ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​កម្ទេច​សេដ្ឋកិច្ច​ទាំង​ស្រុង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តួ​ក​គី​-​ស៊ី​រី ៖ បន្ទាប់​ពី​បើកដៃ​ឲ្យ​តួ​ក​គី​វាយលុក​ប្រឆាំង​កងកម្លាំង​ឃើ​ត​នៅ​ស៊ី​រី ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នា​ថ្ងៃ​ទី​៧​តុលា​បាន​ងាករេ​ចិត្ត​វិញ​ក្នុង​ពេល​មាន​ភាព​ច្របូកច្របល់​និង​ការ​គាបសង្កត់​ជា​អន្តរជាតិ ពិសេស​ពី​សំណាក់​គណបក្ស​លោក ដោយ​បែរមក​ព្រមាន​តួ​ក​គី​ប្រឆាំង​រាល់​ការ​វាយលុក​នោះ​។ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា ប្រសិនបើ​តួ​ក​គី​ហា​៊​ន​ធ្វើ​អ្វីមួយ​ដែល​ហួស​ព្រំដែន នោះ​ខ្ញុំ​នឹង​បំផ្លាញ​ព្រមទាំង​កម្ទេច​ទាំងស្រុង​សេដ្ឋកិច្ច​តួ​ក​គី​។​ចំណែក​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​នៃ​រដ្ឋាភិបាល​លោក…

សហរដ្ឋអាមេរិក​-​តួ​ក​គី​-​ស៊ី​រី ៖ បន្ទាប់​ពី​បើកដៃ​ឲ្យ​តួ​ក​គី​វាយលុក​ប្រឆាំង​កងកម្លាំង​ឃើ​ត​នៅ​ស៊ី​រី ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ នា​ថ្ងៃ​ទី​៧​តុលា​បាន​ងាករេ​ចិត្ត​វិញ​ក្នុង​ពេល​មាន​ភាព​ច្របូកច្របល់​និង​ការ​គាបសង្កត់​ជា​អន្តរជាតិ ពិសេស​ពី​សំណាក់​គណបក្ស​លោក ដោយ​បែរមក​ព្រមាន​តួ​ក​គី​ប្រឆាំង​រាល់​ការ​វាយលុក​នោះ​។

តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា ប្រសិនបើ​តួ​ក​គី​ហា​៊​ន​ធ្វើ​អ្វីមួយ​ដែល​ហួស​ព្រំដែន នោះ​ខ្ញុំ​នឹង​បំផ្លាញ​ព្រមទាំង​កម្ទេច​ទាំងស្រុង​សេដ្ឋកិច្ច​តួ​ក​គី​។​ចំណែក​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​នៃ​រដ្ឋាភិបាល​លោក បាន​ប្រឆាំង​រាល់​ប្រតិបត្តិការ​យោធា​តួ​ក​គី​ហើយ​និយាយ​សម្រាល ពី​ការ​ចាកចេញ​របស់​កង​ទាហាន​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​នៅ​ស៊ីរី​ជិត​ព្រំដែន​តួ​ក​គី​។ អ្នក​ទទួល​ខុសត្រូវ​ទាំងនោះ​លើក​ឡើង​ថា នោះ​ជា​ទាហាន​អា​មេ​រិ​ក​ពី​៥០​ទៅ​១០០​នាក់​ប៉ុណ្ណោះ​នៃ​កង​កម្លាំង​ពិសេស ដែល​ត្រូវ​រើ​ទៅ​ដាក់​ពង្រាយ​ជា​ថ្មី​ក្នុង​មូលដ្ឋាន​ឯទៀត​ៗ​ខាងក្នុង​ប្រទេស​ស៊ីរី​ហើយ​គ្មាន​ករណី​នៃ​ការ​ដកថយ​ជា​ទូទៅ​មួយ​ឡើយ​។

ក្រោយ​កិច្ច​សន្ទនា​តាម​ទូរ​សព្ទ័​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​សម​ភាគី​តួ​ក​គី​លោក​រី​សី​ុ​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន សេត​វិមាន​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ​កាលពី​យប់​ថ្ងៃ​ទី​៦​តុលា ដោយ​ប្រកាស​ពី​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​ដែល​ដាក់​ពង្រាយ​នៅ​ជិត​ព្រំដែន​តួ​ក​គី​។ សេត​វិមាន​បាន​លើក​ហេតុផល​ពី​ការ​ដកថយ​នោះ​ដោយ​ថា តួ​ក​គី​ត្រៀម​អនុវត្ត​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ដែល​គ្រោង​ចាប់​តាំង​ពី​យូរ​មក​ហើយ ប្រឆាំង​កងជីវពល​ឃើ​ត​និង​បណ្ដា​កងឯកភាព​ការពារ​ប្រជាជន​YPG ដែល​ជា​សម្ព័ន្ធមិត្ត​ង​អា​មេ​រិ​ក ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​ស៊ី​រី​។

បន្ទាប់​មក​តាម​TWITTER​លោក​ត្រាំ​ដែល​មានគំនិត​ចង់​ដក​កង​ទាហាន​អា​មេ​រិ​ក​ភាគច្រើន​រហូត​ដល់​ទាំងស្រុង​ចេញ​ពីស៊ី​រី នា​ព្រឹក​ថ្ងៃ​ទី​៧​តុលា​អះអាង​ថា សម្រាប់​យើង​ដល់​ពេលវេលា​ចាក​ចេញ​ពី​សង្គ្រាម​គួរ​ឲ្យ​អស់សំណើច​និង​គ្មាន​ទី​បញ្ចប់​នោះ ហើយ​ដក​កង​ទាហាន​របស់​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា កង​ទាហាន​អា​មេ​រិ​ក​នា​ព្រឹក​ថ្ងៃ​ទី​៧​តុលា បាន​ចាក​ចេញពី​បណ្ដា​ទីតាំង​គន្លឹះ​នៅ​RAS AL AIN និង​TAI ABYAD​ឆ្ពោះ​មក​កាន់​មូលដ្ឋាន​មួយ​ស្ថិត​នៅ​នៅ​ចន្លោះ​តំបន់​ទាំង​២​នេះ​។ រលក​នៃ​ការ​ជំទាស់​ចំពោះ​ការ​ដក​ថយ​នេះ​ផ្ទុះ​ឡើង​នៅ​សហរដ្ឋអាមេរិក រហូត​បណ្ដា​មនុស្ស​សំខាន់​ៗ​នៃ​គណបក្ស​សាធារណរដ្ឋ​។

ព្រឹទ្ធ​សមាជិក​លោក​LINDSEY GRAHAM អំពាវនាវ​ឲ្យ​ដក​ការ​សម្រេចចិត្ត​នោះ​ចេញ​វិញ ព្រោះ​នឹង​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​។ ចំណែក​ប្រមុខ​ក្រុម​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​MITCH MCCONNELL​បាន​ព្រមាន​ថា ការ​ចាកចេញ​ដោយ​ប្រញាប់ប្រញាល់​ពីស៊ី​រីនឹង​នាំ​ឲ្យ​រុស្ស៊ី ​និង​អ៊ី​រ៉​ង់​មាន​ប្រៀប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ