សន៍​មួយ​ថា បងប្រុស​របស់​នាង​ជា​អ្នក​បើកឡាន​បុក​ម៉ូតូ​របស់​គេ​ទៅ​វិញ ។

ម៉ូ​លី​កា បន្ត​ថា នាង​អស់ចិត្ត​នៅ​ពេល​ដែល​ក្មេង​ប្រុស​ម្នាក់​នោះ​សុំ​ទោស និង​ចេះ​ទទួលស្គាល់​កំហុស ប៉ុន្ដែ​ឪពុក​ម្ដាយ​គ្រប់​រូប​មិន​គួរ​ណា​បណ្ដោយ​ឲ្យ​ក្មេង​ទើប​មាន​អាយុ​១៣​ឆ្នាំ​បើកបរ​បែប​នេះ​ទេ ព្រោះ​ពេល​បុក​គេ​ទៅ តើ​យ៉ាងម៉េច បើ​មិន​ទាន់​គ្រប់​អាយុ​ផង​ហ្នឹង?

នាង​បន្ត​ថា នេះ​ប៉ះ​ចំ​នាង​ដែល​មានការ​អាណិត​ចំពោះ​ក្មេង​ប្រុស​រូប​នោះ តែបើ​ប៉ះ​អ្នក​ផ្សេង​វិញ ទាមទារ​សំណង​តើ​គិត​យ៉ាងម៉េច​វិញ? ព្រោះ​រថយន្ដ​នាង​ទិញ​កុម្ម៉ង់​មក​ពី​បរទេស​ថ្លៃ​គួរសម ហើយ​​ការ​ជួស​ជុស​ក៏​ចំណាយ​លុយ​ច្រើន​ដែរ ព្រោះ​ត្រូវការ​កុម្ម៉ង់​គ្រឿង​ពី​បរទេស​មក​ដាក់​ឲ្យ​ដូច​ដើម​​វិញ គឺ​ខាត​ទាំង​ពេលវេលា ខាត​ទាំង​ថវិកា​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ