ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មូលដ្ឋាន​ពិសេស​ក្នុង​ការ​បង្កើត​ទំនាក់ទំនង

4 ឆ្នាំ មុន

អ្វី​ជា​ច្រើន​ក្នុង​ជីវិត​កើត​ចេញ​មក​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ហើយ​មនុស្សលោក​ពឹងផ្អែក​លើ​សហគមន៍​ដែល​ពួក​គេ​រស់នៅ​ក្នុង ។ ជា​ការ​ពិត​ជាក់ស្តែង ភាព​ជោគជ័យ​របស់​បុគ្គល និង​អាជីវកម្ម​ក៏​មានការ​ពឹងពាក់​ច្រើន​លើ​ទំនាក់ទំនង​ដែល​បុគ្គល​មាន​ជាមួយ​អ្នក​ដទៃ​ដែរ ។ ប៉ុន្តែ​ការ​កសាង​ទំនាក់ទំនង​ដែល​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​មិន​តែងតែ​ងាយស្រួល​ឡើយ…

អ្វី​ជា​ច្រើន​ក្នុង​ជីវិត​កើត​ចេញ​មក​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស ហើយ​មនុស្សលោក​ពឹងផ្អែក​លើ​សហគមន៍​ដែល​ពួក​គេ​រស់នៅ​ក្នុង ។ ជា​ការ​ពិត​ជាក់ស្តែង ភាព​ជោគជ័យ​របស់​បុគ្គល និង​អាជីវកម្ម​ក៏​មានការ​ពឹងពាក់​ច្រើន​លើ​ទំនាក់ទំនង​ដែល​បុគ្គល​មាន​ជាមួយ​អ្នក​ដទៃ​ដែរ ។ ប៉ុន្តែ​ការ​កសាង​ទំនាក់ទំនង​ដែល​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​មិន​តែងតែ​ងាយស្រួល​ឡើយ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បង្កើត​ទំនាក់ទំនង​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ដើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ចូរ​អនុវត្ត​តាម​គន្លឹះ​មូលដ្ឋាន​ខាងក្រោម​នេះ​៖

១. និយាយ​ជាមួយ​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង​៖
គោលការណ៍​មូលដ្ឋាន​ដែល​មនុស្ស​ជោគជ័យ​តែងតែ​គោរព គឺ​ការ​មានចិត្ត​ចង់​និយាយ​ជាមួយ​មនុស្ស​គ្រប់​រូប មិន​ថា​ពួក​គេ​នៅ​កន្លែង​ណា​ឡើយ ។ លោក Jeff Hoffman ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Priceline បាន​កត់​សម្គាល់ថា ទោះជា​លោក​ឈរ​ទិញ​អាហារ​ក៏​លោក​អាច​ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​អ្នក​ដែល​ឈរ​ជិត​លោក​បាន​ដែរ ។

២. សុំ​មិត្តភក្តិ និង​មនុស្ស​ដែល​ស្គាល់​ឲ្យ​ជួយ​ណែនាំ​៖
មិត្តភក្តិ និង​មនុស្ស​ដែល​អ្នក​ស្គាល់​អាច​ស្គាល់​មនុស្ស​ដែល​ចែករំលែក​គោលការណ៍ និង​គោលដៅ​ដូច​អ្នក​ដែរ ហើយ​ការ​ណែនាំ​ដែល​ឆ្លងកាត់​មនុស្ស​អាច​ផ្តល់​ភាព​ជោគជ័យ​ច្រើន​ដល់​អ្នក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ដែល​មាន​ន័យ ។

៣. កុំ​គិត​ថា​អ្នក​ពូកែ​ជាង​អ្នក​មានបទពិសោធន៍​៖
មិន​ថា​អ្នក​ស្ថិត​ក្នុង​ដំណាក់​កាលណា​នៃ​ជីវិត​ទេ អ្នក​មិន​គួរ​ឈប់​ស្វែងរក​អ្នក​ណែនាំ​ឡើយ ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ឱកាស​ក្នុង​ការ​ស្គាល់​មនុស្ស​ដែល​មានបទពិសោធន៍​ច្រើន​ជាង​អ្នក អ្នក​គួរតែ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​នេះ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មក​ពី​វិស័យ​ខុស​ពី​អ្នក ឬ​មាន​ទស្សនៈ​ខុស​ពី​អ្នក ព្រោះ​អ្នក​អាច​រៀនសូត្រ​បាន​ច្រើន ។

៤. រក្សា​ទំនាក់ទំនង​៖
មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ប៉ុន្តែ​មិន​ដែល​ទាក់ទង​ទៅ​ពួក​គេ​រហូត​ដល់​បាត់បង់​ទំនាក់ទំនង​ទាំងស្រុង ។ អ្នក​គួរតែ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រំឭក​ខ្លួនឯង​ឲ្យ​បន្ត​ទាក់ទង​យ៉ាងតិច​ណាស់​ជា​រៀង​រាល់ ២ ទៅ ៣​ខែ​ម្តង​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ