ប្រកួត​សុខ​ៗ​ស្រាប់តែ​ផ្អាក​ក្រោយ Dani Alves ត្រូវ​ឪម៉ាល់​វាយប្រហារ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Dani Alves កីឡាករ​របស់​ក្លិប Sao Paulo ត្រូវ​បាន​ហ្វូង​សត្វ​ឪម៉ាល់​ដេញ​ទិច ក្រោយ​ពី​ទៅ​កាន់​ទង់​បាល់​ជ្រុង​ដែល​មាន​សុទ្ធតែ​ហ្វូង​ឪម៉ាល់ ។ ការ​ប្រកួត​ជាមួយនឹង​ក្លិប Fortaleza ត្រូវ​បាន​ផ្អាក​៥​នាទី​ទម្រាំ​តែ​ដោះស្រាយ​រឿង​នេះ​រួច ។

ការ​វាយប្រហារ​របស់​ហ្វូង​សត្វ​ឪម៉ាល់​បាន​កើតឡើង​នៅ​នាទី​ទី​២៥​នៃ​ការ​ប្រកួត​ពេល​ដែល​កីឡាករ​ស្លាប​ខាងស្តាំ​ដើរ​សំដៅ​ទៅ​ស៊ុត​បាល់​ជ្រុង ។ អតីត​កីឡាករ​របស់ Barcelona, Juventus និង PSG រូប​នេះ​បាន​ក្តោប​.​ក​របស់​ខ្លួន​ក្រោយ​ពី​ត្រូវ​សត្វ​ឪម៉ាល់​ទិច ។

នេះ​មិន​ត្រឹមតែ Alves ទេ ដែល​ត្រូវ​បាន​សត្វ​នេះ​ទិច បើ​តាម​សកម្មភាព​របស់​កីឡាករ​ផ្សេង​ៗ​ទៀត​យើង​អាច​មើល​ដឹង​ថា ពួក​គេ​ក៏​ត្រូវ​បាន​ទទួល​ការ​វាយប្រហារ​ផង​ដែរ ។ អ្វី​ដែល​សំខាន់ Alves មិនមែន​ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាងគេ​នោះ​ទេ ។ Jackson de Souza គឺជា​អ្នក​រង​ទុក្ខ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ចំណោម​កីឡាករ​ទាំងអស់ ។

ភ្លាម​ៗ​នោះ​គេ​បាន​យក​ទង់​ដែល​ជា​សម្បុក​របស់​សត្វ​ឪម៉ាល់​នោះ​ចេញ តែ​ដោយសារ​វា​ជា​ច្បាប់​របស់​ការ​ប្រកួត​គេ​តម្រូវ​ឱ្យ​មាន​ទង់​នោះ​ជា​ចាំបាច់ ។ គេ​បាន​យក​ថង់​ប្លា​ស្ទិ​កមក​គ្រប​ពីលើ​ទង់​នោះ​ដើម្បី​ទប់​កុំឱ្យ​សត្វ​ក្បាលរឹង​ទាំងនោះ​មក​ទិច​គេឯង​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sao Paulo បាន​នាំមុខ Fortaleza ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Pablo Felipe Teixeira នៅ​នាទី​ទី​១៤ ។ នៅ​នាទី​ទី​៣៩ កីឡាករ Wellington Paulista របស់ Fortaleza ក៏​តាម​ទាន់​វិញ​។ ដល់​នាទី​ទី​៧៩ កីឡាករ Igor Gomes របស់ Sao Paulo បានរ​កមួយ​គ្រាប់ ដែល​ធ្វើ​ឱ្យ​ក្លិប​របស់​ខ្លួន​ឈ្នះ​ការ​ប្រកួត​ជា​ស្ថាពរ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ