ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ហុងកុង​គ្រោង​កម្រិត​ការ​ប្រើ​អី​ុ​ន​ធើ​រ​ណេ​ត

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ក្រុង​ហុងកុង​ថ្លែង​នា​ថ្ងៃ​ទី​៧​តុលា​ថា រដ្ឋា​ភិបាល​ហុងកុង​គ្រោង​កម្រិត​ការ​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត ៣​ថ្ងៃ​បន្ទាប់​ពី​ការ​ហាមឃាត់​មិន​ឲ្យ​ពាក់​ម៉ាស់​ក្នុង​ការ​ប្រ​មូល​ផ្ដុំ​មនុស្ស​តវ៉ា ដែល​ផ្ទុយ​ពី​គោលដៅ​វា​បែរជា​បង្កើន​ការ​តវ៉ា​ទៅ​វិញ​។ លោក​IP KWOK HIM​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​និង​ជា​សមាជិក​សភា​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ថ្លែងប្រាប់​សារព័ត៌មាន​ថា រដ្ឋាភិបាល​មិន​បដិសេធ​ឡើយ…

ក្រុង​ហុងកុង ៖ សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ក្រុង​ហុងកុង​ថ្លែង​នា​ថ្ងៃ​ទី​៧​តុលា​ថា រដ្ឋា​ភិបាល​ហុងកុង​គ្រោង​កម្រិត​ការ​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត ៣​ថ្ងៃ​បន្ទាប់​ពី​ការ​ហាមឃាត់​មិន​ឲ្យ​ពាក់​ម៉ាស់​ក្នុង​ការ​ប្រ​មូល​ផ្ដុំ​មនុស្ស​តវ៉ា ដែល​ផ្ទុយ​ពី​គោលដៅ​វា​បែរជា​បង្កើន​ការ​តវ៉ា​ទៅ​វិញ​។

លោក​IP KWOK HIM​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​និង​ជា​សមាជិក​សភា​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ថ្លែងប្រាប់​សារព័ត៌មាន​ថា រដ្ឋាភិបាល​មិន​បដិសេធ​ឡើយ លទ្ធភាព​ហាមឃាត់​អ៊ី​ន​ធើ​រ​ណេត។ ទោះបី​យ៉ាងណា​លោក​គូសបញ្ជាក់​ថា ការ​រិ​ត​ត្បិត​ក្នុង​ការ​ប្រើ​អី​ុ​ន​ធើ​រ​ណេ​ត នឹង​អាច​នាំ​ឲ្យ​មាន​ផលវិបាក​អាក្រក់​នានា​សម្រាប់​ហុងកុង​។ ខ្ញុំ​យល់​ថា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ អនុវត្ត​ការ​ហាមឃាត់​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត នោះ​គឺ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ប៉ះពាល់ ដល់​បណ្ដា​សហ​គ្រាស​ហុងកុង​។

ការ​គំរាមកំហែង​ថ្មី​នោះ​កើត​មាន​បន្ទាប់​ពី​៣​ថ្ងៃ​នៃ​ការ​ហាម​មិន​ឲ្យ​ពាក់​ម៉ាស់ ក្នុង​បាតុកម្ម​ដែល​មនុស្ស​ច្រើន​សិប​ពាន់​នាក់​បាន​ផ្កើ​ន លើកគ្នា​តវ៉ា​ពាក់​ម៉ាស់​ក្នុង​ដែនដី​ហុងកុង​ទាំងមូល​។​បណ្ដា​ស្ថានីយ​មេត្រូ​ត្រូវ​អុកឡុក​បំផ្លាញ​ដោយ​ពួក​បាតុករ​រ៉ា​ឌី​កាល់​ក្រុម​តូច​ៗ ហើយ​មួយ​ផ្នែក​នៃ​បណ្ដាញ​​មេត្រូ​នៅ​មិន​ដំណើរការ​ផង​ពេល​ចុង​ស​ប្ដា​ហ៍​។ ស្ថានីយ​មេត្រូ​និង​ហាង​ទំនិញ​នានា​ពុំ​បើកទ្វារ​ឡើយ​នា​ថ្ងៃ​ទី​៧​តុលា​។

បណ្ដា​សហគ្រាស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ចិន ពិសេស​បណ្ដា​ធនាគារ​ក៏​ជា​គោលដៅ​នៃ​ការ​អុកឡុក​របស់​ពួក​បាតុករ​ដែរ​។ នា​យប់​ថ្ងៃ​ទី​៧​តុលា​បណ្ដា​ក្រុម​បាតុករ​រ៉ា​ឌី​កាល់​បាន​អុកឡុក​ហាង​ទាំងឡាយ រាំង​ខ្ទប់​មហាវិថី​ក្នុង​សង្កាត់​ជា​ច្រើន ហើយ​លុក​ចូល​បំផ្លិចបំផ្លាញ​ក្នុង​ស្ថានីយ​មេត្រូ​២។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក យ៉ាងតិច​ក្នុង​កន្លែង​៣​។ នា​រសៀល​ថ្ងៃ​ទី​៧​តុលា​ពួក​បាតុករ​ពាក់​ម៉ាស់​បិទមុខ​បាន​ចូល​អុកឡុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ