ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ឃ្វា​ល​គោ​បាត់​មិនដឹង​ទៅ​ណា​សួរ​យាយ​ក៏​មិនដឹង​ដល់​ពេល​ប្រទះ​ឃើញ​…​ពុទ្ធោ !

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​លង់ទឹក​ស្លាប់​ក្រោយ​ពី​នាំ​គ្នា​ចេញ​ទៅ​ឃ្វា​ល​គោ​ជាមួយ​គ្នា ដែល​ករណី​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ សព​ក្មេង​រង​គ្រោះ​ឈ្មោះ ឈាង បញ្ញា…

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​លង់ទឹក​ស្លាប់​ក្រោយ​ពី​នាំ​គ្នា​ចេញ​ទៅ​ឃ្វា​ល​គោ​ជាមួយ​គ្នា ដែល​ករណី​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ សព​ក្មេង​រង​គ្រោះ​ឈ្មោះ ឈាង បញ្ញា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ នៅ​ភូមិ​តា​អាំ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ក្មេង​ប្រុស​ឈ្មោះ រ៉ា​ន ចំរើន អាយុ​១១​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ពួក​គេ​មាន​គ្នា​០៤​នាក់​ទី​១​រូបគេ​, ទី​២-​ឈ្មោះ រ៉ា​ន ច​ន្ថា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ​, ទី​៣-​ឈ្មោះ រឹទ្ធ ចេ​ម ភេទ​ប្រុស អាយុ​០៦​ឆ្នាំ និង ទី​៤-​ជន​រង​គ្រោះ​ផ្ទាល់ បាន​ចេញ​ទៅ​ឃ្វាលគោ​នៅ​តំបន់​អូរ​តា​កង​ខាងលិច ភូមិ​តា​អាំ​ចម្ងាយ​ប្រហែល​០១​គីឡូម៉ែត្រ ។

លុះដល់​ម៉ោង​ប្រហែល​១២​និង​០០​នាទី​ថ្ងៃត្រង់​ឈ្មោះ ឈាង បញ្ញា ជា​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា «​វា​ទៅ​ផ្ទះ​មុន​ហើយ​» ចំណែក​ឈ្មោះ រ៉ា​ន ច​ន្ថា និង​រូប​ខ្លួន​ដើរ​សំដៅ​ទៅ​ជ្រក​ក្រោម​ម្លប់​ដើម​អំពិល រីឯ​ឈ្មោះ រឹទ្ធ ចេ​ម ដើរទៅ​ដេញគោ ។ ដល់​វេលា​ម៉ោង​ប្រហែល​០២​និង​០០​នាទី​រសៀល ពួក​គេ​៣​នាក់​នាំ​គ្នា​ដេញគោ​ទៅ​ផ្ទះ​ពេល​ទៅ​ដល់​ផ្ទះ​លោកយាយ ភៅ ខុន សួរ​រក​ជន​រង​គ្រោះ​ឈ្មោះ ឈាង បញ្ញា ម៉េច​បានជា​មិន​ទាន់​មក តើ​រូបគេ​ទៅ​ណា?

ពេល​នោះ​ទើប​ដឹង​ថា បាត់​ចៅ​ហើយ​ក៏​នាំ​គ្នា​ទៅ​រក​កន្លែង​ឃ្វាលគោ​ឃើញ​អាវ​នៅ​មាត់ទឹក​ក៏​នាំ​គ្នា​ចុះ​រាវរក​ក៏​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​ពី​ទទួល​បាន​របាយការណ៍​កម្លាំង​ប៉ុស្តិ៍​រដ្ឋអំណាច​មូលដ្ឋាន និង​គ្រូពេទ្យ បាន​ចុះ​ទៅ​ពិនិត្យ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឡើយ សន្និដ្ឋាន​ថា​សព​ស្លាប់​ដោយសារ​លង់ទឹក ក្រោយ​ពី​ពិនិត្យ​រួច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ