ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា និង​ទេវតា​ទ្រ​នាគ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដំណើរការ​គម្រោង​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​ទ្រ​នាគ​(​លេខ​០១) និង​លើក​តម្រង់​រូបចម្លាក់​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ មក​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ។…

ខេត្តសៀមរាប ៖ ដំណើរការ​គម្រោង​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​ទ្រ​នាគ​(​លេខ​០១) និង​លើក​តម្រង់​រូបចម្លាក់​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ មក​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ​ដំណើរការ​ជួសជុល​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ដោយ​មានការ​ចូលរួម​ពី​ស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារ​អភិរក្ស​ថ្ម ពលករ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ដំណើរការ​ពិភាក្សា​ឱ្យ​ការ​ជួសជុល​សម​ស្រប​ទៅ​តាម​តម្លៃ​បេតិកភណ្ឌ​ខ្មែរ និង​ច្បាប់​អន្តរជាតិ ។

ទាក់ទង​នឹង​លទ្ធផល​ដែល​ទទួល​បាន​លោក ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ឱ្យ​ដឹង​ថា ក្រុមការងារ​សម្រេច​នូវ​ការ​លើក​រូប​បង្កាន់ដៃ​អសុរា​ដែល​ទ្រេត ដួល ខ្វះ​លំនឹង​បាន​ចំនួន​៥​រូប និង​បង្កាន់ដៃ​ទេវតា​ដែល​ដួល​រលំ​រាយ​ប៉ាយ ទ្រេត ស្រុត បម្រុង​ដួល​រលំ បាន​១៦​រូប (​លើក​តម្រង់​រូបចម្លាក់​ឱ្យ​ត្រង់ ជាប់​មាំ​ឡើង​វិញ​បាន​១០០%) និង​លើក​គម្រោង​លម្អិត​ជួសជុល​គ្រឹះ​ចម្លាក់​អសុរា​កាន់​ក្បាល​នាគ​បាន​៦៥% តួខ្លួន​អសុរា​បាន​៦៥% និង​ព្រះ​កេស​នាគ​ខាងលើ​បាន​៦៥% ។ ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ស្វែងរក​ឃើញ​ព្រះ​កេស​របស់​ទេវតា​ចំនួន​០១​ដែល​នឹង​ត​ភ្ជាប់​ឱ្យ​មាន​សុវត្ថិភាព​ឡើង​វិញ​ផង​ដែរ​ ។

ចំពោះ​ការ​ជួសជុល​លោក ឃា​ម មុនី បញ្ជាក់​ថា ក្រុមការងារ​បាន​លម្អិត​ខ្លាំង​ទៅ​លើ​រូប​នាគ​និង​មេទ័ព​អសុរា​(​លេខ​០១) ព្រោះ​រូប​នេះ​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​ដួល​ទាំងស្រុង រូប​ប្រេះ​បែក​ពី​គ្នា ព្រះ​កេស​បែក​របេះ​ធ្លាក់​ថ្ម ព្រមទាំង​គ្រឹះ​របស់​រូប​ផង​ដែរ ដោយសារ​កត្តា​ធម្មជាតិ មាន​បរិយា​កាស ទឹកភ្លៀង លំហូរ​ច្រោះ​ដី កត្តា​មនុស្ស​ដោយ​ការ​បំផ្លាញ និង​ការ​លំ​ញ័រ​របស់​យានយន្ត​ដែល​ឆ្លងកាត់ ។

តាម​រយៈ​តម្លៃ​នៃ​ការ​ជួសជុល ប្រធាន​គម្រោង​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ចម្លាក់​អសុរា និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង គឺជា​ទីតាំង​សំខាន់​ដែល​ទេសចរ​ឆ្លងកាត់​ឥត​ដាច់ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​បេតិកភណ្ឌ​ដ៏​មហស្ចារ្យ​មួយ​នេះ​ឱ្យ​បាន​ល្អ​ដើម្បី​រួមចំណែក​ក្នុង​ការ​លើក​តម្លៃ​ក្នុង​តំបន់​នេះ និង​អាច​បង្កើន​កន្លែង​ទស្សនា​ដល់​ទេសចរ​បាន​ច្រើន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ