ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​អានិសង្ស​កឋិន

4 ឆ្នាំ មុន

បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ធ្វើ​ដោយ​នាំ​យក​ស្បង់ ចីវរ សង្ឃាដី​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រីមាស​ក្នុង​វត្ត​អារាម​ណាមួយ ដើម្បី​ឲ្យ​ភិក្ខុសង្ឃ​ក្រាល​គ្រង​នោះ​ហៅ​ថា កឋិនទាន ។ កឋិនទាន​ក៏​ដូច​ជា​បុណ្យ​ចីវរ​ទាន​នានា​ដែរ តែ​មានឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ​ត្រង់​ថា កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​ប៉ុណ្ណោះ​គឺ ខែអស្សុជ​មាន​១៤​ថ្ងៃ…

បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ធ្វើ​ដោយ​នាំ​យក​ស្បង់ ចីវរ សង្ឃាដី​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រីមាស​ក្នុង​វត្ត​អារាម​ណាមួយ ដើម្បី​ឲ្យ​ភិក្ខុសង្ឃ​ក្រាល​គ្រង​នោះ​ហៅ​ថា កឋិនទាន ។

កឋិនទាន​ក៏​ដូច​ជា​បុណ្យ​ចីវរ​ទាន​នានា​ដែរ តែ​មានឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ​ត្រង់​ថា កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​ប៉ុណ្ណោះ​គឺ ខែអស្សុជ​មាន​១៤​ថ្ងៃ ពី​ត្រឹម​១​រោច​ដល់​១៤​រោច ដាច់​ខែអស្សុជ​។ ចំណែក ខែកត្តិក​មាន​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​ពេញបូណ៌មី​។

រយៈកាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ឬ​កឋិន​កាល ឬ​ក៏​ហៅ​ថា​កាល​ទាន​ក៏​បាន ក្នុង​រវាង​២៩​ថ្ងៃនេះ​ពុទ្ធបរិស័ទ​ចង់​ធ្វើ​ថ្ងៃ​ណាមួយ​ក៏​បាន ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ ឯ​ទាយក​ទាយិកា​អ្នក​ធ្វើ​និង​ភិក្ខុសង្ឃ​អ្នក​ទទួល ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ​ដាច់ខាត .

ដោយ​អំណាច​នៃ​អានិសង្ស​កឋិន បើ​ទោះជា​សប្បុរស​រូប​នោះ​កើត​ក្នុង​ជាតិ​ណា​ៗ​ភប់ប្រសព្វ​តែ​សុខ ចម្រើន សម​ដូច​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិ សង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ នរ​ជន​នោះ​ឯង​តែង​បាន​សុខ​ចម្រើន​ក្នុង​មនុស្សលោក​ផង និង​ក្នុង​ទេវលោក​ផង ។(ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ