រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា និងតំណាងសភាពាណិជ្ជកម្មអឺរ៉ុបានប្តេជ្ញាដោះស្រាយរាល់កង្វល់នានា ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកធ្វើការវិនិយោគនៅកម្ពុជា ពិសេសនោះ សហគមន៍អឺរ៉ុប ។ ការប្តេជ្ញារបស់ភាគីទាំងពីរធ្វើក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ដឹកនាំដោយលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែតុលា នៅទីស្តីការក្រសួង ។
លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារបានឲ្យដឹងក្រោយជំនួបថា នៅក្នុងជំនួបនេះ ភាគីខាងសភាពាណិជ្ជកម្មអឺរ៉ុបបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះលោករដ្ឋមន្ត្រី ដែលបានខិតខំដោះស្រាយនូវបញ្ហានានាកន្លងមកដែលជាកង្វល់របស់អ្នកវិនិយោគទុនដែល បានសម្រួលយ៉ាងខ្លាំងដល់ការធានាបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជាបន្តធានាបាននូវ ភាពទាក់ទាញវិនិយោគទុនថែមទៀត ។ លោកក៏បានសម្តែងនូវការពេញចិត្តជាខ្លាំង នូវចម្លើយជាវិជ្ជមានរបស់លោករដ្ឋមន្ត្រី ក្នុងការបញ្ជាក់បន្ថែមទៀតនូវចម្ងល់មួយចំនួនសម្រាប់ជាមូលដ្ឋានក្នុងផ្តល់ព័ត៌មានដល់អ្នកវិនិយោគទុនអឺរ៉ុបយល់កាន់តែច្បាស់ពីច្បាប់លិខិតបទដ្ឋាន និងគោលនយោបាយពាក់ព័ន្ធ និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោកបញ្ជាក់ថា « ភាគីទាំងពីរបានប្តេជ្ញាបន្តភាពជាដៃគូ នេះបន្តទៀតក្នុងការដោះស្រាយនូវរាល់សំណូមពរ ឬកង្វល់នានាសំដៅធ្វើយ៉ាងណាឱ្យបរិយាកាសវិនិយោគនៅកម្ពុជាបន្តបានភាពទាក់ទាញ ជាពិសេសដល់សហគមន៍អឺរ៉ុប» ។ លោកងុយ រិទ្ធ បានឲ្យដឹងទៀតថា ជំនួបនេះភាពសភាពាណិជ្ជកម្មអឺរ៉ុបក៏បានលើកពីអ្វីដែលក្រសួងការងារ បង្កនូវលក្ខណៈសម្បត្តិការងារជាច្រើនក្នុងការបង្កើនការទាក់ទាញទៅដល់អ្នកវិនិយោគទុន ។ ពិសេសនោះអឺរ៉ុបបានពេញនូវអ្វីដែលជាការសម្រួលដល់បែបបទផ្សេងៗ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ។
លោកបញ្ជាក់ថា អីញ្ចឹងអ្វីដែលសភាពាណិជ្ជកម្មចង់ដឹងនោះ គឺ១.ការរៀបចំនៅតាមសហគ្រាសគ្រឹះស្ថានតម្រូវឲ្យមានគិលានុដ្ឋាន ២.ហ្វឹកហ្វឺនកូនជាង ៣. ដំណើរការរៀបចំប្រព័ន្ធទំ នើបអនឡាញ ក្នុងការអនុវត្តចំពោះជនបរទេសដែលប្រើប្រាស់បុគ្គលិកជាជនបរទេស ៤. សិក្សាអំពីច្បាប់ថ្មីៗ ដែលក្រសួងអនុវត្តក្នុងនោះច្បាប់បេឡាជាតិ របបសន្តិសុខសង្គម» ។ លោកគូសបញ្ជាក់ថា ឲ្យដឹងនៅក្នុងជំនួបបំណងសំខាន់របស់គណៈប្រតិភូសភាពពាណិជ្ជកម្ម គឺចង់សរសេរអ្វីដែលគាត់ស្នើសុំដាក់ទៅក្នុងសៀវភៅ«ស» ដើម្បីជាមគ្គុន្ទេសមួយដល់សហគ មន៍អឺរ៉ុបទាំងអស់យល់ដឹង និងជាច្បាប់ក្នុងការធ្វើអាជីវកម្មពាក់ព័ន្ធបទដ្ឋាននានាចំពោះការងា របណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង បានទទួលយកសំណើរមួយចំនួនហើយថា រាល់ការអនុវត្តនូវលិខិតបទដ្ឋាន ឬច្បាប់កម្ពុជាមានលក្ខខណ្ឌទន់ភ្លន់ធ្វើទៅតាមអ្វីដែលជាការបង្កកិច្ចសម្រួលពាណិជ្ជកម្ម ។ បើតាមការឲ្យដឹងពីលោក ងុយ រិទ្ធ បានឲ្យដឹងទៀតថា សភាពាណិជ្ជកម្មបានពេញចិត្តចំពោះអ្វីដែលទទួលបានព័ត៌មានថ្មី សម្រាប់ការចុះនៅក្នុងសៀវភៅ «ស» ។ ព័ត៌មានដែលសពាណិជ្ជកម្មទទួលយកព្រោះថា កន្លងមកសភាពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញអ្នកវិនិយោគទុនពីសហគមន៍អឺរ៉ុបមកកម្ពុជាមួយកម្រិតទៀត ។
វិស័យការងារ គឺជាពិតជាមានសារៈសំខាន់ស្នូលក្នុងការងារគ្រប់គ្រងលើធនធានមនុស្សសម្រួលទៅលើពាណិជ្ជកម្មតែម្តង ។ អីញ្ចឹងកាលណាអ្នកវិនិយោគអត់យល់ពីច្បាប់គាត់មានការបារម្ភ និងមានភាពស្រពិចស្រពិលនោះ គេមិនអាចបោះទន់វិនិយោគក្នុងភាពប្រថុយប្រថានបាននោះទេ ។ សៀវភៅ ស នឹងសរសេរច្បាស់លាស់ ដើម្បីប្រាប់ទៅដល់អ្នកនិយោគធ្វើយ៉ាងណាឲ្យយល់មុននឹងធ្វើនិយោគនៅកម្ពុជាផងដែរ ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានស្នើឲ្យសភាពាណិជ្ជកម្មខិតខំរបស់បន្តថែមទៀត ក្នុងភាពជាដៃគូជាមួយក្រសួងការងារ ដែលកន្លងមកសភាពាណិជ្ជកម្មបានធ្វើការការងារជាច្រើនក្នុងការធ្វើការងារធានាទៅដល់បរិយាកាសវិនិយោគទន់សហភាពអឺរ៉ុប ។
លោកបានបញ្ជាក់ថា «អីញ្ចឹងកន្លងមកជាចំណែកមួយរបស់សភាពាណិជ្ជកម្មអឺរ៉ុបដែលបានដើរតួនាទីនេះ ហើយធ្វើការយ៉ាងល្អជាមួយក្រសួងការងារ និងការធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែ ។ អីញ្ចឹងសូមបន្តកិច្ចសហប្រតិបត្តិការល្អ ។ ពិសេសនោះក្នុងការចូលរួមអភិវឌ្ឍន៍ ធនធានមនុស្សរបស់កម្ពុជា ពាក់ព័ន្ធបណ្តុះបណ្តាលធនធានមនុស្ស ការហ្វឹកហ្វឺនកូនដែល មានក្នុងច្បាប់ការងារ ដែលជាផ្នែកមួយជំរុញ ឲ្យមានការបង្កើនធនធានមនុស្សផងដែរ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ