ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​​វាចា​នឹងថ្លែង​…! កូន​អកតញ្ញូ​ទាំង២ ម្នាក់នៅតាកែវ ម្នាក់នៅស្វាយរៀង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តតាកែវ ៖ កូន​រមិលគុណ​ម្នាក់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង និង​សុំ​លុយ​ម្តាយ​ទិញ​ថ្នាំ​ញៀនជក់​មិន​បាន ក៏​ទាញ​កាំបិត​ក្ងុក​ដេញ​កាប់​ម្តាយ​សឹង​រត់​មិន​ទាន់ តែ​ត្រូវ​នគរបាល​ចាប់ខ្លួន​រួចកសាង​សំណំ​ុ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត ។ហេតុការណ៍​កូន​រមិលគុណ​ប៉ង​បង្ក​របួស​ស្នាម​លើ​ម្តាយ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​តុលា​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទីយប់…

ខេត្តតាកែវ ៖ កូន​រមិលគុណ​ម្នាក់​ក្រោយ​ពី​ផឹកស្រា​ស្រវឹង និង​សុំ​លុយ​ម្តាយ​ទិញ​ថ្នាំ​ញៀនជក់​មិន​បាន ក៏​ទាញ​កាំបិត​ក្ងុក​ដេញ​កាប់​ម្តាយ​សឹង​រត់​មិន​ទាន់ តែ​ត្រូវ​នគរបាល​ចាប់ខ្លួន​រួចកសាង​សំណំ​ុ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ចាត់ការ​បន្ត ។ហេតុការណ៍​កូន​រមិលគុណ​ប៉ង​បង្ក​របួស​ស្នាម​លើ​ម្តាយ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​តុលា​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទីយប់ នៅ​ភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ។ នគរបាល​ស្រុក​ត្រាំកក់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឯក វ​ណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។

ស្រី្ត​ជា​ម្តាយ​ប្រាប់​ថា មុន​បង្ក​ហិង្សា​កូនប្រុស​គាត់​នេះ​បាន​ផឹកស្រា​ស្រវឹង និង​សុំ​លុយ​គាត់​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់​តែ​គាត់​មិន​ឲ្យ ទើប​ធ្វើ​ឲ្យ​គេ​ខឹង​និង​បាន​យក​កាំបិត​ក្ងុក​ដេញ​កាប់​គាត់ តែ​បាន​អ្នក​ជិតខាង​ជួយ​ទាន់​កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។ បន្ទាប់​ពី​ដេញ​កាប់​គាត់​មិន​បាន កូន​ញៀន​ថ្នាំ​នេះ​បាន​ទៅ​កាប់​ជើងគោ និង​ដុត​ផ្ទះ​ទៀត តែ​បាន​អ្នក​ភូមិ​ជួយ​ពន្លត់​ទាន់ ។

ក្រោយ​កើតហេតុ កូនប្រុស​គម្រក់​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ត្រាំកក់​ឃាត់ខ្លួន រួម​នឹង​វត្ថុតាង​កាំបិត​ក្ងុក ។ នៅ​ចំពោះ​មុខ​នគរបាល ជននេះ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​កាំបិត​ដេញ​កាប់​ម្តាយ​របស់​ខ្លួន​ប្រាកដ​មែន មូលហេតុ​ខឹង​សុំ​លុយ​យក​ទៅ​ទិញ​ថ្នាំ​ញៀន​មិន​ឱ្យ

កូន​តិរច្ឆាន​យក​ព្រនង់​វាយ​ម្តាយ​ដូច​សត្វ​ធាតុ​ ព្រោះតែ​រឿង​សុំ​លុយ​មិន​ឲ្យ និង​វាយ​អ្នក​ចូល​ជួយ​រង​របួស​៣​នាក់​ទៀត ​នៅ​ស្រុក​រមាស​ហែក
ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​មាន​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសារ​ជន​ចិត្តជា​តិរច្ឆាន​ម្នាក់​សុំ​ប្រាក់​ម្តាយ​មិន​ឲ្យ ក៏​ទាញ​ព្រនង់​សំពង​ក្បាល​ម្តាយ​ឲ្យ​រង​របួស​បែក​ហូរ​ឈាមស​ស្រាក់ ហើយ​អ្នក​ជិតខាង​ឃើញ​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជន​កំណាច​នេះ​វាយ​ឲ្យ​បែកក្បាល​បែក​មុខ​ហូរ​ឈាម​រហាម​ដែរ ។ ករណី​កូន​តិរច្ឆាន​វាយ​ម្តាយ​បែកក្បាល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែតុលា​កន្លង​ទៅ នៅភូមិ​រមាំង​ទ្រេត ឃុំ​សំបួរ ស្រុក​រមាស​ហែក ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​កើត ហេតុ​នោះ ជន​កំណាច​នេះ​បាន​មក​សុំ​លុយ​ពី​ម្តាយ​យក​ទៅ​ឲ្យ​ថ្លៃ​ស្រា​ដែល​ខ្លួន​ទិញ​ផឹក តែម្តាយ​មិន​ឲ្យ​ក៏​ផ្ទុះ​កំហឹង​យក​ព្រនង់​វាយ​ម្តាយ​ចំ​ក្បាល​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម ។ ពេល​នោះ ស្ត្រី​ជា​ម្តាយ​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ក៏​ផ្អើល​នាំ​គ្នា​រត់​មក​ជួយ និង​ចូល​ឃាត់​កុំ​ឲ្យ​វាយ​ម្តាយ ស្រាប់តែ​ជន​កំណាច​នេះ​វាយ​ទាំង​អ្នក​ចូល​ឃាត់​ទៀត បណ្តាល​ឲ្យ​រង​របួស​៣​នាក់​ផ្សេង​ទៀត​ដែល​ខ្លះ​បែ​ក្បាល ខ្លះ​បែក​មុខ​ហូ​ឈាមស​ស្រាក់​ខ្លះ​ពក​ស្មងជើង ខ្លះ​របួស​ស្មា​និង​ក ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ជន​កំណាច​នេះ​ឈ្មោះ មុត កេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​​ភូមិ​​ម្រាម​ខាង​ជេ​ី​ង ឃុំ​ម្រាម ស្រុក​រមាស​ហែក ឯ​ម្តាយបង្កើត​ឈ្មោះ អ៊ុ​ក ស៊ា​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​រមាំង​ទ្រេត ឃុំ​សំបួរ ។ ចំណែក​អ្នក​ជិតខាង​ដែល​ចូល​មក​ជួយ​ស្ត្រី​ជា​ម្តាយ​ហើយ​ត្រូវ​កូនប្រុស​នេះ​វាយ​ឲ្យ​រង​របួស​មាន ១-​ឈ្មោះយា សុ​ឃី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ​មុត ស៊ិ​ប ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​បងស្រី ៣-​ឈ្មោះ មុត សម្ផស្ស អាយុ​១៨​ឆ្នាំ ជា​ប្អូនស្រី ក្នុង​នោះ​ឈ្មោះ យា សុ​ឃី របួស​ក្បាល​ធ្ងន់ ឆ្អឹងជំនីរ​ទាំង​សងខាង ស្មា​និង​ក ។ ឯ​ឈ្មោះ មុត ស៊ិ​ប របួស​គុម្ពត្រចៀក​ស្តាំ និង​ឈ្មោះ មុត សម្ផស្ស របួស​ដៃ​ទាំង​សងខាង និង​ជេ​ី​ង​ទាំង​សងខាង ។

ខណៈ​កើត​មាន​អំពើ​ហិង្សា​នោះ អ្នកស្រុក​បានប្តឹង​ទៅ​នគរបាល​បុ​ស្តិ៍​ឃុំ​ឲ្យ​មក​ជួយ​ធ្វើ​អន្តរាគម​ន៍ ហើយ​កូន​ប្រុស​រូប​នេះ ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន ។ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ