ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ហ្វ្រាំង​ដួល​ចូល​ក្រោម​កុងតឺន័រ​បែប​នេះ ចុះ​មនុស្ស​បែប​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​​ក្នុង​ល្បឿនលឿន លុះដល់ផ្លូវកោង​​បាន​ចាប់​ហ្វ្រាំង បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន និង​អូស​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ចេញ​ក្រៅ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​​ក្នុង​ល្បឿនលឿន លុះដល់ផ្លូវកោង​​បាន​ចាប់​ហ្វ្រាំង បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន និង​អូស​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ចេញ​ក្រៅ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៥៣០៩ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ខា​លើ​ម៉ាក​ឌូ​ក ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១​CU-២០៤៩ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​កុងតឺ​ន័រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ជា​ផ្លូវ​កោង ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​ចាប់​ហ្វ្រាំង បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិន​និង​អូស​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​សំណាងល្អ​អ្នកបើកបរ​ម៉ូតូ​បាន​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ភាគី​រថយន្ត​កុងតឺន័រ និង​ភាគី​ខាង​ម៉ូតូ​បាន​សំរបសំរួល​គ្នា នៅ​កន្លែង​កើតហេតុ ដោយ​ភាគី​ខាង​រថយន្ត​ជួយ​ចេញថ្លៃ​ជួសជុល​ចំនួន​១៣០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ