ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​បាន​មិន​ស្ទើរ​ត្រឹមតែ​ស្រុក​៣​ប៉ុណ្ណោះ និង​ចាប់​បាន​ដុត​ចោល​នៅ​កន្លែង​ខ្ទេច

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​បណ្តា​ស្រុក​ចំនួន​០៣ ក្នុង​នោះ​មាន ស្រី​សន្ធរ កងមាស កោះសូទិន ដោយ​បាន​ធ្វើ​ពេញ​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​០៨ តុលា​នេះ រឹបអូស​បាន​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ…

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តាម​បណ្តា​ស្រុក​ចំនួន​០៣ ក្នុង​នោះ​មាន ស្រី​សន្ធរ កងមាស កោះសូទិន ដោយ​បាន​ធ្វើ​ពេញ​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​០៨ តុលា​នេះ រឹបអូស​បាន​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី​ចំរុះ​រាប់រយ​គីឡូក្រាម ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ និង​បាន​ដុត​បំផ្លាញ​ចោល​ស្បៃ​មុង​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត​ក៏​ដូច​ជា អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​មិន​ថា រដូវ​ណា​នោះ​ទេ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ត្រង់​ភូមិសាស្ត្រ​ទន្លេ​ខ្ពប ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ដោយ​រឹបអូស​បាន​លូ​ស្បៃ​មុង​ចំនួន​១១​មាត់ របាំង​លូ​ស្បៃ​មុង ប្រវែង​១.៧០០​ម៉ែត្រ បង្គោល​ចម្រឹង​ឫស្សី​ចំនួន​៥០០​បង្គោល ចាក់​លែង​កូន​ត្រី​ចំរុះ​នៅ​ក្នុង​ទន្លេ​វិញ​ចំនួន​៣៥០​គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​បន្ត​ថា សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​លើក​ទី​២ ដោយ​មាន​កម្លាំង​របស់​ខេត្ត​បាន​សហការ​ជា​នគរបាល​ស្រុក​កងមាស អាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ត្រង​ចំនុច​បឹង​បេ​៦ នៅ​ឃុំ​ខ្មៅ ស្រុក​កងមាស លទ្ធផល​ទទួល​បាន ស្បៃ​មុង​១៩៣​មាត់ បង្គោល​ចំនួន​១.៥៤៤​ដើម ចាក់​លែង​កូន​ត្រី ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៧៣៣​គីឡូក្រាម ។

ករណី​ទី​៣ នៅ​ចំនុច​ចុង​ព្រែក​រកា​កោង​អ្នកតា​រាំ​ជ្រុំ (​អតីត​ឡូត៍​នេសាទ​លេខ​៩) កម្លាំង​នគរបាល​បាន​សហការ​បើក​ការ​បង្ក្រាប​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​បាន ស្បៃ​មុង ចំនួន​២៧​មាត់ របាំង​លូ​ស្បៃ​មុង​ប្រវែង​៩១០​ម៉ែត្រ បង្គោល​ចម្រឹង​ឫស្សី​ចំនួន​៦៧៥​ដើម ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​៣៥​គីឡូក្រាម ។

លោកស្នងការ​នគរបាល​ខេត្ត​បញ្ជាក់​ថា ចំពោះ​សម្ភារៈ​ដែល​រឹបអូស​បាន​ដោយ​មានការ​ឯកភាព​ពី​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត វត្ថុ​តាង​ចំនួន​៣​ករណី ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ជាមួយ​នោះ រូប​លោក​ក៏​បាន​ឲ្យ​កម្លាំង​នគរបាល​នៅ​ក្រោម​ឪ​វាទ​ត្រូវ​បន្តសកម្មភាព​បង្ក្រាប​បទល្មើស​ក្នុង​អតីត​ឡូត៍​នេសាទ​នៅ​ជាប់ និង​ដង​ទន្លេមេគង្គ និង​កន្លែង​ផ្សេង​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម ៕ កែសម្រួល​ដោយ ៖ សុ​ឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ