ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​១០​លាន និង​មាសប្រាក់​ត្រូវ​បាត់បង់​អស់​ត្រឹម​មួយប៉ប្រិចភ្នែក

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ទំហំ​៦​ម​x៧​ម​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ខ្ទេច​អស់ទាំង​ស្រុង និង​ម្ចាស់ផ្ទះ​បាន​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ទំហំ​៦​ម​x៧​ម​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ខ្ទេច​អស់ទាំង​ស្រុង និង​ម្ចាស់ផ្ទះ​បាន​រង​របួស​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៦​ម​x៧​ម ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក​រនាប​ក្តារ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ព្រំ គឹ​ម​យ៉ុ​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រង​របួសរ​លាកខ្លួន​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល ។

ចំណែក​សម្ភារ​ដែល​ត្រូវ​ខូចខាត​រួម​មាន ៖ ​ឆេះ​ផ្ទះ​១​ខ្នង​ឆេះ​អស់ទាំង​ស្រុង​, មាស​ចំនួន​១៣​ជី​, ក្រវិល​ផ្លា​ក​ទី​ន​១​គូ​, ប្រាក់​ដប់​លាន​រៀល​, ចិញ្ចៀន​២​វង់​, ទូរស័ព្ទ​ចំនួន​៣​គ្រឿង និង​របស់​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​នេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​អន្តរាគមន៍​សរុប​ចំនួន​០៤​គ្រឿង​ទើប​មិន​បង្ក​ឱ្យ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​អ្នក​ជិតខាង​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ