FIFA​ អនុញ្ញាត​ឱ្យ​កម្ពុជា​លក់​សំបុត្រ​តែ​១​ប្រកួត​ ខណៈ​កន្លែង​អង្គុយ​មិន​​ត្រូវ​តាម​ស្តង់ដា


រាជធានី​ភ្នំពេញ ៖ លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​អនុញ្ញាត​ឱ្យ​កម្ពុជា​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ា​ក់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា​ខាង​មុខនេះ តែ​មួយប្រកួត​ទៀត​ប៉ុណ្ណោះ ព្រោះថា​ទីលាន​ប្រកួត​បាល់​ទាត់​កម្ពុជា​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ។

លោក ខៀវ សា​ម៉េ​ត មាន​ប្រសាសន៍​ថា ទីលាន​ប្រកួត​កីឡាបាល់ទាត់​របស់​កម្ពុជា​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មិន​មាន​លក្ខណៈ​តាម​ស្តង់ដារ​របស់ FIFA នោះ​ទេ ហើយ​ក៏​មិន​សមជា​កន្លែង​លក់​សំបុត្រ​នោះ​ឡើយ ។ កន្លង​មក ដោយសារ​តែ​មានការ​ស្នើ​សុំពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទើប​ការ​ប្រកួត​ខាង FIFA អនុញ្ញាត​ឱ្យ​លក់​សំបុត្រ​បាន ។ ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​បានឱ្យ​ដឹង​កាលពី​ពេលថ្មី​ៗ​មកនេះ​ថា កម្ពុជា​អាច​មានឱកាស​លក់​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​អអ៊ីរ៉ា​ក់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា​ខាង​មុខ​នេះ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ ទាល់តែ​រៀបចំ​បំពាក់​កៅអី​ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់ FIFA ទើប​អាច​លក់​សំបុត្រ​វិញ​បាន ។

បច្ចុប្បន្ន សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កំពុង​ស្នើ​សំ​ទៅ​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរ
ជាតិ ដើម្បី​រៀបចំ​បំពាក់​កៅអី​នៅ​ក​ន្លែ​អង្គុយ ឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់ FIFA​។ លោក​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​ប្រកួត​ជាមួយ​ក្រុម​អ៊ី​រ៉ា​ក់​ចប់ ខណៈ​ការ​បំពាក់​កៅអី​នៅ​កន្លែង
អង្គុយ​ទស្សនា​មិន​ទាន់​បាន ប្រហែលជា​មិន​អាច​លក់​សំបុត្រ​បាន​ទៀត​ទេ​។

តាម​ច្បាប់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ទីលាន​អង្គុយ​ដែល​គ្មាន​កៅអីអង្គុយ​សម រម្យ​គឺ​មិន​អាច​លក់​សំបុត្រ​បាន​ឡើយ ។ ខាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​គេ​យល់​ឃើញ​ថា ខ្លាច​មានការ​បន្លំ​ចូល​មើល​និង​មាន​ភាពរ​ញ៉េ​រ​ញៃ​៉​ពេល​កំពុង​ប្រកួត ។ ទី​ក​ន្លែ​អង្គុយ​ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់ ខាង​កន្លែង​មាន​ដំបូល​បាន​បំពាក់​កៅអីអង្គុយ​រួចរាល់​អស់ហើយ នៅ​តែ កន្លែង​​អត់​ដំបូល​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​បំពាក់​កៅអីអង្គុយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ