ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បាត​ធៀប​នឹង​លុយ​រៀល​ប្រែប្រួល​យ៉ាងណា​ហើយ

4 ឆ្នាំ មុន

ហាងឆេង​អត្រា​ប្តូរ​ប្រាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង រវាង​ប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ។ ប្រភព​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​៩…

ហាងឆេង​អត្រា​ប្តូរ​ប្រាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ មានការ​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង រវាង​ប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ ។ ប្រភព​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​៩ ខែតុលា​នេះ គឺ​១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៩០​រៀល អត្រា​លក់ ១៣៥,០០​រៀល ហើយ​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ ១៣៣,៧០​រៀល អត្រា​លក់ ១៣៤,៨០​រៀល និង​កាលពី​ថ្ងៃ​ទី ៧​ខែតុលា មាន​អត្រា​ទិញ ១៣៤,០០​រៀល អត្រា​លក់ ១៣៥,០០​រៀល​។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

នៅ​ក្នុងថ្ងៃនេះ​ដែរ ធនាគារ​ដដែល​ឱ្យ​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​ផ្សេង​ៗ​ធៀប​ជាមួយ​ប្រាក់​រៀល​ដែល​មាន​ដូច​ជា ១​ដុល្លា​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.០៨៨,០០​រៀល អត្រា​លក់ ៤.១០១,០០​រៀល​, ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤២៣,២២​រៀល អត្រា​លក់ ៤.៥៣៥,៧១​រៀល និង ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៦៩៣,៩៩​រៀល អត្រា​លក់ ២.៨០០,៩៨​រៀល ។

ដោយឡែក​ប្រាក់​យ៉េន​ជប៉ុន ១​យ៉េន​មាន​អត្រា​ទិញ ៣៧,៦០៨១​រៀល អត្រា​លក់ ៣៨,៧២៥២​រៀល , ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧៣២​រៀល អត្រា​លក់ ០,១៧៧៥​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៥៩​រៀល អត្រា​លក់ ០,៤៧០៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ