ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពេល​ណា​ជា​ពេល​ដែល​អ្នក​គួរ​លាឈប់​ពី​ការងារ?

4 ឆ្នាំ មុន

មិន​មាន​នរណា​ម្នាក់​ដែល​ចង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​តែ​មួយ​អស់​មួយ​ជីវិត​ទេ ព្រោះ​មនុស្ស​តែងតែ​ស្វែងរក​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន និង​ជំនាញ​ខ្លួន​បន្ត​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ដទៃ​តែងតែ​ផ្តល់​មូលហេតុ​ល្អ​ៗ​សម្រាប់​ទាក់ទាញ​បុគ្គលិក​ពី​ក្រុមហ៊ុន​ដទៃ ហើយ​កត្តា​ដែល​សំខាន់​ជាងគេ គឺ​កត្តា​ប្រាក់បៀវត្ស ។ លោក John…

មិន​មាន​នរណា​ម្នាក់​ដែល​ចង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​តែ​មួយ​អស់​មួយ​ជីវិត​ទេ ព្រោះ​មនុស្ស​តែងតែ​ស្វែងរក​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន និង​ជំនាញ​ខ្លួន​បន្ត​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ដទៃ​តែងតែ​ផ្តល់​មូលហេតុ​ល្អ​ៗ​សម្រាប់​ទាក់ទាញ​បុគ្គលិក​ពី​ក្រុមហ៊ុន​ដទៃ ហើយ​កត្តា​ដែល​សំខាន់​ជាងគេ គឺ​កត្តា​ប្រាក់បៀវត្ស ។

លោក John Rampton ដែល​ជា​សហគ្រិន​មួយ​រូប​បាន​ចែករំលែក​ថា ប្រសិនបើ​អ្នកជា​បុគ្គលិក​ធ្វើការ​ឲ្យ​អ្នក​ដទៃ​អ្នក​ប្រហែលជា​គួរ​ប្តូរ​ការងារ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ។ លោក​បាន​បន្ត​ទៀត​ថា គំនិត​នេះ​ទាក់ទិន​នឹង​ការ​យល់​ច្បាស់​ពី​តម្លៃ​ដែល​ខ្លួន​មាន ។

វា​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​គណនា​ពី​តម្លៃ​ដោយ​បូក​បញ្ចូល​ចំណេះដឹង បទ​ពិសោធន៍ និង​ជំនាញ​ដែល​អ្នក​ទទួល​បាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ទេ ប៉ុន្តែ​វា​ទាក់ទិន​នឹង​ការ​ដឹង​ច្បាស់​ថា​អ្នក​គួរ​ទទួល​បាន​ប្រាក់បៀវត្ស ឬ​ថ្លៃ​សេវា​ប៉ុន្មាន? ព្រោះតែ​ប្រទេស​កម្ពុជា​មិន​ទាន់​មានការ​ស្រាវជ្រាវ ដែល​អ្នក​អាច​ពឹងផ្អែក​លើ​បាន អ្នក​អាច​សាកល្បង​ស៊ើបសួរ​អ្នក​ដទៃ​ដែល​ធ្វើការ​ក្នុង​វិស័យ​ជាដើម​។

ព្រោះតែ​បុគ្គលិក​ដែល​មាន​ជំនាញ និង​ទេព​កោសល្យ​ជា​ធនធាន​ដ៏​មាន​តម្លៃ​របស់​ក្រុមហ៊ុន ក្រុមហ៊ុន​ជា​ច្រើន តែងតែ​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ ដើម្បី​រក្សា​បុគ្គលិក​ដែល​ពួក​គេ​ត្រូវការ ។ ប៉ុន្តែ​ការ​សង្កេត​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បុគ្គលិក​ខ្លះ​នៅ​តែ​ចាក​ចេញពី​ក្រុមហ៊ុន ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​ច្រើន ដើម្បី​ជ្រើសរើស​ស្ថាប័ន​ដែល​ជួយ​កំណត់​ទិស​ដៅ​ក្នុង​អាជីព​របស់​ពួក​គេ​។

មាន​ន័យ​ថា តើ​ក្រុមហ៊ុន​របស់​អ្នក​អាច​ជួយ​ឲ្យ​បុគ្គលិក​ចេះ​កំណត់​គោលដៅ​សម្រាប់​អាជីព​របស់​ខ្លួន​ទេ? ហើយ​ក្រុមហ៊ុន​របស់​អ្នកមាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​បុគ្គលិក​ខ្លួន​ឲ្យ​សម្រេច​គោលដៅ​ទាំងនោះ​ឬទេ ?

ចំណុច​មួយ​ដែល​អ្នក​គួរ​កត់សម្គាល់ គឺ​មនុស្ស​អាច​ផ្លាស់​ប្តូរ​បាន ។ ក្នុង​ដំណាក់កាល​មួយ​នៃ​ជីវិត អ្នក​ប្រហែលជា​ផ្តល់​អាទិភាព​លើ​លុយ និង​សន្តិសុខ ប៉ុន្តែ​ក្នុង​ដំណាក់កាល​មួយទៀត អ្នក​អាច​ផ្តល់​អាទិភាព​លើ​ឥទ្ធិពល​ដែល​អាជីវកម្ម​អាច​ជះ​លើ​សហគមន៍​ជាដើម ។ ដូច្នេះ​អ្នក​គួរ​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ និង​គ្រប់គ្រង​ដំណើរ​អាជីព​របស់​អ្នក​ដោយ​មាន​សេរីភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ