ម្ចាស់​អាជីវកម្ម សេវាកម្ម មណ្ឌល​កម្សាន្ត និង​អាហារ​ដ្ឋា​ន​ទូ​ទាំង​ខណ្ឌ​ច្បារ​អំពៅ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល


រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​បន្ថែម​ដល់​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង​សេវាកម្ម មណ្ឌល​កម្សាន្ត និង​ម្ចាស់​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ ដែល​កំពុង​បើក​ដំណើរ​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ជ្រាប់​ច្បាស់​អំពី​លិខិត​បទដ្ឋាន​គតិ​យុ​ត្តរបស់​ក្រសួងទេសចរណ៍​នោះ ។

មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​សហការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ច្បាប់​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ល្អ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ ដោយ​មានការ​ចូលរួម​ពី​លោក គឹ​ម ចាន់​សា​វុ​ធ អនុប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ លោក ហ៊​ត គឹ​ម​នី អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ និង​ម្ចាស់​អាជីវកម្ម និង​អ្នកគ្រប់គ្រង មណ្ឌល​កម្សាន្ត ផ្ទះសំណាក់ អាហារ​ដ្ឋា​ន​យ៉ាងច្រើន​កុះករ កាលពីរ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា​កន្លង​ទៅ ។ ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍ សង្ខេប​របស់​លោក ហ៊​ត គឹ​ម​នី អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​រួច​មក​លោក​គឹ​ម ចាន់​សា​វុ​ធ អនុប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ល្អ គឺ​មាន​សារសំខាន់ ដើម្បី​ពង្រឹង​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បដិសណ្ឋារកិច្ច និង​ការ​ស្វាគមន៍​ភ្ញៀវ​ដោយ​ភាពរួស​រាយ​រាក់ទាក់​ក៏​ដូច​ជា ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដល់​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង​សេវាកម្ម​កម្សាន្ត​ទាំងអស់​ទូ​ទាំង​ខណ្ឌ​ច្បារ​អំពៅ ជា​ពិសេស​ការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ដែល​ដី​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ ។

លោក​អនុប្រធាន​មន្ទីរ​បន្ត​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សុខ​សន្តិភាព​យ៉ាង​ល្អ​ប្រសើរ ព្រមទាំង​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​កាន់តែ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​លើក​ស្ទួយ​នូវ​កិត្យានុភាព​ជាតិ​ទាំង​នៅ​ថ្នាក់​តំបន់ និង​ពិភពលោក​ជា​បន្តបន្ទាប់ ដោយឡែក​វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាន​បៃតង​ក៏​បាន​បោះ​ជំហាន​រីក​ចម្រើន​ទៅ​មុខ ជា​លំដាប់​ដោយ​រក្សា​បាន​កំណើន​វិជ្ជមាន​ជា​រៀង​រាល់​ឆ្នាំ និង​បាន​រួមចំណែក​ប្រមាណ​១២.៧%​នៃ​ផលទុន​សរុប​ក្នុងស្រុក ។

ប្រធាន​មន្ទីរ​រូប​នេះ​បាន​បន្ត​ថា ផលប្រយោជន៍​ដែល​បាន​មក​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើត​ការងារ​ដល់​ប្រជាជន​លើស​ពី​នេះ​ទៀត​វិស័យ​ទេសចរណ៍ រួមចំណែក​ថែរក្សា​អភិរក្ស បរិស្ថាន​ធម្មជាតិ វប្បធម៌​ប្រពៃណី និង​លើកតម្កើង​កិត្តិយស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ។

ដូច្នេះ​ការ​រួមចំណែក​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ ពិតជា​មាន​សារៈសំខាន់ ដើម្បី​ជួយ​ដល់​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ទេសចរណ៍ ជាក់ស្ដែង​វគ្គ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ទេសចរណ៍​នៅ​ថ្ងៃនេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​កំណើន​ទេសចរណ៍​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​ណែនាំ​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា ការ​យល់​ដឹង​អំពី​ការ​ស្នើ​សុំ​ច្បាប់​បើក​អាជីវកម្ម​ទេសចរណ៍​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នេះ​តែ​ម្តង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ