ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ទិញ​ទឹកចិត្ត​ម្នាក់​200​ដុល្លារ​រឿង​លក់​ទី​តាំង​​ប៉ូលិស…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​«​កោះសន្តិភាព​»បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់ ទាក់ទិន​ទៅ​នឹង​ទីតាំង​របស់​រដ្ឋ​មួយ​កន្លែង​ត្រូវ​បាន​ធ្លាក់​ទៅ​លើ ដៃ​ឈ្មួញ​អ្នកមាន​លុយ​ទិញ​យក​បាត់ ហើយ​តម្រូវ​ដេញ​មន្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​ឲ្យ​ចេញ​ឆាប់​ដោយ​បង្ខំ ដែល​ដំបូង​ឡើយ​មិន​បាន​គិតគូ​ប្រាក់​គោលនយោបាយ​ដល់​មន្ត្រី​ទាំង​អស់នោះ​ទេ ។ ប៉ុន្តែ​ដោយសារ​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​ការ​ត្អូញត្អែ​របស់​នគរបាល​បម្រើ​ការងារ​នៅ​ទីនោះ រារែក​មិន​ព្រម​ចេញ​ឆាប់​ដោយ​រង់ចាំ​មើល​ប្រាក់​ធ្លាក់​ពីលើ​មេឃ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​«​កោះសន្តិភាព​»បាន​ចេញផ្សាយ​ជា​បន្តបន្ទាប់ ទាក់ទិន​ទៅ​នឹង​ទីតាំង​របស់​រដ្ឋ​មួយ​កន្លែង​ត្រូវ​បាន​ធ្លាក់​ទៅ​លើ ដៃ​ឈ្មួញ​អ្នកមាន​លុយ​ទិញ​យក​បាត់ ហើយ​តម្រូវ​ដេញ​មន្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​ឲ្យ​ចេញ​ឆាប់​ដោយ​បង្ខំ ដែល​ដំបូង​ឡើយ​មិន​បាន​គិតគូ​ប្រាក់​គោលនយោបាយ​ដល់​មន្ត្រី​ទាំង​អស់នោះ​ទេ ។

ប៉ុន្តែ​ដោយសារ​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ពី​ការ​ត្អូញត្អែ​របស់​នគរបាល​បម្រើ​ការងារ​នៅ​ទីនោះ រារែក​មិន​ព្រម​ចេញ​ឆាប់​ដោយ​រង់ចាំ​មើល​ប្រាក់​ធ្លាក់​ពីលើ​មេឃ ស្រាប់តែ​ថ្ងៃ​២ តុលា មាន​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​វេច​លុយ​មួយ​កញ្ចប់​យក​ទៅ​ចែក​ឲ្យ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ម្នាក់​បាន​ចំនួន​២០០​ដុល្លារ​អា​មេ​រិ​ក​គ្រាន់​បាន​សើម​មាត់​ដែរ កុំឱ្យ​ស្ងួត​ពេក ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​នេះ​លោកស្នងការ​រង​ដដែល​នោះ បាន​ស្ពាយ​លុយ​យក​មក​ចែក​ឲ្យ​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បន្ត​ទៀត​ឱ្យ​ស្មើភាព​គ្នា​ដើម្បី​ឱ្យ​រើ​តុ​កៅអី​ចេញ​ឱ្យ​បាន​ឆាប់ កុំឱ្យ​ស្ទះ​ការងារ ម្ចាស់​ថ្មី​ដែល​ត្រូវធ្វើ​របង​ឡោម​ព័ទ្ធ ។ មន្ត្រី​នគរបាល​ទាំង​បី​ការិយាល័យ​នោះ​បង្ហើប​ឲ្យ​ដឹង​ថា ប្រាក់​ឧ​ប​ត្ថ​ម​នោះ​បាន​កំណត់​ឲ្យ​ម្នាក់​២០០​ដុល្លារ​អា​មេ​រិ​ក​ស្មើគ្នា មិន​គិត​ថា​អ្នក​ណា​មេ អ្នក​ណា​កូនចៅ​នោះ​ទេ ។

មន្ត្រី​នគរបាល​ជា​ច្រើន​នាក់​បាន​ខ្សឹប​ប្រាប់​កោះសន្តិភាព​ទៀត​ថា ចាត់​ថា​ជា​ភ័ព្វសំណាង​មួយ​ដែល​ម្នាក់​ៗ​ត្រូវ​ទទួល​បាន​ប្រាក់​២០០​ដុល្លារ​នេះ ដោយសារ​តែ​កោះសន្តិភាព​បាន​ជួយ​ចុះ​ផ្សាយ​ក្រើនរំលឹក​ទេ កុំ​អី​ប្រហែល​គេ​បំភ្លេច​ចោល​បាត់​ហើយ ។ នគរបាល​មួយ​ក្រុម​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ទោះជា​យ៉ាងនេះ​ក្តី​នៅ​មាន​មន្ត្រី​មួយ​ចំនួន​មិន​សប្បាយចិត្ត​ចំពោះ​ការ​ចែក​លុយ​ធ្លាក់​ពីលើ​មេឃ​នេះ មិន​ទាន់​សម​ហេតុផល ដូច​ជា​ថ្នាក់ ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​(​ផ្កាយ​១​ផ្កាយ​២ បាន​២០០​ដុល្លារ ថ្នាក់​នាយការិយាល័យ អនុ​ការិយាល័យ​(​ស័ក្តិ​៤​កន្លះ និង​ស័ក្តិ​៥)​បាន​២០០​ដុល្លារ ស្មើ​មន្ត្រី​ស័ក្តិ​តូចតាច​ដែរ​ដូច​ជា​មិន​សមសោះ ឬ​មួយ​គេ​ចាំ​ហុច​ឱ្យ​ក្រោយ​ទៀត​ស្ងាត់​ៗ​ផ្ទាល់ខ្លួន​មិន​ទាន់​ដឹង​ទេ ។

បាន​កត់​សម្គ​ល់​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១៩​នេះ មន្ត្រី​នគរបាល​ទាំងអស់​ពោល​គឺ​ទាំង​៣​ការិយាល័យ ចំណុះ​ឲ្យ​ការិយាល័យ​កណ្តាល​នគរបាល​ប្រ​ឆាំ​បទល្មើស​ដែល​មាន​នគរបាល​ជាង​២០០​នាក់ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ម្នាក់​២០០​ដុល្លារ​ហើយ ពួក​គេ​បាន​ចាក​ចេញពី​ទីតាំង​(​ឆ្នាំង​មាស​នេះ​)​ខ្លះ​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​ថ្នាក់​ក្រោម​ត្រូវ​គោរព​ថ្នាក់លើ តូច​ស៊ីតូច​អី​ុ​ចឹ​ង​ហើយ ។ ក្រោយ​ពេល​មន្ត្រី​បាន​លុយ​ហើយ​ចេញ​មិន​ទាន់​បាន​ផុត​ស្រួលបួល​ផង ម្ចាស់​ដី​ដែល​មិន​ទាន់​លេចមុខ​ថា​ជា​សេដ្ឋី​ណា​នោះ​ព្រោះ​គេ​លាក់​មុខ​លាក់​ឈ្មោះ​ណាស់ បាន​ដាក់​កម្មករ​យួន​ប្រុស​ស្រី​បួនដប់​នាក់​ឲ្យ​ទៅ​ដេក​ប្រចាំការ​នៅ​ទីនោះ​ជា​ស្រេច ដែល​កម្មករ​ទាំង​អស់នោះ ភាគច្រើន​ប្រើប្រាស់​ពាក្យ​សម្តី​ជា​ភាសា​វៀតណាម ។

បាន​កត់សម្គាល់​ទៀត​ថា បើ​ទោះបី​នគរបាល​ទាំង​៣​ការិយាល័យ​បាន​រើ​តោក​រើ​ហ៊ឹង​ចេញ​ផុត​ទៅ​ហើយ​ក្តី គឺ​នៅ​សល់​អង់​តែ​ន​វិទ្យុទាក់ទង​មួយទៀត​ដែល​មាន​កម្ពស់​ច្រើន​ម៉ែត្រ និង​ខ្សែកាប​ខ្វែងខ្វាត់​ដែល​ជា​សម្បត្តិ​ប្រើប្រាស់​ទាក់ទង​ផ្លូវការ​របស់​នគរបាល​ជាតិ នៅ​មិន​ទាន់​រុះរើ​នៅឡើយ​ទេ ។ កាលណា​បើ​មិន​រើ​អង់​តែ​ន​នោះ​ចេញ ម្ចាស់​ក្រុមហ៊ុន​ថ្លើមថ្លៃ​នោះ ក៏​មិន​អាច​យក​ទីតាំង​នោះ​ធ្វើ​អ្វី​កើត​ដែរ ព្រោះ​ទីតាំង​នោះ​នៅ​មាន​ប្រព័ន្ធ​អាយ​កូ​ម​ទាក់ទង​ផ្លូវការ​នៅឡើយ ។ សូម​ឈ្មួញ​ម្ចាស់​ថ្លើមថ្លៃ​កុំ​ប្រញាប់​បង្ខំ​យក​ពេក ឬ​មួយ​អាង​មាន​ប្រាក់​ទិញ​យក្ស​វ៉ៃ​ចោល​ពេល​ណា​ក៏​បាន ?

បើ​តាម​អ្នកបច្ចេកទេស​បង្ហើប​ថា អង់​តែ​ន​វិទ្យុទាក់ទង​មួយ​នេះ​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​ប្រើប្រាស់​វា សម្រាប់​វិទ្យុ​ទាក់​ជា​ផ្លូវការ និង​បាន​ឆ្ងាយ​ៗ​ទៀត​ផង ជា​ប្រភេទ​អាយ​ឌី​(iD) ។ អង់​តែ​ន​នេះ​នៅ​ពេល​ដំឡើង​វា ប្រើប្រាស់​ថវិកា​អស់​រាប់​ម៉ឺន​ដុល្លារ និង​ចំណាយពេល​ច្រើន​ខែ ឥឡូវ​ពេល​នេះ​ត្រូវ​រុះរើ​វា​អាច​ប៉ះពាល់​ដល់​សេវា​ទាក់ទង ។ ម្យ៉ាងទៀត​ត្រូវ​រើ​យក​ទៅ​ដាក់​នៅ​ទីតាំង​កន្លែង​ណា ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រាស់​ជា​ផ្លូវការ​ដូច​ប្រើ​កន្លង​មកនេះ ។ ប៉ុន្តែ​ខ្លះ​ថា​លក់​ឱ្យ​អេ​ត​ចាយ​តែ​ម្រ៉​ង​ទៅ ទុក​ឱ្យ​អ្នកទិញ​ទីតាំង​ចេញ​ប្រាក់​ដំឡើង​ថ្មី​ទៅ​ល្អ​ជាង ។ យក​អាចា​ស់លក់ ក៏​បាន​ប្រាក់​មិន​តិច​ដែរ ៕

អត្ថបទសរសេរ ដោយ