ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​៦​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ ​កើតឡើង​៧​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​៦​នាក់ របួសស្រាល​គ្មាន ។ ស្លាប់​សរុប​៤​នាក់​: ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​),​កង់​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​,​ ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​,​ រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​,​ រថយន្ត​តូច​៣​គ្រឿង​,​ រថយន្ត​ធំ​៣​គ្រឿង​, ​យាន​ផ្សេង​ៗ២​គ្រឿង ។ យាន​បង្កហេតុ​:​ម៉ូតូ​៥​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១​លើក​, ផ្លូវ​ខេត្ត​៦​លើក​, ផ្លូវលំ​គ្មាន ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកណ្តាល​១​លើក​ស្លាប់​២​នាក់​,​ ខេត្ត​បន្ទាយ​មាន​ជ័យ​១​លើក​ស្លាប់​១​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​២១៩៨​គ្រឿង (​ម៉ូតូ​១៦៤០​គ្រឿង​) មធ្យោបាយ​ល្មើស​២០៤២​គ្រឿង (​ម៉ូតូ​១៤០​គ្រឿង​) មធ្យោបាយ​ពិន័យ​២០៤២​គ្រឿង (​ម៉ូតូ​១៦៤០​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​១០៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៦៤០​គ្រឿង ម៉ូតូ​ល្មើស​១៦៤០​គ្រឿង ពិន័យ​ចំនួន​សរុប​១៨០៣ មួក​១៥៩២ កញ្ចក់​១៨៥ បញ្ច្រាស​គ្មាន ផ្សេង​ៗ២៦ ។ លទ្ធផល​ត្រួតពិនិត្យ​រថយន្ត​ល្មើស​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ រថយន្ត​ចូល​គោលដៅ​២១៩៨​គ្រឿង រថយន្ត​ល្មើ​ា​៤០២​គ្រឿង ពិន័យ​ស​រុ​៤០២ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ