ខេត្តកំពង់ធំ ៖ ផ្ទះមួយខ្នងទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបក្តារ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ហើយគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះ ថុក សំអាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឱ្យផ្ទះ១ខ្នងខាងលើត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ចំណែកសម្ភារដែលរងការខូចខាតរួមមាន ម៉ាស៊ីនសាំងកម្លាំង៦សេស ចំនួន១គ្រឿង, កង់ចំនួនមួយគ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។ ចំពោះមូលហេតុគឺពេលម្ចាស់ផ្ទះចេញទៅធ្វើការនៅប៉ោយប៉ែត មិនបានបិទប៉ារ៉ែត ទើបបណ្តាលឱ្យឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ