ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់នាវាទេសចរណ៍​ទាំងអស់ ត្រូវតែ​មាន​បំពាក់​​ឧបករណ៍ការពារ​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ តម្រូវ​ឲ្យ​ម្ចាស់​នាវាចរ​ទេសចរណ៍​ទាំងអស់ ​ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ឲ្យ​ភ្ញៀវ​មាន​សុវត្ថិភាព ​និង​ភាព​សប្បាយ​រីករាយ​។ អភិបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​ឲ្យ​ម្ចាស់​ការ​ណូ​ត​ទេសចរណ៍​ទាំងអស់​ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវ​តែ​រៀបចំ​ជល​យាន្ត​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មានការ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព…

រាជធានីភ្នំពេញ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ តម្រូវ​ឲ្យ​ម្ចាស់​នាវាចរ​ទេសចរណ៍​ទាំងអស់ ​ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ធានា​ឲ្យ​ភ្ញៀវ​មាន​សុវត្ថិភាព ​និង​ភាព​សប្បាយ​រីករាយ​។ អភិបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​ឲ្យ​ម្ចាស់​ការ​ណូ​ត​ទេសចរណ៍​ទាំងអស់​ ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវ​តែ​រៀបចំ​ជល​យាន្ត​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មានការ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព ដូច​ជា​ពោង​សុវត្ថិភាព ឧបករណ៍​ពន្លត់​អគ្គិ​ស​ភ័យ និង​ឧបករណ៍ សម្រាប់​ជួយ​សង្គ្រោះ​អ្នកដំណើរ​ជាដើម​ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​គ្រប់គ្រង​កា​ណូ​ត​ទេសចរណ៍​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះ​អាង​ថា ការ​កំណត់​អោយ​ម្ចាស់​កាណូតទេសចរណ៍​មាន​ឧបករណ៍​ការពារ​សុវត្ថិភាព​នេះ គឺ​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​អ្នក​ទេសចរណ៍ទាំងអស់​ ដែល​ជិះទូក​កម្សាន្ត​មាន​ភាព​កក់ក្តៅ និង​សប្បាយ​រីករាយ​មិន​បារម្ភ​ពី​បញ្ហា​គ្រោះថ្នាក់ណាមួយ​កើតឡើង​។

លោក​បញ្ជាក់​ថា ក្រៅពី​ការ​កំណត់​ឲ្យបំពាក់​ឧបករណ៍​សុវត្ថិភាព​នេះ ម្ចាស់​ជល​យាន្ត​ទេសចរណ៍​ទាំងនោះ​ត្រូវ​តែ​ប្រមូលផ្តុំ​គ្នា​នៅចំណត​កំពង់​ផែ​តែ​មួយ ដែល​សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ជូន​ស្ថិត​បរិវេណ​ច្រាំង​ទន្លេ​នៃ សួនច្បារ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ​។

លោក ឃួ​ង ស្រេង បាន​លេ​ី​ក​ឡេ​ី​ង​ទៀត​ថា នេះ​ជា​ការ​រៀបចំ​ការ​ណូ​ត​ទេសចរណ៍ ឲ្យ​មាន​សណ្តាប់ធ្នាប់ ងាយស្រួល​គ្រប់គ្រង ដែល​មិន​បង្ក​ផល​ប៉ៈ​ពាល់​ដល់​ភ្ញៀវ​ទេសចរ​ និងសណ្តា​ប់ធា្ន​ប់​សាធារណៈ​។ ប្រធាន​សមាគម​កាណូត​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ទទួលយក​គោលការណ៍​ខាង​លេ​ី​នេះ​ដើម្បី​ធានា​ឲ្យ​ភ្ញៀវ​ដែល​ជិះទូក​កម្សាន្ត​តាម​ដង​ទន្លេសាប​មាន​សុវត្ថិភាព​ខ្ពស់​ ។ ​

អត្ថបទសរសេរ ដោយ