ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ដំឡូង​មី​ក្នុង​ខេត្ត​៦​ប្រឈម​នឹង​ជំងឺ​ម៉ូ​ស្សា​អិ​ក ខណៈ​អត្រា​បាត់បង់​ទិន្នផល​ពី​៨០​ទៅ​១០០%

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដំណាំ​ដំឡូង​មី ដែល​គេ​សង្កេត​ឃើញ​កសិករ​ដាំ​ដុះ​ច្រើន​នៅ​តាម​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​និង​វៀតណាម​មក​ដល់​បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន​៦​បាន​នឹង​ប្រឈម​ការ​កើត​ជំងឺ​ម៉ូ​ស្សា​អិ​ក​ដែល​បង្ក​ឡើង​ដោយ​វ៉ី​វុ​ស Sri Lankan Cassava Virus( SLCMV) ហើយ​កំពុង​ប្រឈម​ការ​បាត់បង់​ទិន្នផល​ពី​៨០%​ទៅ​១០០% ឯណោះ​។…

​រាជធានី​ភ្នំពេញ​៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដំណាំ​ដំឡូង​មី ដែល​គេ​សង្កេត​ឃើញ​កសិករ​ដាំ​ដុះ​ច្រើន​នៅ​តាម​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​និង​វៀតណាម​មក​ដល់​បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន​៦​បាន​នឹង​ប្រឈម​ការ​កើត​ជំងឺ​ម៉ូ​ស្សា​អិ​ក​ដែល​បង្ក​ឡើង​ដោយ​វ៉ី​វុ​ស Sri Lankan Cassava Virus( SLCMV) ហើយ​កំពុង​ប្រឈម​ការ​បាត់បង់​ទិន្នផល​ពី​៨០%​ទៅ​១០០% ឯណោះ​។

​យោង​តាម​ប្រភព​នៃ​ក្រុមហ៊ុន​ថៃ​ឈ្មោះ TWPC INVESTMENT បានឱ្យ​ដឹង​ថា ជំងឺ​ម៉ូ​ស្សា​អិ​ក​ដំឡូង​មី​បង្ក​ដោយ​វ៉ី​រុស​ឈ្មោះ Sri Lankan Cassava Virus( SLCMV) ធ្វើ​ឱ្យ​ស្លឹក​ដំឡូង​ចាប់ផ្តើម​ដាង​ពណ៌​លឿង ពេញ​ផ្ទៃ​ស្លឹក និង​ខូច​ទ្រង់ទ្រាយ​ទម្រង់​ដើម ហើយ​ត្រួយ​ដែល​ចាប់ផ្តើម​ពន្លក​ថ្មី​ក៏​ផ្តើម​រួញ​ក្រិន​និង​មាន​ពណ៌​ដាង​ដូច​គ្នា​។​ជំងឺ​ម៉ូ​ស្សា​អិ​ក​ដំឡូង​មីនេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ខេត្តរតនគិរី​ចុងឆ្នាំ​២០១៥​ដែល​មានការ​លួចលាក់​នាំ​ចូល​ពូជ​ពី​ប្រទេស​ជិតខាង​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​សព្វ​ថ្ងៃនេះ​ជំងឺ​ម៉ូ​ស្សា​អិ​ក បាន​រាតត្បាត​ដល់​ទៅ​ខេត្ត​ចំនួន​៦ ផ្សេង​ទៀត​ដូច​ជា​ខេត្ត កំពង់ធំ​, ស្ទឹង​ត្រែង​,​មណ្ឌលគិរី​, កំពង់ចាម​, ព្រះ​វិហារ និង​ឧត្ត​មាន​ជ័យ​។​បើ​ជំងឺ​នេះ​រាតត្បាត​លើ​ដំណាំ​របស់​យើង​ហើយ នោះ​ទិន្នផល​ដែល​នឹង​ទទួល​បាន​អាច​បាត់បង់​ពី​៨០%​ទៅ​១០០%​។ ជំងឺ​ម៉ូ​ស្សា​អិ​ក​ដំឡូង​មីនេះ គ្មាន​ថ្នាំ​កំចាត់​នឹង​អាច​រាលដាល​តាម​ពូជ​ដំឡូង​និង​ពពួកសត្វ​ល្អិត​ពណ៌​សរ​តូច​ៗ​ដែល​វា​អាច​រស់នៅ​តាម​ដើម​សណ្តែក​, ត្រប់​, ម្ទេស​, ជី​ម្រះព្រៅ​, ដំឡូង​មី​ជាដើម​»​។

បើ​តាម TWPC INVESTMENT ផល​ប៉ះពាល់​ធំ​សម្រាប់​កម្ពុជា​យើង​នា​ពេល​អនាគត គឺ​ដំឡូង​មី​នឹង​មិន​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ជា​មធ្យោបាយ​ដើម​ដំឡូង​បង្ក​ជំងឺ​ត្រូវ​ដក​ដាក់​ក្នុង​ថង់​ខ្មៅ ឬ​បាវ​ទុក​ហាលថ្ងៃ​យ៉ាងតិច​៧​ថ្ងៃ ឬ​ដុត​ចោល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។

លោក ស​ម្ប​តិ្ត ប្រជា​កសិករ​ដាំដំឡូង​មី​នៅ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា «​ដំឡូង​មី​នៅ​ចំការ​ខ្ញុំ​បាន​កើត​ជំងឺ​ម៉ូ​ស្សា​អិ​ក​នេះ​វា​រួច​ខួច​អស់ហើយ​មើម​វា​ក៏​មិន​មាន​ដូច​មុន​ដែរ វា​បាត់​ផល​ជាង​ពាក់កណ្តាល​»​។ លោក​បាន​បន្ត​ថា ប្រជា​កសិករ​ដាំដំឡូង​មី​នៅ​ខេត្ត​ត្បូងឃ្មុំ​សព្វថ្ងៃ​ភាគច្រើន​ទិញ​ពូជ​មក​ពី​ប្រទេស​វៀតណាម ពួក​គាត់​អត់​មានពូជ​ទុក​សម្រាប់​ខ្លួនឯង​នោះ​ទេ ហើយ​ពូជ​នាំ​មក​ពី​ប្រទេស​វៀតណាម​នេះ កើត​ជំងឺ​ម៉ូ​ស្សា​អិ​ក​នេះ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​កើត​ជំងឺ​ខ្លាំង ហើយ​បាត់​ផល​ជា​លំដាប់​។​លោក​សម្បត្តិ​បាន​សង្កត់ធ្ងន់​ថា «​នៅ​ខេត្ត​ត្បូងឃ្មុំ ១០០​ទាំង​១០ គឺ​រួញ​ទាំងអស់​គ្មាន​ចំការ​ណាមួយ​រួច​ផុត​នោះ​ទេ​សម្រាប់​អ្នក​យក​ពូជ​មក​ពី​វៀតណាម​។​កាលពីមុន​ដី​ដី​ខ្ញុំ​មាន​ទំហំ​កន្លះ​ហិ​កតា​ពេល​មិន​ទាន់​កើត​ជំងឺ​ម៉ូ​ស្សា​អិ​ក​នេះ ខ្ញុំ​អាច​ប្រមូល​ផល​បាន​រង្វង់​១៧​តោន ប៉ុន្តែ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ពេល​កើត​ជំងឺ​នេះ​ដំបូង​អាច​ប្រមូល​ផល​បាន​៩​តោន និង​នៅ​ឆ្នាំ​បន្ទាប់​បាន​៨​តោន ហើយ​នៅ​ឆ្នាំ​នេះ​ប្រហែល​បាន​ផល​យ៉ាងច្រើន​៦​តោន​»​។

​ស្រប​ពេល​ពូជ​ដំឡូង​មី​ដែល​បាន​ដាំ​ដុះ​តែងតែ​កើត​ជំងឺ​ម៉ូ​ស្សា​អិ​ក​ធ្វើ​ឱ្យ​ទិន្នផល​ធ្លាក់​ចុះ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ បើ​តាម​លោក​សម្បត្តិ​ថា «​សម្រាប់​អ្នក​ខេត្ត​ត្បួ​ង​ឃ្មុំ​ពួក​គាត់​មានការ​ព្រួយបារម្ភ​អំពី​ដំឡូង​មី​កើត​ជំងឺ​រួញ​ស្លឹក​នេះ ប៉ុន្តែ​ពួក​គាត់​មិនដឹង​ត្រូវ​បែប​ម៉េច​ដើម្បី​រក​ពូជ​ថ្មី​យក​ជំនួស​ពូជ​នាំ​មក​ពី​ខាង​វៀតណាម ដោយសារ​ពួក​គាត់​នៅ​ឆ្ងាយ​ពី​ព្រំដែន​ថៃ ហើយ​មិនដឹង​ថា​ត្រូវ​ទិញ​ពូជ​ថៃ​នៅ​តាម​វិធី​ណា​» ។

យ៉ាងណា​ប្រជា​កសិករ​ដាំ​ដុះ​ដំឡូង​មី​បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ជួយសង្គ្រោះ​ និង​រក​វិធី​ជួយ​ព្យាបាល​ជំងឺ​នេះ ព្រោះ​ការ​បាត់បង់​នឹង​ធ្ងន់ធ្ងរ ដោយសារ​តែ​ភាគច្រើន​នៃ​បងប្អូន​ដែល​ដាំ​ដុះ​ដំឡូង​មី​គឺ​ប្រើប្រាស់​កម្ចី​ឥណទាន​សម្រាប់​ពង្រីក​មុខរបរ​ដាំ​ដុះ​របស់​ខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ